ភ្នំពេញ៖ ភាគច្រើនប្រិយមិត្ត ធ្លាប់តែឃើញសម្រស់ស្អាតៗ របស់តារាស្រីខ្មែរ នៅលើឆាក រឺក៏ក្នុងខ្សែភាពយន្តជាដើម។ ប៉ុន្តែប្រសិនបើអ្នកបានឃើញសម្រស់ របស់បងប្អូនតារាស្រីទាំងនោះ ពិតជាភ្ញាក់ផ្អើល ដែលស្រស់ស្អាត មិនចាញ់គ្នាប៉ុន្មានទេ។

ថ្ងៃនេះ ខ្មែរឡូត បង្វែរអារម្មណ៍ប្រិយមិត្ត មកតាមដានកំសាន្ត ទៅលើបងប្អូន របស់តារាស្រីខ្មែរវិញម្តង ថាពួកគេ ពិតជាមានសម្រស់ទាក់ទាញ និងគួរឲ្យស្រលាញ់យ៉ាងណា។

ចំពោះបងប្អូន របស់តារាស្រីទាំងនោះ ក៏មានអ្នកខ្លះ បានប្រឡូកសិល្បៈដែរ រីឯអ្នកខ្លះ ជាអ្នករកស៊ី លក់ផលិតផលរក្សាសម្ផស្ស និងបើកហាង លក់សម្លៀកបំពាក់ជាដើម ដោយមិនពាក់ព័ន្ធ នឹងការថតសម្តែង ក្នុងពិភពសិល្បៈនោះទេ៕

ចាំអីទៀត តោះមើលសម្រស់ បងប្អូន របស់តារាស្រីខ្មែរ ទាំងអស់គ្នាថាតើ ពិតជាស្អាតមិនណយប៉ុណ្ណា៖ 

ប្អូនស្រី កញ្ញា រ៉ូ ចាន់ដារ៉ា ហៅ ស្រីលាភ
ប្អូនស្រី អ្នកនាង សុខ​ សោម៉ាវត្តី
ប្អូនស្រី អ្នកនាង ឆយី
បងស្រី កញ្ញា ជីជី

កំណត់ហេតុខ្មែរឡូត៖

ទាក់ទងនឹងបងប្អូនតារានេះដែរងាកមកមើល បងស្រី កញ្ញា ដេននីក្វាន់ ក៏លេងខ្លួនមិនចាញ់នាងប៉ុន្មានទេ។

ធ្លាប់តែគិតថាតារាស្រី កញ្ញា ដេននី ក្វាន់ ស៊ិចស៊ីខ្លាំង លើការបញ្ចេញសាច់ដើមទ្រូងរបស់នាង ប៉ុន្តែងាកមកមើលបងស្រីបង្កើតរបស់នាងវិញម្តង លេងខ្លួនស៊ីអារម្មណ៍ជាងនាងទៅទៀត។

បងស្រីកញ្ញា ដេននីក្វាន់ ឈ្មោះ ចោម ច័ន្ទ បានបង្ហាញរូបថតស្រើបស្រាលជាច្រើនសន្លឹក នៅលើគ្រែគេង ជាមួយនឹងក្បាច់សំយ៉េះឡេវអាវ ស្ទើរតែឃើញចំណុចសំខាន់អស់ទៅហើយ។

មិនតែប៉ុណ្ណោះ រូបនាង ក៏បានសរសេរសារនៅលើរូបនោះដែរថា "មនុស្សស្រីម្នាក់នេះ ក៏ត្រូវការ ការលួងលោមពីមនុស្សដែលខ្លួនស្រលាញ់ ហើយចង់បានស្នេហ៍ស្មោះពិត( ហ៊ឺមនិយាយចឹងឆ្នាំនេះ ដូចជាមិនទាន់មានអ្នកជូនកាដូសោះម៉ង) ចរិតមនុស្ស និងសម្លៀកបំពាក់ គឺចែកដាច់ពីគ្នា"។

គួររំលឹកផងដែរថា នេះក៏មិនមែនជាលើកទីមួយនោះទេ សម្រាប់បងស្រី ដេននីក្វាន់ ដែលហ៊ានលះបង់ និងស្លៀកពាក់ស៊ិចស៊ី មួយទំហឹង ចែកជូនឲ្យអ្នកគាំទ្រ បានឃើញនោះ ពោលគឺរូបនាង តែងបង្ហោះរូបស៊ិចស៊ីបែបនេះ ជារឿយៗនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក៕

ចង់ដឹងថា បងស្រី ដេននីក្វាន់ ស៊ិចស៊ី មិនចាញ់នាងយ៉ាងណា តោះមើលរូបថតខាងក្រោមទាំងអស់គ្នា៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]