អូស្រ្តាលី៖ អ្នកមុជទឹកជនជាតិអូស្ត្រាលីម្នាក់ មិនមានចំណាប់អារម្មណ៍ជាមួយសត្វនៅលើគោកឡើយ គឺលោកចាប់អារម្មណ៍តែជាមួយសត្វនៅក្នុងទឹកប៉ុណ្ណោះ ហើយជាពិសេសនោះគឺ ត្រីឆ្លាម។

លោក Rick Anderson ដែលជាគ្រូបង្វឹកមុជទឹកម្នាក់ តែងតែទៅមុជទឹកនៅឯកំពង់ផែ Jackson ដើម្បីបង្កើនភាពរីករាយជាមួយពពួកហ្វូងមច្ឆាទាំងនោះ។

ទោះជាយ៉ាងណា ឆ្លាមមួយក្បាលដែលតែងតែប្រលែងលេងជាមួយលោក Rick ហាក់បីដូចជាសប្បាយរីករាយជាមួយវត្តមានរបស់លោកណាស់។ វាតែងតែផ្អៀងផ្អងខ្លួនមកផ្អឹបនឹងដៃលោកគ្រប់ពេលដែលលោកទៅមុជទឹក។

លោក Rick បាននិយាយថា “គ្រប់ពេលដែលខ្ញុំទៅមុជទឹក ឆ្លាមមួយក្បាលនោះ តែងតែហែលមកជិតខ្ញុំ និងប៉ះជើងរបស់ខ្ញុំ ដើម្បីឲ្យខ្ញុំទៅអោបវា”

“ខ្ញុំបានលេងជាមួយវា អស់រយៈពេលប្រមាណជាង៧ឆ្នាំមកហើយ តាំងពីពេលដែលវាមានប្រវែងត្រឹមតែ ១៦សង់ទៅម៉ែត្រមកម្ល៉េះ។ ដូច្នេះពួកយើងស៊ាំជាមួយគ្នាទៅហើយ ជាហេតុធ្វើឲ្យខ្ញុំហ៊ានស្និតស្នាលជាមួយវាបែបនេះ”។ 

ខាងក្រោមនេះជារូបភាពមួយចំនួនដែលលោក Rick Anderson បានថតជាមួយឆ្លាម៖ 

ប្រភព៖

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖ បុរសម្នាក់បានរំលោភឆ្កែជាង ១០០ដង ត្រូវបានចាប់ខ្លួន

អាមេរិក៖ បុរសម្នាក់ឈ្មោះ Bradley Hubbard អាយុ ២៣ឆ្នាំ បានជាប់ចោទពីបទបៀតបៀនសត្វជាង១០០ដង ក្នុងរយៈពេល៣ឆ្នាំកន្លងទៅ។

សមាជិកគ្រួសាររបស់គេម្នាក់ ដែលរស់នៅជាមួយគ្នានៅក្នុងរដ្ឋផ្លរីដា បានអះអាងថា ថ្ងៃកើតហេតុ គេបានលួចមើលតាមប្រហោងទ្វារបន្ទប់គេងរបស់ជនជាប់ចោទ ក៏បានប្រទះឃើញរូបគេកំពុងរំលោភបំពានឆ្កែមួយក្បាល ដែលមានឈ្មោះថា Baby Girl ។

លើសពីនេះទៅទៀត សាក្សីដដែលនោះបានប្រាប់មកកាន់អ្នកស៊ើបអង្កេតប្រចាំទីក្រុង Pensacola ថា ឆ្កែរងគ្រោះបានស្រែកថ្ងូរ និងយំ ដោយភាពឈឺចាប់យ៉ាងខ្លាំងនៅពេលដែលវាត្រូវបានរំលោភ។ គាត់ក៏បានបន្ថែមទៀតដែរថា ជនជាប់ចោទ បានប្រព្រឹត្តអំពើបែបនេះអស់រយៈពេលជាង ៣ឆ្នាំមកហើយ ប៉ុន្តែលើកនេះខ្លួនមិនអាចឈរអោបទ្រាំមិនប្តឹងប៉ូលិសមិនបានឡើយ។

លោក Hubbard ត្រូវបានឃុំឃាំងខ្លូននៅឯពន្ធធនាគារ Escambia ពីបទបៀតបៀនផ្លូវភេទសត្វ ដែលទង្វើនេះពិតជាអាចបណ្តាលឲ្យសត្វរងភាពឈឺចាប់ ឬ ស្លាប់ជាដើម។

ផ្ទុយទៅវិញ បើយោងទៅតាមសារព័ត៌មាន Pensacola New Journal បានឲ្យដឹងថា ឪពុករបស់ជនជាប់ចោទបានបដិសេធ ចំពោះការចោទប្រកាន់មួយនេះ។ ប៉ុន្តែ សាក្សីម្នាក់នោះ នៅតែអះអាងថា វាពិតជាបានកើតឡើងដដែល៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]