ព្រះសីហនុ៖ បុរសជនជាតិអាមេរិកាំងម្នាក់ ឈ្មោះ Grafman Mikhail ដែលចេះផលិតថ្នាំញៀន ហើយត្រូវនគរបាលខេត្តព្រះសីហនុ ស្រាវជ្រាវរកឃើញ ចាប់ខ្លួនបាន កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦កន្លងទៅនេះ ឥឡូវបានស្លាប់ នៅក្នុងមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧ បន្ទាប់ពីគាត់មានជំងឺធ្ងន់ធ្ងរច្រើនថ្ងៃ ហើយមន្ត្រីពន្ធនាគារ បានបញ្ជូន មកព្យាបាលនៅមន្ទីរពេទ្យបង្អែក។

ជាមួយគ្នានេះផងដែរស្ថានទូតសហរដ្ឋអាមេរិក ក៏បានស្នើមកលោកឧត្តមសេនីយ៍ ជួន ណារិន្ទ ស្នងការនគរបាល ខេត្តព្រះសីហនុ ដើម្បីបញ្ជូនសពពលរដ្ឋរបស់ខ្លួន មកភ្នំពេញ ដើម្បីចាត់ចែងបន្តផងដែរ៕

ប្រភព៖ ដើមអម្ពិល

ដោយឡែកព័ត៌មានដែលគួរឲ្យចាប់អារម្មណ៍មួយទៀត៖ ហៅចូលអង្គុយលេងក្នុងផ្ទះ ទិញទឹកអំពៅ​ឲ្យផឹក រួចអូស​ដៃចូលបន្ទប់ ចាប់រំលោភ​បានសម្រេច តែចុងក្រោយ​សមត្ថកិច្ច​ចាប់ខ្លួន។

យុវចាស់វ័យ៥១ឆ្នាំ ត្រូវកម្លាំងនគរបាលស្រុកខ្សាច់កណ្ដាល ចាប់ខ្លួនបន្ទាប់ពីល្បួងក្មេងស្រីវ័យ១៥ឆ្នាំ ចូលរំលោភបានសម្រេចនៅក្នុងផ្ទះ។​ ហេតុការណ៍​នេះបង្កឲ្យមានការភ្ញាក់ផ្អើល នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧កន្លងទៅ នៅចំណុចផ្ទះរបស់ជនសង្ស័យ ស្ថិតក្នុងភូមិ​តាំងឬស្សី ឃុំ រកាជន្លឹង ស្រុកខ្សាច់ណ្តាល ខេត្តណ្តាល។

មន្ដ្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា មុនពេលកើតហេតុ ក្មេងស្រីរងគ្រោះ ជិះកង់ទៅបេះផ្លែពុទ្រ្ធានៅស្ពានទី១ខាងត្បូងភូមិ ពេលជិះកង់ជិតដល់ក៏ត្រឡប់មកវិញ មកដល់មុខផ្ទះជនសង្ស័យ មានមនុស្សស្រីម្នាក់មិនស្គាល់ឈ្មោះ បានហៅជនរងគ្រោះឲ្យចូលអង្គុយលេងផ្ទះជនសង្ស័យ ពេល​ចូលអង្គុយបានបន្តិចមនុស្សស្រីនោះ បានដើរចេញបាត់ បន្ទាប់មកជនសង្ស័យឲ្យលុយជនរងគ្រោះ១៥០០៛ ទៅទិញទឹកអំពៅពេលទិញបានជនរងគ្រោះយកមកជនសង្ស័យ ហើយជនសង្ស័យឲ្យទៅ​​ឈ្មោះ អយ អាត់ ១​ថង ជនរងគ្រោះ១ថង ខ្លួនឯង១ថង។

នគរបាលបន្ថែមថា ពេលផឹកទឹកអំពៅអស់ជនសង្ស័យបានចាប់ទាញដៃជនរងគ្រោះ ចូលក្នុងបន្ទប់ក្រោមផ្ទះជនសង្ស័យហើយ ធ្វើសកម្មភាពរំលោភសេពសន្ថវះលើ​ជនរងគ្រោះបានសំរេច ជនសង្ស័យ គំរាមជនរងគ្រោះមិនឲ្យប្រាប់ឪពុកម្តាយ។ បើតាមសម្ដីនគរបាល ពេលជនសង្ស័យចាប់រំលោភជនរងគ្រោះនោះឈ្មោះ អយ អាត់ ក៏នៅក្រោមផ្ទះនោះដែរ។

ក្រោយកើតហេតុជនរងគ្រោះ បានទៅប្រាប់ម្ដាយ ហើយម្ដាយបានទៅដាក់ពាក្យបណ្ដឹង នៅ​ប៉ុស្តិ៍រកាជន្លឹង ពេលនោះកម្លាំងប៉ុស្តិ៍បានឃាត់ខ្លួនជនសង្ស័យបញ្ជូន មកអធិការដ្នាននគរបាលស្រុក ដើម្បីចាត់ការតាម​នីតិវិធី៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]