ខេត្តបាត់ដំបង ៖ បុរស​ម្នាក់​ដែល​បាន​រាយការណ៍​ ប្រាប់​សមត្ថកិច្ច​ថា ប្រពន្ធ​វ័យក្មេង​របស់​ខ្លួន​បាន​ស្លាប់​ ខណៈ​កំពុង​ដេក​ជាមួយ​ខ្លួន​ នៅ​ក្នុងផ្ទះ​នោះ រហូត​ដល់​ពេល​នេះ​សមត្ថកិច្ច​បាន​សម្រេច​ឃុំខ្លួន​ បណ្ដោះអាសន្ន​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ដោយ ។

គួរ​រម្លឹក​ថា នារី​វ័យក្មេង​ម្នាក់​បាន​ស្លាប់​ខណៈ​កំពុង​ដេក​ជាមួយ​ប្តី

សូម​បញ្ជាក់​ថា នារី​វ័យក្មេង​ម្នាក់​បាន​ដេក​ស្លាប់​ ខណៈ​កំពុង​ដេក​ក្នុងផ្ទះ​ជាមួយ​ប្តី ហើយ​ត្រូវ​បាន​ប្តី​ដឹង​ថា​ ស្លាប់​ពេល​ដាស់​ប្រពន្ធ​ កាលពី​វេលា​ម៉ោង​២​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៥ ខែមករា ឆ្នាំ​២០១៧ នៅ​ភូមិ​ព្រែក​ទាល់ ឃុំ​កោះ​ជី​វាំង ស្រុក​ឯក​ភ្នំ ប៉ុន្តែ​នៅ​លើ​សាកសព​ នារី​វ័យក្មេង​រង​គ្រោះ សមត្ថកិច្ច​ពិនិត្យ​ឃើញ​មាន​ស្នាម​ជាំ ដូច​ស្នាម​រឹត​.​ក​សម្លាប់ ដូច្នេះ​ហើយ​ទើប​កម្លាំង​ នគរបាល​ស្រុក​ឯក​ភ្នំ​ សម្រេច​ហៅ​បុរស​ជា​ប្ដី​ទៅ​សួរនាំ​អំពី​រឿង​នេះ ពាក់ព័ន្ធ​នឹង​ស្នាម​ដូច​រឹត​.​ក​សម្លាប់ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ជា​ប្តី​ឈ្មោះ ជូន ពៅ អាយុ​២២​ឆ្នាំ រីឯ​នារី​វ័យក្មេង​រង​គ្រោះជា​ប្រពន្ធ​ឈ្មោះ​សុខ គឹ​មជូ អាយុ​១៨​ឆ្នាំ រស់នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

បន្ទាប់​ពី​ហៅ​ទៅ​ធ្វើការ​សាកសួរ ជនសង្ស័យ​ឈ្មោះ ជូន ពៅ មិន​បាន​សារភាព​ថា ខ្លួន​ជា​អ្នក​សម្លាប់​ប្រពន្ធ​នោះ​ទេ បើ​ទោះជា​នៅ​យប់​កើតហេតុ​ខ្លួន​បាន​ដេក​នៅ​ក្បែរ​ប្រពន្ធ​ក្ដី ជន​នេះ​បាន​ឆ្លើយ​ ប្រាប់​សមត្ថកិច្ច​ថា ពេល​ខ្លួន​ដាស់​ប្រពន្ធ​ពី​ដំណេក គឺ​នាង​បាន​ស្លាប់​បាត់​ទៅ​ហើយ ហើយ​ខ្លួន​សង្ស័យ​ថា នាង​ស្លាប់​ដោយសារ​ជំងឺ​គាំងបេះដូង ។

លោក សន លុ​ច នាយ​រង​ការិយាល័យ​ ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ បាន​ឲ្យ​ដឹង​ថា ទោះបីជា​ជន​នេះ​បាន​ព្យាយាម​ បដិសេធ​យ៉ាងណា​ក្តី ប៉ុន្តែ​វត្ថុ​តាង​មួយ​ចំនួន​ដែល​សមត្ថកិច្ច​រក​ឃើញ ហើយ​សង្ស័យ​ថា ឈ្មោះ ជូន ពៅ គឺជា​ជនសង្ស័យ​សម្លាប់​ប្រពន្ធ​របស់​ខ្លួន ។

លោក សន លុ​ច បាន​បញ្ជាក់​ថា មន្ត្រី​ជំនាញ​បាន​ប្រទះ​ឃើញ​ ខ្សែ​នីឡុង​មួយ​ខ្សែ​នៅ​កន្លែង​កើតហេតុ ដែល​ស៊ីសង្វាក់​គ្នា​ ទៅ​នឹង​ស្លាកស្នាម​នៅ​លើ​.​ក​សាកសព ដូច្នេះ​គេ​សង្ស័យ​ថា​ជា​ខ្សែ​ដែល​ជន​នេះ​ ប្រើ​សម្រាប់​រឹត​.​ក​ សម្លាប់​ប្រពន្ធ​របស់​ខ្លួន​តែ​ម្ដង ។ ហើយ​ជន​នេះ​ក៏​ធ្លាប់​មាន​ ប្រវត្តិ​ជាប់គុក​ម្ដង​ហើយពី​បទ​ «​ប្លន់​» ។

ទោះជា​យ៉ាងណា​លោក​ថា លោកស្នងការ​នគរបាល​ ខេត្ត​បាន​បញ្ជា​ឲ្យ​បញ្ជូន​ជនសង្ស័យ​រូប​នេះ​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ ហើយ​ដើម្បី​ឃុំខ្លួន​បណ្ដោះ​អ​សន្ន និង​សួរនាំ​បន្ត​មុន​ពេល​ឈាន​ ដល់​ការ​កសាង​សំណុំរឿង​ បញ្ជូន​ទៅ​តុលាការ ៕

ប្រភព៖ កោះសន្តិភាព

ដោយឡែកក្រឡេកទៅមើល ព័ត៌មានចាប់អារម្មណ៍មួយផ្សេងទៀត៖

នៅ សូនីតា បង្ហោះរូបពាក់អាវគូស្នេហ៍ យ៉ាងផ្អែមល្ហែមជាមួយ...!

ភ្នំពេញ៖ ម្សិលមិញ នៅលើហ្វេសប៊ុករបស់តារាសម្តែងស្រី កញ្ញា នៅ សូនីតា បានបង្ហោះរូបភាពផ្អែមល្ហែម ជាមួយនឹងបុរសវ័យក្មេង ដែលត្រូវបានគេសង្ស័យថា គឺជាគូស្នេហ៍របស់នាង ថែមទាំងអ្នកទាំងពីរបានពាក់អាវគូស្នេហ៍ទៀតផង។

ដោយនៅក្នុងនោះដែរ កញ្ញា នៅ សូនីតា ក៏បានប្រាប់នៅលើហ្វេសប៊ុកនាងថា៖ «នៅចាំពួកខ្ញុំអត់? សម្តែងបទអី? ឆ្លើយត្រូវបានរង្វាន់» ព្រមជាមួយនឹងរូបថត ថតជាមួយបុរសសង្ហាម្នាក់នោះយ៉ាង Sweet (ផ្អែមល្ហែម)។

អ្នកទាំងពីរត្រូវបានគេស្គាល់ច្បាស់ថា គឺជាដៃគូដ៏ស័ក្តិសម ដែលបានចាប់ដៃគ្នា នៅក្នុងការសម្តែង Full MV បទ៖ «ស្រលាញ់គេតែម្នាក់ឯង» របស់តារាចម្រៀងជើងចាស់លោក ហេង ពិទូ ដោយទទួលបានការគាំទ្រជាច្រើនពីទស្សនិកជន។

ហើយបន្ទាប់ពីមានការលេចធ្លោ តាមរយៈការសម្តែងបទចម្រៀងនេះ កាលពីចុងខែធ្នូ ឆ្នាំ ២០១៦ កន្លងទៅ កញ្ញា នៅ សូនីតា ក៏បានបង្ហោះរូបថតផ្ទះវីឡាមួយខ្នង ដែលកំពុងតែសាងសង់ ជាមួយនឹងសារអរគុណទៅកាន់មនុស្សម្នាក់នោះ ដែលគេជឿថាជាគូស្នេហ៍របស់នាង។ ហើយចំពោះអំណាយជាផ្ទះវីឡាមួយខ្នងធំនេះ គឺសម្រាប់ថ្ងៃគម្រប់ខួបស្នេហា រយៈពេល៤ឆ្នាំរបស់ពួកគេ។

ប៉ុន្តែរឿងទំនាក់ទំនងស្នេហាយ៉ាងណានោះ កញ្ញា នៅ សូនីតា ក៏មិនទាន់បានបើកបង្ហាញ ជាសាធារណៈនៅឡើយទេ តែយើងក៏អាចដឹងថា មួយគូនេះ Sweet មិនចាញ់គូស្នេហ៍ដទៃទៀតប៉ុន្មាននោះទេ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]