អាមេរិក៖ អ្នកដែលចូលចិត្តស្តាប់បទចម្រៀងបរទេស ប្រាកដជាបានស្គាល់ហើយអំពីតារាចម្រៀងល្បីប្រចាំសហរដ្ឋអាមេរិក ២រូបគឺ Selena Gomez និង The Weeknd ។ យ៉ាងណាមិញ ថ្មីៗនេះ អ្នកទាំងពីរ ត្រូវបានសារព័ត៌មានជាច្រើន បានចុះផ្សាយថា កំពុងមានទំនាក់ទំនងស្នេហាជាមួយគ្នា ក្រោយពីបាន ប្រទះឃើញអ្នកទាំងពីរ បញ្ចេញកាយវិកាស្និទ្ធស្នាល ល្អូកល្អើន មិនតែប៉ុណ្ណោះ ថែមទាំងថើបគ្នានៅតាមផ្លូវទៀតផង។

គួរបញ្ជាក់ដែរថា សកម្មភាពស្និទ្ធស្នាលរវាងតារាចម្រៀងមួយគូនេះ ត្រូវបានក្រុមភ្នាក់ងារព័ត៌មាន TMZ ថតរូបបានជាច្រើនសន្លឹក ហើយបច្ចុប្បន្នរូបភាពទាំងនេះ កំពុងតែត្រូវបានចែកចាយពាសពេញបណ្តាញសង្គមផងដែរ ធ្វើឲ្យអ្នកគាំទ្រទាំងសងខាង មានការភ្ញាក់ផ្អើលគ្រប់ៗគ្នា។ 

បើទោះបីជាយ៉ាងណាក៏ដោយ ទាំងតារាចម្រៀងដែលមានរូបសម្រេស់ស្រស់ស្អាត Selena Gomez និង The Weeknd ដែលជាតារាចម្រៀង Pop និង R&B ដ៏ល្បីរូបនេះ មិនទាន់មាននរណាម្នាក់ ចេញមុខអះអាងពីទំនាក់ទំនងនេះនៅឡើយទេ ប៉ុន្តែបើផ្អែកលើរូបភាពទាំងនេះ មហាជនជាច្រើន បាននាំគ្នាសន្មតថា គឺជាគូស្នេហ៍យ៉ាងពិតប្រាកដណាស់ ខណៈអតីតមិត្តស្រីរបស់ The Weeknd នាង Bella Hardid បាន Unfollow នាង Selena Gomez នៅក្នុងបណ្តាញសង្គម ក្រោយពីដឹងនូវព័ត៌មានមួយនេះ៕

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖ អ្នកលេងអិុនធើណេតភ្ញាក់ផ្អើល ពេលឃើញតុក្កតាស្រី តួអង្គរឿង Beauty and The Beast មុខដូច Justin Bieber

ទន្ទឹមនឹងការមកដល់នូវខ្សែភាពយន្តខ្នាតធំរបស់ Disney រឿង Beauty and the Beast ដែលកែច្នៃចេញពីរឿងដើម ប្រភេទគំនូជីវចល នៅខែមីនាខាងមុខនេះ ផ្សារទំនើបមួយកន្លែង បានដាក់លក់ផលិតផលតុក្កតារបស់ខ្លួន តំណាងឲ្យតួអង្គស្រីក្នុងរឿងនេះ ដើម្បីធ្វើជាការផ្សព្វផ្សាយខ្សែភាពយន្ត។

យ៉ាងណាមិញ អ្វីដែលនឹកស្មានមិនដល់នោះគឺ មានអតិថិជនជាច្រើនមានការភ្ញាក់ផ្អើលដោយសារ ផលិតផលតុក្កតាដែលបានដាក់លក់នេះ មានទម្រង់មុខសឹងតែ១០០ភាគរយ ដូចតារាចម្រៀងសញ្ជាតិកាណាដា Justin Bieber ។

យោងតាមប្រភពព័ត៌មាន បានបញ្ជាក់ថា ផលិតផលតុក្កតានេះ ត្រូវបានអ្នកលេងបណ្តាញសង្គម ធ្វើការចែកចាយពេញប្រព័ន្ធអិុនធើណេត ជាពិសេសនោះគឺបណ្តាញសង្គម Twitter តែម្តង ដោយម្នាក់ៗ សុទ្ធតែបញ្ចេញប្រតិកម្មដូចៗគ្នាថា តុក្កតាតួអង្គស្រីនេះ មានមុខដូចតារាចម្រៀងប៉ុប Justin Bieber បេះដាក់ ។

ជាមួយនឹងការប្រៀបធៀប តុក្កតា និងតារាចម្រៀងដ៏ល្បីរូបនេះ អ្នកលេងបណ្តាញសង្គមជាច្រើនបាននិយាយថា «មើលទៅគួរឲ្យអស់សំណើចបន្តិច ពេលខ្លះគួរឲ្យខ្លាចបន្តិច» ខ្លះទៀតថា «ហេតុអ្វីបានជាអ្នកផលិត ទៅផលិតចេញរូប Justin ទៅវិញ គូរណាតែផលិតរូប Emma វិញបានត្រឹមត្រូវ ព្រោះនាងជាអ្នកដើរតួរក្នុងរឿងនេះ» ។ បន្ថែមពីនេះទៀត ក៏មានមតិជាច្រើនពីសំណាក់អ្នកលេងបណ្តាញសង្គម ទៅលើរូបតុក្កតាមួយនេះផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]