ភ្នំពេញ៖ អ្វីដែលអ្នកគាំទ្រក្រុមជម្រើសជាតិកម្ពុជាគ្រប់គ្នាទន្ទឹងរង់ចាំ ទីបំផុតមានចម្លើយហើយ!! ខ្សែប្រយុទ្ធកំពូលពាក់ស្លាកលេខ១១ កីឡាករ ចាន់ វឌ្ឍនាកា នឹងចាកចេញពីក្លិបបឹងកេតអង្គរ ផ្លាស់ទៅលេងឲ្យក្លិប Fujieda MYFC លីកទី៣ នៅប្រទេសជប៉ុន ជាផ្លូវការក្នុងល័ក្ខខណ្ឌខ្ចីជើង ពេញមួយរដូវកាល។ នេះបើយោងតាមការឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានដែលធ្វើឡើងនៅសណ្ឋាគារភ្នំពេញរសៀលថ្ងៃនេះ។

បើទោះបីជាយ៉ាងណាក៏ដោយ ក្លិបទាំងសងខាងពុំបានបង្ហើបពីតម្លៃឈ្នួល ដែល វឌ្ឍនាកា នឹងទទួលបាននៅពេលទៅលេងឲ្យក្លិបនៅលីកទី៣មួយនេះទេ។

គួរបញ្ជាក់ដែរថា Fujieda MYFC គឺជាក្លិបបាល់ទាត់ មានមូលដ្ឋាននៅក្នុងតំបន់ Fujieda នៃទីក្រុង Shizouka ហើយបច្ចុប្បន្នកំពុងលេងនៅក្នុងលីកទី៣ នៃក្របខ័ណ្ឌបាល់ទាត់របស់ប្រទេសជប៉ុន។

គួររំឭកដែរថា ក្លិបមួយនេះ ក៏ធ្លាប់ទទួលអនុញ្ញាតិឲ្យ វឌ្ឍនាកា ទៅធ្វើការហ្វឹកហាត់ពង្រឹងសមត្ថភាពមួយលើកផងដែរ កាលពីអំឡុងខែវិច្ឆិកា កន្លងទៅ៕

រូបភាព៖ ក្រុមអ្នកគាំទ្របឹងកេតអង្គរ

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖ ប្រាក់ មុន្នីឧត្តម និងអនាគតភរិយា ជិតដល់ថ្ងៃរៀបការ បង្ហោះរូបថតសុទ្ធតែស្វីតៗតែម្តង

ភ្នំពេញ៖ ចំណងស្នេហ៍របស់កីឡាករបាល់ទាត់ប្រចាំក្រុមជម្រើសជាតិកម្ពុជា ខ្សែប្រយុទ្ធ ប្រាក់ មុន្នីឧត្តម និងកញ្ញា ប្រាក់ ស្រីរ័ត្ន ដែលជាគូដណ្តឹង បានឆ្លងកាត់មួយដំណាក់កាលទៀតហើយ គឺពិធីរៀបអាពិពាហ៍ពិពាហ៍ ដែលនឹងត្រូវប្រារព្ធឡើងនៅថ្ងៃអាទិត្យ ទី២២ ខែមករា ឆ្នាំ២០១៧ខាងមុខនេះ។

ទន្ទឹមនឹងជិតដល់ថ្ងៃរៀបការ ថ្មីៗនេះអ្នកទាំងពីរ កាន់តែផ្អែមល្ហែមជាមួយគ្នាថែមទៀត ដោយតែងតែបង្ហោះរូបថតស្វីតៗជាមួយគ្នា ធ្វើឲ្យអ្នកគាំទ្រគ្រប់ៗរូបនាំគ្នាសរសើរមិនដាច់ពីមាត់ ហើយថែមទាំងទទួលបានសារជូនពរជាច្រើនទៀតផង។

ទាក់ទងនឹងរូបថត ស្អាតៗ និងផ្អែមល្ហែមទាំងនេះ គួររំលឹកផងដែរថា ឧត្តម និងគូដណ្តឹង ក៏ធ្លាប់ទទួលបានការគាំទ្រ និងស្ញើចសរសើរពីមហាជនមួយលើកហើយដែរ ដែលកាលនោះអ្នកទាំងពីរបានគ្រងឈុតប្រពៃណីខ្មែរ ថត Pre Wedding នៅសម្អាងការមួយកន្លែង ដើម្បីត្រៀមសម្រាប់ពិធីមង្គលការ។

យ៉ាងណាមិញ ចំពោះពិធីមង្គលការ ដែលនឹងមកដល់ខាងមុខនេះ បានធ្វើឲ្យ ខ្សែប្រយុទ្ធក្រុមជម្រើសជាតិរូបនេះ ខកខានមិនបានចូលរួមឲ្យក្រុមជម្រើសជាតិ ប្រកួតមិត្តភាពអន្តរជាតិជាមួយ ក្រុមអារ៉ាបីសាអូឌីត នោះទេ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ប្រាក់ មុន្នីឧត្តម ក៏បានចេញសារសោកស្តាយ និងសុំទោសទៅកាន់អ្នកគាំទ្រផងដែរ សម្រាប់អវត្តមានរបស់ខ្លួនក្នុងក្រុមជម្រើសជាតិ៕

តោះ! កុំឲ្យខាតពេលយូរ ទៅទស្សនារូបថតរបស់អ្នកទាំងពីរបន្តិចមើល ថាផ្អែមល្ហែមកម្រិតណា៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]