ភ្នំពេញ៖ ខ្សែភាពយន្តដំបូង ដែលតារាសម្តែងស្រីហូលីវូដ ដ៏ល្បីល្បាញម្នាក់ អ្នកនាង អេនជូលីណា ជូលី បានដឹកនាំផលិតរឿងប្រវត្តិសាស្រ្តខ្មែរ មានចំណងជើងថា «មុនដំបូងខ្មែរក្រហមបានសម្លាប់ប៉ារបស់ខ្ញុំ» បានចេញ Trailer ជាលើកដំបូងហើយ។

កាលពីប៉ុន្មានម៉ោងមុននេះ ផេកផ្លូវការ First They Killed My Father បានបង្ហោះនូវវីដេអូខ្លី ក្នុងខ្សែភាពយន្ត «មុនដំបូងខ្មែរក្រហមបានសម្លាប់ប៉ារបស់ខ្ញុំ» ដែលនៅក្នុងនោះ ក៏បានបង្ហាញពីសកម្មភាពក្រៅឆាកមួយចំនួន ទម្រាំបានជាខ្សែភាពយន្តដ៏ល្អឥតខ្ចោះមួយនេះ ថាតើបានជួបផលវិបាកអ្វីខ្លះ។

ក្នុងនោះ ផេក First They Killed My Father នេះដែរ ក៏បានសរសេររៀបរាប់នៅលើTrailer ថា "«មុនដំបូងខ្មែរក្រហមបានសម្លាប់ប៉ារបស់ខ្ញុំ» គឺជាការចងចាំដ៏ឈឺចាប់របស់ អ្នកនិពន្ធសៀវភៅ និង សកម្មជនការពារសិទ្ធមនុស្ស អ្នកស្រី លឿង អ៊ឹង ដែលបានរួចផុតជីវិតពីរបបខ្មែរក្រហមយ៉ាងសាហាវយ៉ងខ្នង នៅចន្លោះឆ្នាំ ១៩៧៥ ដល់ ១៩៧៨។ ព្រឹត្តិការណ៍នេះបានកើតឡើង ពេលខ្មែរក្រហមបានឡើងកាន់អំនាច កាលពីអ្នកស្រីនៅអាយុ ៥ ឆ្នាំ ដល់ ៩ ឆ្នាំ។ ខ្សែភាពយន្តនេះបានឆ្លុះបញ្ចាំងអំពី ស្មារតីយ៉ាងមោះមុត និង ការតស៊ូយ៉ាងផ្តូរផ្តាច់របស់ គ្រួសារអ្នកស្រី លឿង ដើម្បីបានរស់នៅជាមួយគ្នាយ៉ាងវេទនាអំឡុងសម័យខ្មែរក្រហម"

ខ្សែភាពយន្ត «មុនដំបូងខ្មែរក្រហមបានសម្លាប់ប៉ារបស់ខ្ញុំ» ដែលជាស្នាដៃរបស់ អ្នកនាង អេនជូលីណា ជូលី នឹងធ្វើការចាក់បញ្ចាំង នៅថ្ងៃទី១៨ ខែកុម្ភៈ ខាងមុខនេះ តាមបណ្តារោងកុននានា ទូទាំងប្រទេសកម្ពុជា។ ជាពិសេស អ្នកនាង អេនជូលីណា ជូលី នឹងវិលត្រឡប់មកកាន់ប្រទេសកម្ពុជាជាថ្មី និងដើម្បីធ្វើការអបអរក្នុងការចាក់បញ្ចាំងនេះ ជាមួយនឹងអ្នកស្រី លឿង អ៊ឹងផងដែរ ដែលរឿងរ៉ាវរបស់គាត់ ត្រូវបានលាតត្រដាងតាមរយៈខ្សែភាពយន្ត៕

តោះទស្សនាខ្សែភាពយន្ត «មុនដំបូងខ្មែរក្រហមបានសម្លាប់ប៉ារបស់ខ្ញុំ» ថាពិតជាថតបានអស្ចារ្យ និងស្តែងប៉ុណ្ណា៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]