កូរ៉េខាងត្បូង៖ កំពូលតារាសម្តែងប្រុសរូបសង្ហា លោក Lee Min ho ជាមួយនឹងតារាចម្រៀងស្រីកំពូលសម្រស់នាង Suzy ត្រូវបានមហាជនគេចាត់ទុកថា ជាគូស្នេហ៍ដែលសាកសម និងល្អឥតខ្ចោះបំផុត ប្រចាំប្រទេសកូរ៉េខាងត្បូង ពីព្រោះថាអ្នកទាំងពីរ មានអ្វីៗស្រដៀងគ្នាជាច្រើន មិនថាតែកេរ្តិ៍ឈ្មោះ ឬក៏សម្រស់លេចធ្លោនោះទេ អាចនិយាយបានថា «សាកសមបំផុត»។

ដោយឡែក ក្រឡេកមកការងារមមាញឹករបស់នាង Suzy នាងពេលបច្ចុប្បន្នវិញម្តង ដោយថ្មីៗនេះ នាងបានទទួលថតនូវកម្មវីធីទោលតែម្នាក់ឯងមួយ ដោយបង្ហាញពីជីវិតរស់នៅប្រចាំថ្ងៃរបស់នាងផ្ទាល់តែម្តង។

គួរឲ្យដឹងថា កម្មវីធីនេះផងដែរ បានលាតត្រដាងពីសកម្មភាពរស់នៅជាលក្ខណៈឯកជនរបស់នាង និងបានផ្តល់ឱកាសឲ្យអ្នកគាំទ្ររបស់នាងបានឃើញ ពីសកម្មភាពរបស់នាង តាំងពីក្រោកពីគេងរហូតដល់គេងទៅវិញ ពោលគឺមានទាំងពេលដែល នាងចេញទៅក្រៅជួបជុំមិត្តភក្តិ ទម្លាប់គេង ទម្លាប់ពេលដុសធ្មេញ ឬក៏ទម្លាប់ពេលដែលនាងផឹកស្រាកូរ៉េជាដើម។

ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍ ដែលអ្នកគាំទ្រមួយចំនួនមិនធ្លាប់បានដឹងពីមុនមកនោះ គឺ Suzy នាងបានបង្ហើបថា ជាធម្មតានាងអាចផឹកស្រាSoju(ស្រាសរបស់កូរ៉េ) បាន១ដបកន្លះម្នាក់ឯង ហើយស្រាសដែលនាងជាប់ចិត្តជាងគេនោះ គឺស្រាសម៉ាក Chum Churum ដែលកំពុងល្បីឈ្មោះ។ នាងបានបន្ថែមទៀតថា រាល់ពេលទំនេរនាង ចូលចិត្តទៅលេង ស្នុកឃ័រ និងទៅច្រៀងខារ៉ាអូខេជាដើម ដែលជាកន្លែងដែលនាងចូលចិត្ត ទៅច្រៀងរ៉េប ដើម្បីកាត់ភាពធុញថប់។

ជាក់ស្តែងនៅក្នុងវីដេអូTrailerខាងក្រោមនេះផងដែរ ក៏មានសំណួរដ៏គួរឲ្យចាប់អារម្មណ៍មួយ បានសួរទៅកាន់Suzyដោយសួរថា៖ «តើនាងមានណាត់ជួបជាមួយគាត់ជាញឹកញាប់ទេ?» ខណៈនោះនាង Suzy ក៏បានឲ្យឆ្លើយបែបខ្មាសអៀនទៅវិញថា «ណាត់ជួបមែនទេ? មួយខែម្តង…..» ដែលពេលនោះបានធ្វើឲ្យផលិតករភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីលឺចម្លើយរបស់នាង ហើយផលិតករក៏បានសួរនាងបញ្ជាក់ម្តងហើយម្តងទៀត រហូតធ្វើឲ្យនាងSuzy ផ្ទុះសំណើចជាការបន្លប់ ពីព្រោះមិនដឹងឆ្លើយតបយ៉ាងណា។

លើសពីនេះគេសង្កេតឃើញថា កំពូលតារាស្រីរូបនេះ តែងតែមានកាលវិភាគមមាញឹក ស្ទើរតែរៀងរាល់ថ្ងៃ ហើយពេលខ្លះនៅរហូតដល់ម៉ោង៤ភ្លឺថែមទៀតផង ប៉ុន្តែរាល់មុនពេលដែលនាងចូលគេង ផលិតករបានចាប់អារម្មណ៍ឃើញថា នាងតែងតែផ្ញើសារជាមួយនរណាម្នាក់យ៉ាងសប្បាយរីករាយ និងមានសេចក្តីសុខបំផុត បើតាមដឹងគឺមិនមាននរណាក្រៅពី Lee Min Ho សង្សារសំណព្វចិត្ត របស់នាងនោះទេ៕

ប្រភព៖ koreaboo

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖ ម៉ា ច័ន្ទបញ្ញា បង្ហោះរូបថតតែងឈុតរៀបការ ជាមួយមិត្តស្រី ទំនងជាជិតដឹងដំណឹងល្អ ឆាប់ៗនេះហើយ

ភ្នំពេញ៖ តារាចម្រៀងបទនិពន្ធថ្មី លោក ម៉ា ច័ន្ទបញ្ញា និងមិត្តស្រី ដែលត្រូវបានគេស្គាល់ថា ជាគូស្នេហ៍ដ៏សែនផ្អែមល្អែម សម្តែងនៅក្នុងបទ«ពីរនាក់បានហើយ» របស់តារាចម្រៀងស្រី Adda បានធ្វើឲ្យអ្នកគាំទ្រជាច្រើនលួចច្រណែន និងសរសើរមិនដាច់ពីមាត់ ដោយថាអ្នកទាំងពីរ ទាំងស្អាតទាំងគួរឲ្យស្រលាញ់ដូចគ្នា មើលទៅពិតជាសាកសមនឹងគ្នាមែនទែន។

យ៉ាងណាមិញ នៅពេលថ្មីៗនេះលោក ម៉ា ច័ន្ទបញ្ញា បានបង្ហោះរូបថតតែងឈុតរៀបការជាមួយនឹងមិត្តស្រីមួយសន្លឹក លាយឡំជាមួយនឹងសារដ៏មានអត្ថន័យសម្រាប់អ្នកដែលមានស្នេហា និងចង់រៀបការជាមួយនឹងមនុស្សដែលគេស្រលាញ់ផងដែរ ។

ដោយក្នុងសារនោះ មានអត្ថន័យដូចតទៅ៖

«ពេលដែលអ្នកដាក់ចិត្តលើទំនាក់ទំនងមួយ អ្នកត្រូវហ៊ានទទួលយកភាពរំខានរវាងគ្នានឹងគ្នា តែបើអ្នកសម្រេចចិត្តថាចាប់ដៃគ្នាដើម្បីឈានចូលដល់រោងការជាមួយគ្នា អ្នកត្រូវសួរខ្លួនឯងឲ្យច្រើនដងជាងនេះទៀតថា អ្នកគ្រប់គ្រាន់នឹងទទួលយកចំណុចខ្វះខាត ភាពជឿជាក់គ្នា អតីត ឬភាពរំខានរវាងគ្នានឹងគ្នាបានច្រើនឬនៅ? តើអ្នកមានសមត្ថភាពគ្រប់គ្រាន់មើលថែគ្នាហើយឬនៅ? ជ្រើសរើសមនុស្សម្នាក់ចូលក្នុងជីវិត គឺមិនមែនជារឿងងាយស្រួលនោះទេ មានតែពេលវេលានោះទេ ទើបអាចផ្ដល់ចម្លើយបាន ហើយត្រូវចាំថា គូស្នេហ៍ណាក៏ចេះឈ្លោះគ្នាដែរ ព្រោះពួកគេត្រូវការភាពយល់ចិត្តគ្នា។ ចូរកុំអស់សង្ឃឹមបើអ្នកច្បាស់លាស់នឹងគេ» ។

អ្នកគាំទ្រជាច្រើនក៏បានជូនពរដល់តារាចម្រៀងរូបនេះ ជាមួយនឹងមិត្តស្រី ឲ្យអ្នកទាំងពីរស្រលាញ់គ្នាឲ្យបានយូរ និងសង្ឃឹមថាអ្នកទាំងពីរចូលរោងការជាមួយគ្នាក្នុងពេលឆាប់ៗនេះផងដែរ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]