(ពោធិ៍សាត់)៖ អាណាព្យាបាលក្មេងស្រីម្នាក់ បានដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចមូលដ្ឋាន ឲ្យជួយអត្ថរាគមន៍តាមរកកូនស្រីរបស់គាត់ ក្រោយក្មេងស្រីស្រស់ស្អាតម្នាក់នេះ បានបាត់ចេញពីផ្ទះតាំងពីយប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦ ម្សិលមិញ ដោយសង្ស័យថា អាចចាញ់បោកតាមការលួងលោមរបស់ជនមិនស្គាល់មុខ ពេលចេញមកពីធ្វើការ។

ហេតុការណ៍ភ្ញាក់ផ្អើលនេះ កើតឡើងនៅចំណុចផ្ទះក្មេងស្រីរងគ្រោះ ស្ថិតក្នុងភូមិព្រៃឱម៉ាល់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

មន្ត្រីនគរបាលម្នាក់បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា ក្មេងស្រីរងគ្រោះដែលរត់ចេញពីផ្ទះ តាមការបោកលួងលោមរបស់គេនោះ មានឈ្មោះ ជឿន សេងហៀង អាយុ១៥ឆ្នាំ ជាកម្មកររោងចក្រកាត់ដេរ តៃអ៊ីហ្សី នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ បច្ចុប្បន្នរស់នៅភូមិព្រៃឱម៉ាល់ សង្កាតរលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

ក្រុមគ្រួសារ និងកម្លាំងសមត្ថកិច្ច ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងអាជ្ញាធរទាំងអស់ បើបានឃើញភិនភាគក្មេងស្រី ក្នុងរូបខាងក្រោម សូមជួយសហការ និងទំនាក់ទំនងមកលេខទូរស័ព្ទ៖ 088 56 73 334៕

ប្រភព៖ Fresh News

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖ ផ្អើលពេញ​​ភូមិ ​! មាន​ពស់​២​ក្បាល ជួយ​នារី​ម្នាក់​លិច​ក្នុង​ទន្លេ​ជាង​ ៦​ម៉ោង​ហើយ​នៅ​មានជីវិត​

ក្មេង​ស្រី​ម្នាក់​ បាន​ផុស​ឡើង​មក​វិញ ក្រោយ​បាត់​ខ្លួន​នៅ​ក្នុង​ទឹកទន្លេ​មេគង្គ​ជាង​៦​ម៉ោង កាលពី​ល្ងាច​ថ្ងៃ​ទី​០៩ មក​រា ស្ថិត​នៅ​ចំណុច​ភូមិ​កំ​ភុ​ន ឃុំ​កំ​ភុ​ន ស្រុក​សេ​សាន ។

ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​ បាន​និយាយ​ថា គ្រួសារ​ក្មេង​ស្រី​នោះ​​ បាន​ទ្រហោយំ​អុជ​ធូប​បន់ស្រន់​ អារក្សទឹក​ម្ចាស់​ទន្លេ ខណៈ​មនុស្ស​ម្នា​នាំ​គ្នា​ចេញ​ទូក​ ចុះ​រាវរក​ក្នុង​ទឹក បន្ទាប់​ពី​នាង​លោត​ចុះ​ទឹកទន្លេ ហើយ​លិច​បាត់​អស់​ជា​ច្រើន​ម៉ោង ។ អ្នក​ភូមិ​នោះ​និយាយ​ទាំងអស់​សង្ឃឹមថា នាង​មិន​អាច​រស់​នោះ​ទេ ព្រោះ​រយៈពេល​ច្រើន​ម៉ោង នឹង​ត្រូវ​ឈ្លក់ទឹក​ស្លាប់​បាត់​ទៅ​ហើយ គ្រាន់តែ​រាវរក​មិន​ទាន់​ឃើញ​ប៉ុណ្ណោះ ។

តាម​សាក្សី​ស្រី​ម្នាក់ ដែល​ជា​មិត្តភក្តិ​របស់​នាង​ បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច និង​ចង្អុល​គោលដៅ​ទីតាំង​ថា ដំបូង​ឡើយ ពួក​នាង​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង នាំ​គ្នា​ទៅ​បេះ​ផ្លែ​ល្វា​នៅ​តាម​មាត់ទន្លេ លុះ​ដើរ​សុខ​ៗ​នាងរង​គ្រោះ ក៏​បាន​ហុច​សោ​ម៉ូតូ​ឱ្យមក​ខ្លួន ដោយ​មិន​បាន​និយាយ​អ្វី​នោះ​ទេ ស្រាប់តែ​នាង​ដោះ​ស្បែកជើង​លោត​ចុះ​ទឹកទន្លេ​បាត់​ឈឹង​តែ​ម្តង ។ ភ្លាម​នោះ​ដែរ នាង​បានរ​ត់ទៅ​ប្រាប់​អ្នក​ក្បែរ​នោះ មក​ជួយ​និង​ផ្អើល​ឆោឡោ​ឡើង​ចុះ​រាវរក​សង្គ្រោះ​ភ្លាម​ៗ​ដែរ តែ​នៅ​រក​មិនឃើញ ។

ប្រភព​នៅ​កន្លែង​កើតហេតុ​ បាន​និយាយ​ថា ក្រោយ​ពី​ក្រុម​គ្រួសារ​ និង​សាច់ញាតិ​ចុះ​រាវរក​អស់​ជាង​៦​ម៉ោង ក៏​បាន​នាំ​គ្នា​ឡើង​លើគោក​វិញ មួយ​រំពេច​នោះ ស្រាប់តែ​នាង​ផុស​ឡើង​វិញ​ដោយ​ឯកឯង ហាក់បីដូច​មនុស្ស​ចុះ​មុជទឹក​ធម្មតា ដោយ​ពុំ​មាន​អ្វី​កើតឡើង​សោះ​។ បន្ទាប់​ឃើញ​នាង​ផុស​មក​វិញ គ្រួ​សារបាន​ស្ទុះ​ទៅ​ស្រង់​មក​លើគោក ហើយ​បញ្ជូន​ទៅ​មណ្ឌល​សុខភាព ។

ប្រភព​បន្ត​ថា តាម​ផ្លូវ​ទៅ​កាន់​មណ្ឌល​សុខភាព ត្រូវ​នាង​បាន​រៀបរាប់​ប្រាប់​គេឯង​ថា មាន​សត្វ​ពស់​ពីរ​ក្បាល​ធំ​ៗ ហៅ​នាង​ទៅ​មុជ ទឹក​លេង​ដោយ​សន្យា​ថា នឹង​ជូន​នាង​ត្រឡប់​មក​វិញ ហើយ​នាង​បាន​ហែល​ក្នុង​ទឹក​លេង​ ជាមួយ​សត្វ​ពស់​ទាំង​ពីរ​ក្បាល​នោះ​វែង​ឆ្ងាយ​ណាស់ ។

លុះ​សប្បាយ​អស់ចិត្ត ទើប​សត្វ​ពស់​ទាំងនោះ ជូន​នាង​ត្រឡប់​មក​វិញ ដូច​ការ​សន្យា​មែន​។ ស្ថិត​ក្នុង​ហេតុការណ៍​ដ៏​ចម្លែក​នោះ នាង​បាន​រៀបរាប់​ប្រាប់​អំពី​សត្វ​ពស់​ធំ​ពីរ​ក្បាល​នាំ​នាង​ទៅ​មុជទឹក ស្រប​ពេល​នាង​ផុស​ពី​ទឹក​វិញ ក៏​មាន​សត្វ​ពស់​ចំនួន​ពីរ ។

ដោយឡែក ស្ត្រី​ជា​ម្តាយ​បាន​ប្រាប់​ឱ្យ​ដឹង​ដែរ​ថា នាង​ឈ្មោះ​ថង ថេ​ង​ជី​ឡា អាយុ​១៧​ឆ្នាំ មាន​ជំងឺ​ប្រចាំ​ខ្លួន នាង​ឧស្សាហ៍​ភ្លឹក​បាត់ ស្មារតី និង​មាន​សភាព​មិន​ហ្នឹង​ហ្ន៎​ដែរ ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]