កូរ៉េខាងត្បូង៖ ក្នុងកំឡុងពេលដើមឆ្នាំថ្មីនេះ តារាK-pop ជាច្រើនបានបង្ហាញ ដល់អ្នកគាំទ្រ ពីការតាំងចិត្ត និងការប្ដេជ្ញាចិត្តដើម្បីសម្រេចឲ្យបាននូវគោលដៅក្នុងឆ្នាំ២០១៧របស់ពួកគេ។

មិនខុសពីតារាផ្សេងទៀត G-Dragon ប្រធានក្រុមចម្រៀងបុរសដ៏ល្បីរបស់កូរ៉េ Big Bang ក៏បានបង្ហាញពីការតាំងចិត្តរបស់ខ្លួន ដល់អ្នកគាំទ្រថារូបលោក នឹងឈប់ជក់បារីឲ្យបានក្នុងឆ្នាំ២០១៧នេះ។

G-Dragon បានបង្ហាញពីការតាំងចិត្តនេះ ក្នុងកំឡុងពេលដែល ក្រុមចម្រៀង Big Bang កំពុងធ្វើការប្រគំតន្ត្រី Seungri ក្នុងទីក្រុង សេអ៊ូល ប្រទេសកូរ៉េខាងត្បូង ដែលនៅក្នុងកិច្ចសន្ទនាមួយនោះ ក៏បានសួរទៅកាន់ G-Dragonថា “តើ G-Dragon បានគិតហើយឬនៅ ថានឹងសម្រេចអ្វីឲ្យបានក្នុងឆ្នាំថ្មីនេះ? ពេលនោះ G-Dragon ក៏បានឆ្លើយយ៉ាងជឿទុកចិត្តថាលោកនឹងឈប់ជក់បារី តែលោកនឹងប្រើប្រាស់បារីអេឡិចត្រូនិចជំនួសវិញ។

កន្លងមក អ្នកគាំទ្រ ប្រាកដជាបានឃើញនូវឃ្លីបវីដេអូរបស់ G-Dragon ជក់បារីនៅក្នុងក្លឹបរាត្រី ដែលតាមរយៈឃ្លីបនេះដែរ ក៏ត្រូវបានអ្នកគាំទ្រធ្វើការចែកចាយ ជាបន្តបន្ទាប់ពាសពេញបណ្ដាញសង្គម។ 

ប្រភព៖ បរទេស

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖

ក្តៅៗ យប់មិញ G-Dragon និង CL ចូលក្លឹបជាមួយគ្នា ញាក់សាច់! (មានវីដេអូ)

កូរ៉េខាងត្បូង៖ កាលពីយប់ម្សិលមិញថ្ងៃទី ២ ខែឧសភា ឆ្នាំ២០១៦ កន្លងទៅនេះ គេឃើញថា តារាចម្រៀងល្បីប្រចាំប្រទេសកូរ៉េខាងត្បូង គឺG-Dragon ដែលជាមេក្រុមនៃក្រុមចម្រៀងបុរសBIG BANG និង កញ្ញា CL មេក្រុម2NE1 ពួកគេបានធ្វើពិធីជប់លៀងមួយ នៅឯ ក្លឹបCakeShop នៃទីក្រុងសេអ៊ូល។

ទន្ទឹមនឹងវិធីជប់លៀងនោះផងដែរ យើងសង្គេតឃើញថា ពិតជាមាន ភាពសប្បាយរីករាយខ្លាំងមែនទែន ដោយមានមិត្តរបស់តារាទាំង២នាក់នេះ ចូលរួមយ៉ាងច្រើនកុះករ ដែលញុំាងឲ្យរាត្រីក្នុងក្លឹបCakeShop មានភាពអ៊ូរអ៊រជាខ្លាំង។ ហើយអ្វីដែលគួរចាប់អារម្មណ៍ទៀតនោះគឺ ម៉ូដសម្លៀកបំពាក់របស់អ្នកទាំង២ គឺមានលក្ខណៈស្រដៀងទៅនឹងឈុត Couple ដែរ។ ព្រោះថា បើនិយាយពីឈុតសម្លៀកបំពាក់របស់GD វិញ គឺគាត់បានជ្រើសរើសនូវ អាវពណ៌ខ្មៅ វាលក្លៀក កស្រួច និងខោខូវប៊យ ស្បែកជើងប៊ូ មានកែងពណ៌ខ្មៅ ព្រមទាំងពាក់មួកពណ៌ខ្មៅមួយផងដែរ។ ចំណែកឯកញ្ញា CL វិញគឺកញ្ញា បានជ្រើសរើសនូវឈុតប្រហាក់ប្រហែលទៅនឹង GD ដែរ គឺ អាវសំណាញ់ពណ៌ខ្មៅមើលធ្លុះដល់ខាងក្នុង ជាមួយនឹងអាវក្រៅខ្លីត្រឹមចង្កេះ រីឯខោវិញគឺ ខោខូវប៊ូយពណ៌ស្លេក និងស្បែកជើងកែងពណ៌ខ្មៅផងដែរ។

ប៉ុន្តែមិនថាយ៉ាងណា នេះមិនមែនជាលើកទីមួយទេ ដែលGD ត្រូវបានគេលួចថតបាន ពេលកំពុងជប់លៀងកម្សាន្តនៅក្លឹបយ៉ាងដូច្នេះ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]