កូរ៉េខាងត្បូង៖ កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមចម្រៀងបុរស Bigbang បានចូលរួមកម្មវិធីដ៏ល្បីមួយរបស់កូរ៉េខាងត្បូង គឺកម្មវិធី Weekly Idol ដែលដំណើរការដោយពិធីករ២រូបគឺលោក Defcomm និងលោក Jung Hyung Don។

នៅក្នុងឈុតទី ២៨៥ នៃកម្មវិធី Weekly Idol នេះ ក្រុមចម្រៀងបុរស Bigbang ត្រូវបានគេដាក់ឲ្យប្រកួតរាំ ដែលចម្រៀងនោះត្រូវពន្លឿនល្បឿនគុណនឹង២ ហើយតារាកិត្តិយស ក៏ចាំបាច់ត្រូវរាំទៅតាមល្បឿននៃបទចំរៀងនោះដែរ។

ដំបូងឡើយ ពួកគេចាប់ផ្តើមដោយសាកល្បងស្តាប់បទចម្រៀងដែលត្រូវរាំនោះសិន ដើម្បីឲ្យដឹងថាល្បឿនរបស់វាលឿនដល់កម្រិតណា ដោយមានសមាជិក T.O.P ជាអ្នកសាកល្បងរាំមុនគេ។ 

បន្ទាប់មកទៀត ក្រុមទាំងមូលក៏បានចាប់ផ្តើមរាំទាំងអស់គ្នាជាមួយបទចំរៀងដែលមានចំណងជើងថា Bang Bang Bang ដ៏ពេញនិយមរបស់ពួកគេ ក្នុងកំរិតល្បឿនលឿនគុណនឹង២ រួមផ្សំជាមួយក្បាច់រាំប្លែកៗ និងទឹកមុខក្រមិចក្រមើម ដែលធ្វើឲ្យអ្នកទស្សនាទ្រាំមិនសើចមិនបាន៕

តោះ! អ៉ីចឹងទៅទស្សនាវីដេអូមួយនោះទាំងអស់គ្នា៖ 

ប្រភព៖ Koreaboo

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖ ស្នេហារវាងគូស្នេហ៍កំពូលសាកសម Suzy និង Lee Min Ho ទៅជាយ៉ាងណាហើយ?

កូរ៉េខាងត្បូង៖ កំពូលតារាសម្តែងប្រុសរូបសង្ហា លោក Lee Min ho ជាមួយនឹងតារាចម្រៀងស្រីកំពូលសម្រស់នាង Suzy ត្រូវបានមហាជនគេចាត់ទុកថា ជាគូស្នេហ៍ដែលសាកសម និងល្អឥតខ្ចោះបំផុត ប្រចាំប្រទេសកូរ៉េខាងត្បូង ពីព្រោះថាអ្នកទាំងពីរ មានអ្វីៗស្រដៀងគ្នាជាច្រើន មិនថាតែកេរ្តិ៍ឈ្មោះ ឬក៏សម្រស់លេចធ្លោនោះទេ អាចនិយាយបានថា «សាកសមបំផុត»។

ដោយឡែក ក្រឡេកមកការងារមមាញឹករបស់នាង Suzy នាងពេលបច្ចុប្បន្នវិញម្តង ដោយថ្មីៗនេះ នាងបានទទួលថតនូវកម្មវីធីទោលតែម្នាក់ឯងមួយ ដោយបង្ហាញពីជីវិតរស់នៅប្រចាំថ្ងៃរបស់នាងផ្ទាល់តែម្តង។

គួរឲ្យដឹងថា កម្មវីធីនេះផងដែរ បានលាតត្រដាងពីសកម្មភាពរស់នៅជាលក្ខណៈឯកជនរបស់នាង និងបានផ្តល់ឱកាសឲ្យអ្នកគាំទ្ររបស់នាងបានឃើញ ពីសកម្មភាពរបស់នាង តាំងពីក្រោកពីគេងរហូតដល់គេងទៅវិញ ពោលគឺមានទាំងពេលដែល នាងចេញទៅក្រៅជួបជុំមិត្តភក្តិ ទម្លាប់គេង ទម្លាប់ពេលដុសធ្មេញ ឬក៏ទម្លាប់ពេលដែលនាងផឹកស្រាកូរ៉េជាដើម។

ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍ ដែលអ្នកគាំទ្រមួយចំនួនមិនធ្លាប់បានដឹងពីមុនមកនោះ គឺ Suzy នាងបានបង្ហើបថា ជាធម្មតានាងអាចផឹកស្រាSoju(ស្រាសរបស់កូរ៉េ) បាន១ដបកន្លះម្នាក់ឯង ហើយស្រាសដែលនាងជាប់ចិត្តជាងគេនោះ គឺស្រាសម៉ាក Chum Churum ដែលកំពុងល្បីឈ្មោះ។ នាងបានបន្ថែមទៀតថា រាល់ពេលទំនេរនាង ចូលចិត្តទៅលេង ស្នុកឃ័រ និងទៅច្រៀងខារ៉ាអូខេជាដើម ដែលជាកន្លែងដែលនាងចូលចិត្ត ទៅច្រៀងរ៉េប ដើម្បីកាត់ភាពធុញថប់។

ជាក់ស្តែងនៅក្នុងវីដេអូTrailerខាងក្រោមនេះផងដែរ ក៏មានសំណួរដ៏គួរឲ្យចាប់អារម្មណ៍មួយ បានសួរទៅកាន់Suzyដោយសួរថា៖ «តើនាងមានណាត់ជួបជាមួយគាត់ជាញឹកញាប់ទេ?» ខណៈនោះនាង Suzy ក៏បានឲ្យឆ្លើយបែបខ្មាសអៀនទៅវិញថា «ណាត់ជួបមែនទេ? មួយខែម្តង…..» ដែលពេលនោះបានធ្វើឲ្យផលិតករភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីលឺចម្លើយរបស់នាង ហើយផលិតករក៏បានសួរនាងបញ្ជាក់ម្តងហើយម្តងទៀត រហូតធ្វើឲ្យនាងSuzy ផ្ទុះសំណើចជាការបន្លប់ ពីព្រោះមិនដឹងឆ្លើយតបយ៉ាងណា។

លើសពីនេះគេសង្កេតឃើញថា កំពូលតារាស្រីរូបនេះ តែងតែមានកាលវិភាគមមាញឹក ស្ទើរតែរៀងរាល់ថ្ងៃ ហើយពេលខ្លះនៅរហូតដល់ម៉ោង៤ភ្លឺថែមទៀតផង ប៉ុន្តែរាល់មុនពេលដែលនាងចូលគេង ផលិតករបានចាប់អារម្មណ៍ឃើញថា នាងតែងតែផ្ញើសារជាមួយនរណាម្នាក់យ៉ាងសប្បាយរីករាយ និងមានសេចក្តីសុខបំផុត បើតាមដឹងគឺមិនមាននរណាក្រៅពី Lee Min Ho សង្សារសំណព្វចិត្ត របស់នាងនោះទេ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]