ចិន៖ Zhu Wei ជាគ្រូបង្រៀនភាសាអង់គ្លេសម្នាក់ ដែលទទួលបានប្រាក់ចំណូលប្រចាំឆ្នាំ ដ៏គួរឲ្យស្ងើចសរសើរ។ ដំបូងឡើយ គ្រូបង្រៀនភាសាអង់គ្លេសវ័យក្មេង ជនជាតិចិនរូបនេះ បានចាប់ផ្ដើមបង្កើតក្រុមហ៊ុនបង្រៀនអនឡាញ នៅក្នុងឆ្នាំ២០១៥ ដោយក្នុងកម្មវិធីសិក្សារបស់លោក មាន ៩មេរៀនផ្សេងៗគ្នា។ លោក Zhu ទទួលបានកំរៃ ៧៩៩យ័ន (ប្រមាណ ១១៦ដុល្លារ) ក្នុង១នាក់ ពីការបង្រៀនអនឡាញរយៈពេល ២ម៉ោង។

ដោយមានចំនួនអ្នកចុះឈ្មោះចូលរៀនកើនដល់ ២ ៣៣០នាក់ យ៉ាងតិច ក្នុងមួយមេរៀន លោកគ្រូវ័យក្មេងរូបនេះ អាចបង្កើនប្រាក់ចំណូលរហូតដល់ ១,៨៦លានយ័ន (ប្រមាណ ២៧០ ០០០ដុល្លារ) យ៉ាងងាយស្រួល ។ ប្រាក់ចំណូលនេះ បានបង្កើតភាពជោគជ័យយ៉ាងធំធេង សម្រាប់លោកគ្រូវ័យក្មេងរូបនេះ និងក្រុមការងាររបស់គាត់។

មិនតែប៉ុណ្ណោះ លោកគ្រូ Zhu និងសហការីរបស់គាត់ បានបង្កើតកម្មវិធីសិក្សា ៥ប្រភេទផ្សេងទៀត សម្រាប់តម្រូវដល់អ្នកសិក្សាជនជាតិកូរ៉េ និងជប៉ុន ដែលធ្វើឲ្យគាត់អាចទទួលបានកំរៃដល់ទៅ ១១លានយ័ន (ប្រមាណ ១.៦លានដុលា្លរអាមេរិក) ក្នុងមួយឆ្នាំ៕

ប្រភព៖ បរទេស

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖

ព្រៃផ្សៃណាស់! គ្រាន់តែចុះហត្ថលេខាលែងលះគ្នាហើយភ្លាម ប្តីកំណាច ចាប់ប្រពន្ធដុតក្បាល (មានវីដេអូ)

ចិន៖ វីដេអូមួយបានធ្វើឲ្យអ្នកទស្សនាមានអារម្មណ៍ ថាតក់ស្លុតយ៉ាងខ្លាំង ដោយសារតែគេឃើញមានបុរសម្នាក់ បានដុតភ្លើងទៅលើអតីតភរិយារបស់ខ្លួន ក្រោយការចុះហត្ថលេខា លែងលះគ្នាមិនបានប៉ុន្មានវិនាទីផង។

គួរឲ្យដឹងដែរថា វីដេអូមួយនេះត្រូវបានថតនៅឯកន្លែង ចុះសំបុត្រអាពាហ៍ពិពាហ៍មួយនៅក្នុងទីក្រុង Panshi ប្រទេសចិន ដោយដំបូងឡើយគេឃើញ មានបុរសជាអតីតស្វាមី បានដើរចេញមក ដោយយកដៃរបស់គេបោសទៅលើភ្លៅ ដើម្បីពន្លត់ភ្លើងដែលឆេះ រួចក៏ដើរចេញទៅ។

បន្ទាប់មកទៀត គេក៏បានឃើញនារីជាអតីតប្រពន្ធ បានដើរចេញមកតាមក្រោយ ដោយមានអណ្តាតភ្លើងកំពុងឆេះសន្ធោរសន្ធៅនៅលើក្បាល ដែលបានបង្កឡើងដោយអតីតស្វាមីរបស់នាង។

ហេតុការណ៍នេះ បានធ្វើឲ្យមនុស្សម្នានៅកន្លែងកើតហេតុ មានអារម្មណ៍ថាភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយក៏បានប្រញ៉ាប់ប្រញ៉ាល់ ចូលទៅជួយនារីរងគ្រោះផងដែរ។

ទោះជាយ៉ាងណា ពូកគេបានចំណាយពេលប្រមាណ ១០វិនាទីដែរ ទើបអាចពន្លត់ភ្លើងដែលឆាបឆេះនេះបាន។

ទោះជាយ៉ាងនេះក្តី មិនមានព័ត៌មានច្បាស់ការណ៍ណាមួយ ដែលបង្ហាញថា បុរសដែលជាជនដៃដល់នេះ នឹងត្រូវបានទទួលទោសដែរ ឬមួយក៏អត់នៅឡើយទេ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]