ថៃ៖ កម្លោះសង្ហាវ័យក្មេង ជាតារាចម្រៀង និងតារាសម្តែង មានឈ្មោះបោះសម្លេងមួយរូប និងដែលត្រូវបានគេស្គាល់ឈ្មោះថា Chain Tana កាលពីថ្ងៃទី១៤មករាកន្លងទៅនេះ បានរៀបអាពាហ៍ពិពាហ៍ជាមួយនឹងគូស្នេហ៍របស់ខ្លួន គឺកញ្ញា James Kanika ព្រមជាមួយនឹងថ្លៃបណ្ណាការមហាសាល។

តាមការឱ្យដឹងពីសារព័ត៌មានថៃនៅក្នុងស្រុក ថ្លៃបណ្ណាការដែលខាងកូនកម្លោះបានជូនទៅដល់ខាងកូនក្រមុំរបស់ខ្លួន រួមមានដូចជា លុយសុទ្ធចំនួន ៨,៨៨៨,៨៨៨ បាត មាសសុទ្ធតម្លៃ ៣.៤លានបាត ចិញ្ចៀនពេជ្រសម្រាប់បំពាក់ឱ្យកូនក្រមុំទំហំ២ការ៉ាត់, មកុដពេជ្រ២៥ការ៉ាត់ ដែលមានតម្លៃ ៥,០០០,០០០ បាត និងគ្រឿងពេជ្រមួឈុតធំតម្លៃសរុប៣,៧១១,១១២ បាត ព្រមទាំងផ្ទះមង្គលការមួយខ្នងដែលមានតម្លៃរហូតទៅដល់១៤៧លានបាតទៀតផង។ 

សរុបទាំងអស់ថ្លៃបណ្ណាការនេះមានតម្លៃដល់ទៅ១៦៨លានបាត ឬស្មើនឹង ៤,៧៤៦,000 ដុល្លារអាមេរិកឯណោះ។

ពិធីរៀបមង្គលការនេះបានប្រព្រឹត្ត ទៅយ៉ាងអធិកអធមនៅក្នុងសណ្ឋាគារ Bangkok Marriott Marquis Queen's Park ខណៈដែលខាងសាច់ញាតិ និងមិត្តភក្តិកូនកម្លោះជាច្រើននាក់បានមកចូលរួមអបអរសាទរ យ៉ាងច្រើនសន្ធឹកសន្ធាប់ នៅក្នុងពិធីបំពាក់ចិញ្ចៀននៅពេលព្រឹក និងពិធីជប់លៀងនៅពេលល្ងាច។

គួរឱ្យដឹងដែរថា កញ្ញា James Kanika មិនមែនជាតារានៅក្នុងសង្គមសិល្បៈនោះទេ ប៉ុន្តែមង្គលការរបស់នាង និងតារាចម្រៀង Chain Tana បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសារតែចំនួនបណ្ណាការ មានតម្លៃដ៏ច្រើនលើសលប់៕ 

ទស្សនាកម្រងរូបភាពដូចតទៅ៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]