សេចក្តីសុខក្នុងគ្រួសារ គឺមានដោយសារសេចក្តីស្រឡាញ់ចំពោះក្រុមគ្រួសារ អ្វីដែលពិសេស ទៅទៀតនោះ គឺជា សំលេងសើច ស្នាមញញឹមរបស់អ្នកម្តាយ និងសមាជិកគ្រួសារមាន តម្លៃដែលមិនអាចយកអ្វីមកប្រៀបផ្ទឹមបានទេ។ ដូចនេះ ដើម្បីថែរក្សាតម្លៃមហិមានេះនេះឲ្យកាន់តែច្បាស់ និងដើម្បីឃើញភាពរីករាយរបស់សមាជិកគ្រួសារ កុំភ្លេចនាំពួកគាត់មកទស្សនា ជាពិសេស បុគ្គលដែលសំខាន់បំផុតគឺអ្នកម្តាយ ឬលោកយាយផ្ទាល់តែម្តង ដើម្បីអោយពួកគាត់បាន ទស្សនាខ្សែភាពយន្តថ្មីនេះ គឺ រឿង លោកយាយអាយុ ២០ ឬ Suddenly 20 ដែលជាខ្សែភាពយន្ត មានគ្រប់រសជាតិ មានទាំងសំណើចសើចស្ទើតែកាច់ក រំភើបក្តុកក្តួលឡើងស្រក់ទឹកភ្នែក ភាពផ្អែមល្ហែមដក់ជាប់ក្នុងអារម្មណ៍ ជាពិសេស ការលះបង់ក្តីស្រលាញ់របស់ អ្នកម្តាយ លោកយាយ ផ្ទាល់តែម្តង ចំពោះ កូនៗ និងចៅៗ ។

ចាំអង្កាល់ទៀត មកទទួល អ្វីដែលកាន់តែពិសេស គឺរឿងនេះបានចូលរួមដោយកំពូលតារាសម្តែង ស្រីដ៏ល្បីល្បាញគឺ កញ្ញា Mai Davika Hoorne ដែលសាច់រឿងនិយាយពី Parn ជាស្រីចាស់ក្បាលរឹង នៅជំនាន់ 70។ ថ្ងៃមួយ គាត់បានដឹងថា កូនប្រុសគាត់កំពុងរៀបចំបញ្ជូនគាត់ទៅនៅកន្លែងស្នាក់នៅ និងថែទាំមនុស្សចាស់។ នៅពេលដែលគាត់កំពុងដើររសាប់រសល់តាមផ្លូវ គាត់បានដើរចូលទៅរកពន្លឺចម្លែកមួយ ហើយទៅដល់កន្លែងថតរូប ដើម្បីថតរូបថត ប៉ុន្តែនៅពេលគាត់ចេញមកវិញ គាត់បានត្រឡប់មកជានារីវ័យក្មេងអាយុ 20 ឆ្នាំដ៏រំភើប។ ដោយគ្មានអ្នកស្គាល់គាត់ គាត់គិតថា វាជាឱកាសទីពីរក្នុងជីវិតរបស់គាត់ ហើយបានសម្រេចចិត្តយកពេលនោះ មកសប្បាយនឹងអ្វីៗ ដែលខ្លួនពុំទាន់បានធ្វើកាលពីនៅវ័យក្មេង។ 

រឿង លោកយាយអាយុ ២០ ឬ Suddenly 20 នឹងចាក់បញ្ចាំងចាប់ពី ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ នេះតទៅហើយ។ ធានាថាល្អមើល ហួសការស្មានរហូតដល់ថ្នាក់ ហ្វេនៗ និងចៅៗ កូនៗ មួយចំនួន លាន់មាត់ ថា ចង់ទស្សនាជាលើកទី ២ ថែមទៀតផង។ សរបញ្ជាក់ថាអោយដឹងផងដែរថា វេលាល្ងាចថ្ងៃពុធ ទី១១ មករា ២០១៧ ពេលល្ងាច មានកម្មវិធីពិសេស នៃការសម្ភោធខ្សែភាពយន្ត Suddenly 20 ឬ លោកយាយ អាយុ ២០ ឆ្នាំ នៅឯរោងភាពយន្ត លេជិន ស៊ីធីម៉ល ដោយក្នុងនោះ មានការចូលរួមពីក្រុមអ្នកគាំទ្រយ៉ាង ច្រើនកុះករ ហើយអ្វីដែលរឹតតែពិសេសនោះគឺថា ហ្វេនមួយចំនួន បាននាំលោកយាយ និងអ្នក ម៉ាក របស់ពួកគេផ្ទាល់ មកទស្សនាខ្សែភាពយន្តមួយនេះ ព្រោះជាភាពយន្ត ដែលនិយាយពីការ លះបង់របស់លោកយាយឬអ្នកម៉ាក់ ចំពោះកូននិងចៅ ដោយចាយទុនក្តីស្រឡាញ់របស់ខ្លួន ។ សាងអនុស្សាវរីយ៍ មិនអាចបំភ្លេចបាន និងចង់ឃើញស្នាមញញឹមព្រះរស់ ចូរកុំភ្លេចនាំអ្នកម្តាយទៅទស្សនាឲ្យសោះណា។

ទស្សនា Trailer នៅខាងក្រោមនេះ៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]