ខេត្តមណ្ឌលគិរី ៖ មានការ​ភ្ញាក់ផ្អើល​មួយ​កាលពី​ល្ងាច​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០១៧ នៅ​ចំណុច​ព្រៃរបោះ​តូច​ៗ​លើ​ដី​ព្រ​លាន​យន្តហោះ ស្ថិត​ក្នុងភូមិ​ចម្ការ​តែ សង្កាត់​ស្ពាន​មាន​ជ័យ ក្រុង​សែន​មនោ​រម្យ ខណៈ​អ្នក​រត់​ម៉ូតូឌុប​ម្នាក់​បាន​ប្រទះ​ឃើញ​គ្រោងឆ្អឹង​សាកសព​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ ដែល​គេ​នាំ​គ្នា​ដាក់​ការ​សង្ស័យ​ថា ជា​ករណី​ឃាតកម្ម តែ​សមត្ថកិច្ច​សន្និដ្ឋាន​ជំហាន​ដំបូង​ថា ជា​ករណី​អត្តឃាត ។

ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​ដែល​ទៅ​មើលឃើញ​ឆ្អឹង​សព​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​បាន​ឲ្យ​ដឹង​ថា ហើយ​បើ​គេ​ពិនិត្យ​មើល​តាម​ការ​ជាក់ស្ដែង​សភាព​គ្រោងឆ្អឹង​ខាងលើ​បាន​រលេះរលួយ​អស់​ទៅ​ហើយ នៅ​សល់​តែ​គ្រោងឆ្អឹង ដោយ​ជន​រង​គ្រោះ​ស្លាប់​រយៈពេល​យូរណាស់​មក​ហើយ ។

លោក សូ សុវណ្ណ ស្នងការ​រង​ទទួល​បន្ទុក​កណ្ដាល​យុត្តិធម៌ នៃ​ស្នងការ​រ​ដ្ឋា​ន​នគរបាល​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹង​ថា គ្រោងឆ្អឹង​ជន​រង​គ្រោះ​ខាងលើ​ត្រូវ​បាន​អ្នក​រត់​ម៉ូតូឌុប​ប្រទះ​ឃើញ​កាលពី​ល្ងាច​ថ្ងៃ​ទី​១៦ ខែមករា ហើយ​គាត់​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​នគរបាល ។ លោក​ថា ជាបឋម​សមត្ថកិច្ច​សន្និដ្ឋាន​ថា ជា​ករណី​អត្តឃាត ព្រោះ​សមត្ថកិច្ច​នៅ​មិន​ទាន់​ដឹង​ពី​អត្ត​ញ្ញាណ្ណ​សព​នៅឡើយ​ទេ ។

លោកស្នងការ​រង​បាន​បញ្ជាក់​ថា សាកសព​ខាងលើ​អាច​នឹង​ស្លាប់​រយៈពេល​យ៉ាងតិច​៦​ខែ​មក​ហើយ ហើយ​ក្រុមការងារ​ជំនាញ​កំពុងធ្វើការ​ស្រាវជ្រាវ​លើ​ករណី​នេះ ។ លោក​បន្ថែម​ថា កាលពី​៦​ខែ​មុន នៅ​ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា មាន​ករណី​មនុស្ស​ប្រុស​បាត់​ខ្លួន​ម្នាក់ លោក​កំពុង​បញ្ជា​ឲ្យ​មេ​ប៉ុស្តិ៍​នៅ​ទីនោះ ស្រាវជ្រាវ​រក​បងប្អូន​ឲ្យ​ទៅ​មើល​សព​នៅ​ព្រ​លាន​យន្តហោះ​នោះ​ហើយ ក្រែង​មាន​តម្រុយ​ខ្លះ ។

នៅ​ជិត​គ្រោងឆ្អឹង​សព​ខាងលើ​គេ​ឃើញ​មាន​ស្បែកជើង​របស់​មនុស្ស​ប្រុស​មួយគូ ធ្វើ​ពី​ស្បែក ពណ៌​ខ្មៅ ចំណែក​ខោអាវ និង​របស់របរ​ផ្សេង​ៗ​ទៀត​គេ​មិន​បានឃើញ​នោះ​ទេ ៕

ប្រភព៖ កោះសន្តិភាព

ក្រឡេកទៅមើលព័ត៌មាន ចាប់អារម្មណ៍មួយផ្សេងទៀត៖

បុរស​បាញ់​សត្វ​ក្ងោក​១​ក្បាល សារភាព​ថា សម្លាប់​យក​ទៅ​ធ្វើ​​ម្ហូប​យ៉ាង​ឆ្ញា​ញ់​ពិសារ

រាជធានី​ភ្នំពេញ៖ មានការ​រិះគន់​ត​ៗ​គ្នា​ជា​ច្រើន​បន្តបន្ទាប់​ហូរហែរ លើ​សកម្មភាព​របស់​បុរស​ម្នាក់ ដែល​បាន​ប្រើ​ជំ​ពាម​កាំ​ស៊ូ បាញ់​សត្វ​ក្ងោក​ដ៏​សែន​ស្លូត​ចំនួន​១​ក្បាល ក្នុង​ចំណោម​សត្វ​៤​ក្បាល ដែល​ហោះហើរ​ទុំ​លេង​លើដំបូល​ផ្ទះ​ប្រជាពលរដ្ឋ នៅ​ក្នុងភូមិ​ទ្រា​២ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ បានចូលមកសារភាព​ហើយ ​នៅ​ម៉ោង១២​ថ្ងៃ​ទី១៦ ខែមករា នៅ​ចំពោះ​មុខ​អាជ្ញាធរ​សង្កាត់ និង​មន្ត្រី​អភិរក្ស​សត្វព្រៃ ។

បុរស​ដែល​ប្រព្រឹត្តិ​អំពើ​មិន​គ​ម្បី​ខាងលើ​មានឈ្មោះ ខេ​ង ពៅ អាយុ៦៥ឆ្នាំ មាន​ទីលំនៅ ភូមិ​ទ្រា​២ សង្កាត់ ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។ រូបគេ​បាន​ឆ្លើយ​សារភាព​មុខ​អាជ្ញាធរ​ថា ខ្លួន​ពិតជា​បាន​បាញ់​សម្លាញ់​សត្វ​ក្ងោក​ខាងលើ​ពិតប្រាកដ​មែន ហើយ​ក្រោយ​ពេល​បាញ់​សម្លាញ់​ហើយ​នោះ ខ្លួន​បាន​យក​សត្វ​ខាងលើ​ ទៅ​ចំអិន​ធ្វើ​ជា​ម្ហូប​យ៉ាង​ឆ្ញា​ញ់​ពិសារ​អស់​ទៅ​ហើយ បន្សល់​ទុក​តែ​រោម​ក្ងោកបីបួនស​សៃ ជា​ភ័ស្ដុតាងតែ​ប៉ុណ្ណោះ ។

ការ​ចូល​ឆ្លើយ​មក​សារភាព​បន្តថា ខ្លួនបាន​ប្រព្រឹត្តិ​កាលពីល្ងាចថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧ បន្ទាប់​ពី​មាន​បណ្តាញ​សង្គម​ចុះ​ផ្សាយ​ព្រោងព្រាត​ពី​រូប​ខ្លួន ព្រមទាំង​ចោទ​ថា ជា​ជនជាតិ​វៀតណាម​ទៀត​ផង ប៉ុន្តែ​ពុំ​មែន​នោះ​ទេ រូប​ខ្លួន​គឺជា​ជនជាតិ​ខ្មែរ ។

យ៉ាងណាមិញ​រូបគេ​បាន​ទទួលស្គាល់​នូវ​កំហុស​ដែល​បាន​ប្រព្រឹត្តិ ដូច្នេះ​អាជ្ញាធរ​បាន​ធ្វើការ​អប់រំ​ណែនាំ​ដល់​គេ ឈប់​បន្តសកម្មភាព​បែប​នេះ​ទៀត ប្រសិនបើ​យើង​ឃើញ​មាន​សត្វព្រៃ ឬ​បក្សាបក្សី យើង​គួរ​គ​ម្បី​ធ្វើការ​រាយការណ៍​ជូន​មក​សមត្ថកិច្ច​មូលដ្ឋាន ដើម្បី​អាជ្ញាធរ​មូលដ្ឋាន​ធ្វើការ​ទំនាក់ទំនង​ទៅ​កាន់​មន្ត្រី​អភិរក្ស ឬ​ជំនាញ​ពាក់ព័ន្ធ​អោយមក​ទទួលយក​ពពួកសត្វ​ទាំងនេះ​ ទៅ​ប្រលែង​នៅ​ទីវាល​ សមរម្យ​សម្រាប់​ស្រប​តាម​លក្ខ​ណៈ​ជីវសាស្ត្រ​របស់​ពួក​វា ជៀសវៀង​ការ​បាញ់​សម្លាប់​ដូច​សកម្មភាព​បែប​នេះ វា​អាច​ធ្វើ​អោយ​ហិនហោច​នូវ​ប្រភេទ​សត្វ​ធម្មជាតិ​របស់​ប្រទេស​យើង ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]