ចិន៖ ពិតជាគួរឲ្យគោរពចំពោះ ទឹកចិត្តដ៏ប្រពៃរបស់ស្រ្តីវ័យចំណាស់ ជនជាតិចិនម្នាក់ ដែលសុខចិត្តលះបង់នូវអ្វីគ្រប់យ៉ាង ទាំងពេលវេលា កម្លាំងកាយចិត្ត ដែលខ្លួនឯងមាន រួមទាំងការងារ ដោយសុខចិត្តប្រើជីវិតរស់នៅ ប្រកបដោយភាពរីករាយ ជាមួយនឹងសត្វឆ្កែឆ្មាអនាថា ជាច្រើនរាប់ពាន់ក្បាលទៅវិញ។

បើតាមប្រភពសារព័ត៌មានចិន បានឲ្យដឹងថា ស្ត្រីវ័យ៥៤ឆ្នាំ Zhao ជាអ្នកស្រុករស់នៅក្នុងទីក្រុង Handan ខេត្តHebei ប្រទេសចិន សុខចិត្តបិទភោជនីយដ្ឋានរកស៊ីរបស់ខ្លួន ដោយរូបគាត់បែរជាចាប់យក នូវការងារមួយដែលជាចំណង់ចំណូលចិត្ត របស់គាត់ពិតប្រាកដ ដោយវាគឺជាការជួយសង្គ្រោះ នូវជីវិតសត្វឆ្កែឆ្មាអនាថា។ ខណៈមកទល់ពេលនេះ អ្នកស្រី Zhao បានចំណាយពេល លើការងារមួយនេះ អស់ជាង១៦ឆ្នាំមកហើយ។

អ្នកស្រី Zhou បានជួយសង្គ្រោះ សត្វអនាថាទាំងអស់នោះ ដោយនាំយកពួកវា មកចិញ្ចឹមនៅក្នុងមជ្ឈមណ្ឌល របស់អ្នកស្រីផ្ទាល់ ដែលរួមមាន សត្វឆ្កែឆ្មាប្រមាណជាង ៦,០០០ក្បាល ដែលត្រូវបានម្ចាស់របស់ពួកវា បោះបង់ចោលដើរអនាថានៅតាមដងផ្លូវ។

ក្នុងករណីសត្វទាំងអស់នោះ មានសុខភាពល្អជាធម្មតា អ្នកស្រី Zhao គឺអាចឲ្យពួកវាទៅកាន់ម្ចាស់ថ្មី ដែលត្រូវការចង់យកពួកវាទៅចិញ្ចឹម ដោយទឹកចិត្តអាណិតស្រលាញ់ ពិតប្រាកដផងដែរ។ ហើយប្រសិនបើ ពួកវាឈឺឬពិការ (បាក់ដៃបាក់ជើងជាដើម) អ្នកស្រី Zhao គឺតែងតែចំណាយពេលក្នុងការមើលថែទាំពួកវា សម្រាប់រយៈពេលយូរ តាមតែគាត់អាចធ្វើបានផងដែរ។

ប្រភពដដែល បានឲ្យដឹងទៀតថា បច្ចុប្បន្នមានផ្ទះតូចៗដែលដាក់សត្វទាំងនេះ ប្រមាណជាង ៤០០ នៅក្នុងមជ្ឈមណ្ឌលជួយសង្រ្គោះរបស់គាត់។

ក្នុងនោះផងដែរ អ្នកស្រី Zhao ក៏ទទួលបានជំនួយខ្លះៗ ពីសំណាក់អ្នកស្រុករស់នៅក្នុងតំបន់ ដោយពួកគេតែងតែ ជួយផ្តល់អាហារជារឿយៗ ដើម្បីជាចំណីសម្រាប់ឆ្កែឆ្មា បានស៊ីគ្រប់គ្រាន់ចិញ្ចឹមជីវិតផងដែរ។

គួរឲ្យដឹងដែរថា នេះមិនមែនទើបតែលើកទីមួយឡើយ ដែលមានស្រ្តីចិត្តបុណ្យ ដូចជាអ្នកស្រី Zhao បានសម្រេចចិត្តលះបង់នូវអ្វីៗគ្រប់យ៉ាង ដើម្បីសត្វអនាថាទាំងអស់នោះ ខណៈកន្លងមកក៏ធ្លាប់មាន ប្រជាជនចិនមួយចំនួនតូចទៀត បានធ្វើការងារមួយនេះ ប្រកបដោយក្តីស្រលាញ់ពិតៗ ជួយសង្គ្រោះទៅលើសត្វឆ្កែឆ្មាអនាថាទាំងអស់ ដោយប្រើនូវកម្លាំងកាយចិត្ត ស្ទើរតែពេញមួយជីវិតរបស់ពួកគេផងដែរ ៕         

ប្រភព៖ Shanghaiist

ក្រឡេកទៅមើព័ត៌មាន ចាប់អារម្មណ៍មួយផ្សេងទៀត៖

ស្វាមី ខៀវ សានសាណា ហេតុតែស្រលាញ់ប្រពន្ធ ព្យាយាមផ្ញើសារញ៉ែប្រពន្ធ សរសេរជាអក្សរខ្មែរ!

ភ្នំពេញ៖ ពិធីការីនីរាងតូចច្រឡឹង ពូកែខាងវោហារសព្ទ អ្នកនាង ខៀវ សានសាណា បន្ទាប់ពីបានរៀបអាពាហ៍ពិពាហ៍ជាមួយនឹងស្វាមីទី២ ដែលត្រូវបានគេស្គាល់ថាជាជនជាតិ អូស្រ្តាលី ឈ្មោះលោក Seraj Sutton ជាសមាជិកឯករាជ្យ របស់ក្រុមហ៊ុន «Herbalife Cambodia» មក គេសង្កេតឃើញថា ជីវិតគូស្វាមីភរិយា របស់អ្នកទាំងពីរ ពិតជាផ្អែមល្អែម និងមានសុភមង្គលខ្លាំងមែនទែន។

ជាក់ស្តែង ក៏ដូចជាថ្មីៗនេះ អ្នកនាង ខៀវ សានសាណា បានបង្ហោះរូបថតScreenshot មួយសន្លឹក ដែលបានថតទុក ពេលនាងកំពុងផ្ញើសារឆ្លងឆ្លើយជាមួយនឹង ស្វាមីរបស់នាង។ នេះបើយោងតាមរូបថតសារខាងក្រោមនេះ យើងអាចដឹងបានថា លោក Seraj Sutton ពិតជាស្រលាញ់ភរិយាខ្លាំងណាស់ រហូតព្យាយាមសរសេរសារជាអក្សរខ្មែរ ដើម្បីចង់ផ្អែមល្អែមជាមួយនឹងភរិយា និងបង្ហាញពីភាពរលឹកដែលលោក មិនបានជួបមុខភរិយារបស់លោកមួយរយៈ៕  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]