ភ្នំពេញ៖ ភាគច្រើនប្រិយមិត្ត ធ្លាប់តែគិតថាតារាស្រី កញ្ញា ដេននី ក្វាន់ ស៊ិចស៊ីខ្លាំង លើការបញ្ចេញសាច់ដើមទ្រូងរបស់នាង ប៉ុន្តែងាកមកមើលបងស្រីបង្កើតរបស់នាងវិញម្តង លេងខ្លួនស៊ីអារម្មណ៍ជាងនាងទៅទៀត។

កាលពីយប់មិញនេះដែរ បងស្រីកញ្ញា ដេននីក្វាន់ ឈ្មោះ ចោម ច័ន្ទ បានបង្ហាញរូបថតស្រើបស្រាលជាច្រើនសន្លឹក នៅលើគ្រែគេង ជាមួយនឹងក្បាច់សំយ៉េះឡេវអាវ ស្ទើរតែឃើញចំណុចសំខាន់អស់ទៅហើយ។

មិនតែប៉ុណ្ណោះ រូបនាង ក៏បានសរសេរសារនៅលើរូបនោះដែរថា "មនុស្សស្រីម្នាក់នេះ ក៏ត្រូវការ ការលួងលោមពីមនុស្សដែលខ្លួនស្រលាញ់ ហើយចង់បានស្នេហ៍ស្មោះពិត( ហ៊ឺមនិយាយចឹងឆ្នាំនេះ ដូចជាមិនទាន់មានអ្នកជូនកាដូសោះម៉ង) ចរិតមនុស្ស និងសម្លៀកបំពាក់ គឺចែកដាច់ពីគ្នា"

គួររំលឹកផងដែរថា នេះក៏មិនមែនជាលើកទីមួយនោះទេ សម្រាប់បងស្រី ដេននីក្វាន់ ដែលហ៊ានលះបង់ និងស្លៀកពាក់ស៊ិចស៊ី មួយទំហឹង ចែកជូនឲ្យអ្នកគាំទ្រ បានឃើញនោះ ពោលគឺរូបនាង តែងបង្ហោះរូបស៊ិចស៊ីបែបនេះ ជារឿយៗនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក៕

ចង់ដឹងថា បងស្រី ដេននីក្វាន់ ស៊ិចស៊ី មិនចាញ់នាងយ៉ាងណា តោះមើលរូបថតខាងក្រោមទាំងអស់គ្នា៖ 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា នាង ចោម ច័ន្ទ បានបង្ហាញសម្រស់ កូនស្រីនាង គឺស្រស់ស្អាតខ្លាំងមិនធម្មតា។

រូបថតប៉ុន្មានសន្លឹក របស់ក្មួយស្រីតារាស៊ិចស៊ី ដេននីក្វាន់ ត្រូវបានល្បីល្បាញខ្លាំង ក្នុងបណ្តាញសង្គម ព្រោះតែមានមុខមាត់ស្រស់ស្អាត និងគួរឲ្យស្រលាញ់ពេក។

ចំពោះក្មេងស្រីតូចរូបនោះ គឺជាកូនរបស់បងស្រី កញ្ញា ដេននីក្វាន់ ឈ្មោះថា អ្នកនាង ចោម ច័ន្ទ ដែលកន្លងមក មនុស្សភាគច្រើន តែងគិតថា រូបនាង និងកញ្ញា ដេននីក្វាន់ មុខមាត់ដូចគ្នាបេះបិទ។

នៅក្នុងគណនីហ្វេសប៊ុករបស់ អ្នកនាង ចោម ច័ន្ទ បានសរសេរខាងលើ រូបថតកូនស្រីរបស់នាងថា "ធំឡើងសួរកូន ថាតើកូនចង់បានជំនាញអី កូនខ្ញុំថា ចង់ធ្វើជា បវរកញ្ញាហ៊ឹមកូនមាសម្តាយ ដុងតាំងពីតូច តាមចិត្ត ម៉ាក់ នឹងខំថែកូនមិនឲ្យមានស្លាកស្នាមសូម្បីតែសរសៃធូប ដើម្បីបំពេញបំណងកូនOk ដឹងថា កូនស្រីខ្ញុំឈ្មោះអីអត់? ឈ្មោះគេ គឺនាងល្អហួស មុខធម្មជាតិពិតៗណាណប់ៗ"។

អ្នកលេងបណ្តាញសង្គមជាច្រើននាក់ បានសរសើរគ្រប់ៗគ្នា ពីទម្រង់មុខដ៏ស្រស់ស្អាត របស់ក្មេងស្រីរូបនេះ ដែលទើបតែអាយុប៉ុណ្ណឹងសោះ ស្រស់ស្អាតដល់ម្លឹងហើយ ចុះទម្រាំពេញវ័យទៀតនោះ ថាយ៉ាងណាទៅ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដេននី ក្វាន់