ភ្នំពេញ៖ ពិធីការីនីរាងតូចច្រឡឹង ពូកែខាងវោហារសព្ទ អ្នកនាង ខៀវ សានសាណា បន្ទាប់ពីបានរៀបអាពាហ៍ពិពាហ៍ជាមួយនឹងស្វាមីទី២ ដែលត្រូវបានគេស្គាល់ថាជាជនជាតិ អូស្រ្តាលី ឈ្មោះលោក Seraj Sutton ជាសមាជិកឯករាជ្យ របស់ក្រុមហ៊ុន «Herbalife Cambodia» មក គេសង្កេតឃើញថា ជីវិតគូស្វាមីភរិយា របស់អ្នកទាំងពីរ ពិតជាផ្អែមល្អែម និងមានសុភមង្គលខ្លាំងមែនទែន។

ជាក់ស្តែង ក៏ដូចជាថ្មីៗនេះ អ្នកនាង ខៀវ សានសាណា បានបង្ហោះរូបថតScreenshot មួយសន្លឹក ដែលបានថតទុក ពេលនាងកំពុងផ្ញើសារឆ្លងឆ្លើយជាមួយនឹង ស្វាមីរបស់នាង។ នេះបើយោងតាមរូបថតសារខាងក្រោមនេះ យើងអាចដឹងបានថា លោក Seraj Sutton ពិតជាស្រលាញ់ភរិយាខ្លាំងណាស់ រហូតព្យាយាមសរសេរសារជាអក្សរខ្មែរ ដើម្បីចង់ផ្អែមល្អែមជាមួយនឹងភរិយា និងបង្ហាញពីភាពរលឹកដែលលោក មិនបានជួបមុខភរិយារបស់លោកមួយរយៈ៕  

កំណត់ហេតុខ្មែរឡូត៖ 

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  ក្រោយពីពិធីរៀបអាពាហ៍ពិពាហ៍បានបញ្ចប់យ៉ាងរលូន កាលពីថ្ងៃទី ០៨ តុលា ឆ្នាំ២០១៦កន្លងទៅនេះ នៅសណ្ឋាគារលំដាប់ផ្កាយ "LE ROYAL" ដោយមានការចូលរួមសុទ្ធតែភ្ញៀវលំដាប់ខ្ពស់ ដូចលោកជំទាវ ហ៊ុន ម៉ាណា និងលោកស្រី យឹម ឆៃលីន ភរិយាឯកឧត្ដម ហ៊ុន ម៉ានី និងលោកជំទាវ ស្រីតូច ចំណាន មក អ្នកនាងខៀវ សានសាណា ក៏មិនភ្លេចធ្វើដំណើរកម្សាន្ដជាមួយនឹងស្វាមី ដែលមានចំណងស្នេហា ៣ឆ្នាំនេះ មុននឹងបន្ដការងារដ៏មមាញឹកផងដែរ។

នេះបើតាមសម្ដី អ្នកនាង បានថ្លែងប្រាប់ព័ត៌មានក្នុងស្រុកវីអូឌី ឲ្យដឹងថា អ្នកនាងចេញដំណើរទៅកាន់ ប្រទេសអូស្ដ្រាលី រយៈពេលពេញមួយខែជាមួយនឹងស្វាមី ដើម្បីទៅសួរសុខទុក្ខម្ដាយក្មេកដែលជាស្ដ្រីមេម៉ាយផង និងដើរលេងផង ។​ សម្រាប់កិច្ចការងារជាពិធីការនីរបស់អ្នកនាង សំខាន់ៗ ត្រូវបានទម្លាក់ចោល រីឯខាងទូរទស្សន៍វិញ ត្រូវបានអ្នកនាងសុំច្បាប់ឈប់មួយខែ និងបានស្នើសុំ ឲ្យខាងទូរទស្សន៍ស្វែងរកពិធីការនី មកដាក់ជំនួសជាបណ្ដោះអាសន្នផងដែរ។

លើសពីនេះផងដែរ អ្នកនាង និងស្វាមីក៏ពុំទាន់គិតគូររឿងយកកូននោះទេ ដោយសារតែអ្នកទាំងពីរសុទ្ធសឹង តែមានកូនដូចគ្នា និងជាប់មមាញឹកនឹងការងាររៀងៗខ្លួន៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខៀវ សានសាណា