ភ្នំពេញៈ សាលាដំបូងខេត្តបាត់ដំបង បានទម្លាយថា ករណីអតីតារាសម្តែង ថៃ នរៈពិទូ ពាក់ព័ន្ធនឹងគ្រឿងញៀន ត្រូវបានតុលាការសម្រេចចេញ ដីការឲ្យឃុំខ្លួនតារាសម្តែងរូបនេះហើយ ។ ប៉ុន្តែភរិយារបស់លោក និងនារីម្នាក់ ផ្សេងទៀតមិនត្រូវបានឃុំខ្លួនទេ ត្រូវបញ្ជូនទៅកាន់មណ្ឌលកែប្រែ និងបន្សាបគ្រឿងញៀន ។

អតីតតារាសម្តែង និងជាអតីតហ្វ្រេស៊ីលេខ១ ថៃ នរៈពិទូ បានបង្កើតឲ្យមានការភ្ញាក់ផ្អើលជាថ្មី ក្រោយពីតារារូប នេះនិងបក្សពួកជាច្រើននាក់ត្រូវបានមន្ត្រីសមត្ថកិច្ចខេត្តបាត់ដំបងចាប់ខ្លួន ព្រោះតែមានការពាក់ព័ន្ធនឹង ករណី ជួញដូរថ្នាំញៀន ។ ក្រៅពីលោក ក៏មានភរិយា និងបក្ខពួកមួយចំនួនទៀតផងដែរ ដែលត្រូវបានសមត្ថកិច្ច ឃាត់ខ្លួន។ 

ប្រភពពីមន្ត្រីសាលាដំបូងខេត្តបាត់ដំបងបានលើកឡើងថា អតីតតារាសម្តែង និងបក្ខពួក៣នាក់ផ្សេងទៀត ត្រូវបានមន្ត្រីតុលាការសម្រេចឲ្យឃុំខ្លួនជាបណ្តោះអាសន្ន ក្រោមបទចោទប្រើប្រាស់ និងជួញដូរគ្រឿងញៀន និងបើកស្រាវជ្រាវសើបអង្កេតបន្ត មុនពេលបើកសវនាការកាត់ក្តីនៅថ្ងៃក្រោយ ។ ចំណែកភរិយារបស់តារា សម្តែងថៃរនៈ ពិទូ គឺអ្នកនាងអោក រតនះប៉ុណ្ណិកា ភេទស្រី អាយុ២៧ឆ្នាំ និងឈ្មោះហ៊ុន ម៉ាណេ ភេទស្រី អាយុ២៧ឆ្នាំ ត្រូវបានសម្រេចឲ្យធ្វើការបញ្ជូន ទៅមណ្ឌលកែប្រែ ព្រោះតែអ្នកទាំងពីរត្រឹមពាក់ព័ន្ធ លើករណី ប្រើប្រាស់គ្រឿងញៀន។ ទោះជាយ៉ាងណា ករណីចោទប្រកាន់លើអតីតតារាសម្តែង ថៃនរៈ ពិទូ និងបក្ខពួកនៅ មិនទាន់កំណត់ថ្ងៃបើកសាវនាការជំនុំជម្រះនៅថ្ងៃណានៅឡើយ ។ 

សូមរំលឹកថា អតីតតារាសម្តែងថៃ នរៈពិទូ និងបក្ខពួកត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ នៅទីតាំងខារ៉ាអូខេមួយកន្លែងយីហោដឺសោនហ្វាមីលី (The Sound Family KTV)បន្ទាប់ពីរកឃើញថា ពួកគេបានផ្តប្រើប្រាស់រក្សាទុកនិងជួញដូរសារធាតុញៀន ។

វត្ថុតាងដកហូតបានរួមមានថ្នាំញៀនប្រភេទកេតាមីន(KETAMINEខេ )ចំនួន៣ថង់ ទម្ងន់០,៨៨ក្រាម, ឧបករណ៍ (ពុម្ភ) សំរាប់កែច្នៃថ្នាំញៀន អ៊ិចស្តាស៊ីចំនួន២, ថ្នាំអំពូលDiazepam ចំនួន២អំពូល ,ថ្នាំគ្រាប់ ZEPAMចំនួន១៦បន្ទះនិងសម្ភារះវិចខ្ចប់ថ្នាំញៀនមួយចំនួនទៀត៕

ប្រភព៖ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]