កូរ៉េខាងត្បូង៖ Big Bang ជាក្រុមចម្រៀង K-pop ដ៏ល្បីល្បាញមួយប្រចាំប្រទេសកូរ៉េ ដែលអ្នកគាំទ្រតែងតែទន្ទឹងរង់ចាំនូវរាល់អាល់ប៊ុមថ្មីរបស់ពួកគេ។ យ៉ាងណាមិញ អាល់ប៊ុមចុងក្រោយរបស់ពួកគេក៏ទើបតែត្រូវបានចេញជាផ្លូវការ កាលពីប៉ុន្មានសប្ដាហ៍មុននេះប៉ុណ្ណោះ ផ្ទុយទៅវិញជាមួយនឹងការទន្ទឹងរង់ចាំអស់រយៈពេលយ៉ាងយូរ បែរជាការត្រឡប់មកវិញលើកនេះ មិនបានធ្វើឲ្យអ្នកគាំទ្រសប្បាយចិត្តប៉ុន្មាននោះទេ ដោយសារ TOP ត្រូវបានប្រកាសពីថ្ងៃត្រូវចូលបម្រើកងទ័ព ចាប់ពីដើមខែកុម្ភៈខាងមុខនេះ។

ទោះជាត្រូវអវត្តមានសមាជិកឆ្នើមមួយរូប ក៏ Big Bangនៅតែបន្តសកម្មភាពរបស់ខ្លួនក្នុងវិស័យកម្សាន្តនេះជាបន្តបន្ទាប់ ដោយសមាជិកដែលនៅសល់ ក៏បានប្រកាសពីគម្រោងរបស់ពួកគេ ក្នុងពេលដែល TOP ត្រូវបំពេញកាតព្វកិច្ចកងទ័ព។

ខាងក្រោមនេះជាគម្រោងរបស់សមាជិកដទៃ ខណៈពេលអវត្តមានរបស់ TOP៖

១. G-Dragon & Taeyang

ពួកគេនឹងចេញអាល់ប៊ុមរួមគ្នាក្នុងពេលឆាប់ៗនេះ បើទោះជា YG entertainment មិនទាន់បានប្រកាសជាផ្លូវការនៅថ្ងៃចេញពិតប្រាកដក៏ដោយ ប៉ុន្តែដំណើរការក្នុងការចេញអាល់ប៊ុមថ្មីនេះ បានសម្រេចជិតរួចរាល់ហើយ។

២. Daesung

Dasung ពេលនេះកំពុងរៀបចំខ្លួនសម្រាប់ការប្រគំតន្ត្រីនៅប្រទេសជប៉ុន ខណៈដែលគេជាសមាជិកក្រុម ដែលទទួលបានការគាំទ្រខ្លាំងជាងគេក្នុងប្រទេសជប៉ុន ដោយសារតែបទចម្រៀង និងទេពកោសល្យរបស់គេ។ លើសពីនេះទៅទៀត ភាពកំប្លុកកំប្លែងរបស់គេ បូកផ្សំជាមួយវោហាសព្ទបានធ្វើឲ្យ Daesung ទទួលបានការគាំទ្រពីអ្នកគាំទ្រនៅជប៉ុន។ Dasung នឹងត្រូវធ្វើការប្រគំតន្រ្តីចំនួន៤ នៅក្នុងទីក្រុងសំខាន់ៗពីរ ខណៈចំនួនអ្នកដែលនឹងចូលរួមក្នុងការប្រគំតន្រ្តីនេះមានចំនួន ២០០.០០០នាក់បាត់ទៅហើយ។ ការប្រគំតន្រ្តីនឹងប្រព្រឹត្តទៅ នៅថ្ងៃ ១៥និង១៦ ខែមេសាក្នុងទីក្រុង SEIBU និងនៅទីក្រុង KYOCERA នៅថ្ងៃ២២និង២៣។

៣. Seungri

Seungri មិនទាន់បានប្រកាសពីគម្រោងរបស់ខ្លួននៅឡើយទេ ខណៈដែលអ្នកគាំទ្រកំពុងតែរង់ចាំពីការសម្រេចចិត្តរបស់ YG entertainment ចំពោះ Seungri។

ប្រភព៖ Koreaboo

ដោយឡែកពត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖

មានដឹងទេថា! ការប្ដេជ្ញាចិត្តក្នុងឆ្នាំថ្មីរបស់ G-Dragon ជាអ្វីទេ?

កូរ៉េខាងត្បូង៖ ក្នុងកំឡុងពេលដើមឆ្នាំថ្មីនេះ តារាK-pop ជាច្រើនបានបង្ហាញ ដល់អ្នកគាំទ្រ ពីការតាំងចិត្ត និងការប្ដេជ្ញាចិត្តដើម្បីសម្រេចឲ្យបាននូវគោលដៅក្នុងឆ្នាំ២០១៧របស់ពួកគេ។

មិនខុសពីតារាផ្សេងទៀត G-Dragon ប្រធានក្រុមចម្រៀងបុរសដ៏ល្បីរបស់កូរ៉េ Big Bang ក៏បានបង្ហាញពីការតាំងចិត្តរបស់ខ្លួន ដល់អ្នកគាំទ្រថារូបលោក នឹងឈប់ជក់បារីឲ្យបានក្នុងឆ្នាំ២០១៧នេះ។

G-Dragon បានបង្ហាញពីការតាំងចិត្តនេះ ក្នុងកំឡុងពេលដែល ក្រុមចម្រៀង Big Bang កំពុងធ្វើការប្រគំតន្ត្រី Seungri ក្នុងទីក្រុង សេអ៊ូល ប្រទេសកូរ៉េខាងត្បូង ដែលនៅក្នុងកិច្ចសន្ទនាមួយនោះ ក៏បានសួរទៅកាន់ G-Dragonថា “តើ G-Dragon បានគិតហើយឬនៅ ថានឹងសម្រេចអ្វីឲ្យបានក្នុងឆ្នាំថ្មីនេះ? ពេលនោះ G-Dragon ក៏បានឆ្លើយយ៉ាងជឿទុកចិត្តថាលោកនឹងឈប់ជក់បារី តែលោកនឹងប្រើប្រាស់បារីអេឡិចត្រូនិចជំនួសវិញ។

កន្លងមក អ្នកគាំទ្រ ប្រាកដជាបានឃើញនូវឃ្លីបវីដេអូរបស់ G-Dragon ជក់បារីនៅក្នុងក្លឹបរាត្រី ដែលតាមរយៈឃ្លីបនេះដែរ ក៏ត្រូវបានអ្នកគាំទ្រធ្វើការចែកចាយ ជាបន្តបន្ទាប់ពាសពេញបណ្ដាញសង្គម។ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]