ខេត្តស្ទឹងត្រែង ៖ ក្មេង​ស្រី​ម្នាក់​ បាន​ផុស​ឡើង​មក​វិញ ក្រោយ​បាត់​ខ្លួន​នៅ​ក្នុង​ទឹកទន្លេ​មេគង្គ​ជាង​៦​ម៉ោង កាលពី​ល្ងាច​ថ្ងៃ​ទី​០៩ មក​រា ស្ថិត​នៅ​ចំណុច​ភូមិ​កំ​ភុ​ន ឃុំ​កំ​ភុ​ន ស្រុក​សេ​សាន ។

ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​ បាន​និយាយ​ថា គ្រួសារ​ក្មេង​ស្រី​នោះ​​ បាន​ទ្រហោយំ​អុជ​ធូប​បន់ស្រន់​ អារក្សទឹក​ម្ចាស់​ទន្លេ ខណៈ​មនុស្ស​ម្នា​នាំ​គ្នា​ចេញ​ទូក​ ចុះ​រាវរក​ក្នុង​ទឹក បន្ទាប់​ពី​នាង​លោត​ចុះ​ទឹកទន្លេ ហើយ​លិច​បាត់​អស់​ជា​ច្រើន​ម៉ោង ។ អ្នក​ភូមិ​នោះ​និយាយ​ទាំងអស់​សង្ឃឹមថា នាង​មិន​អាច​រស់​នោះ​ទេ ព្រោះ​រយៈពេល​ច្រើន​ម៉ោង នឹង​ត្រូវ​ឈ្លក់ទឹក​ស្លាប់​បាត់​ទៅ​ហើយ គ្រាន់តែ​រាវរក​មិន​ទាន់​ឃើញ​ប៉ុណ្ណោះ ។

តាម​សាក្សី​ស្រី​ម្នាក់ ដែល​ជា​មិត្តភក្តិ​របស់​នាង​ បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច និង​ចង្អុល​គោលដៅ​ទីតាំង​ថា ដំបូង​ឡើយ ពួក​នាង​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង នាំ​គ្នា​ទៅ​បេះ​ផ្លែ​ល្វា​នៅ​តាម​មាត់ទន្លេ លុះ​ដើរ​សុខ​ៗ​នាងរង​គ្រោះ ក៏​បាន​ហុច​សោ​ម៉ូតូ​ឱ្យមក​ខ្លួន ដោយ​មិន​បាន​និយាយ​អ្វី​នោះ​ទេ ស្រាប់តែ​នាង​ដោះ​ស្បែកជើង​លោត​ចុះ​ទឹកទន្លេ​បាត់​ឈឹង​តែ​ម្តង ។ ភ្លាម​នោះ​ដែរ នាង​បានរ​ត់ទៅ​ប្រាប់​អ្នក​ក្បែរ​នោះ មក​ជួយ​និង​ផ្អើល​ឆោឡោ​ឡើង​ចុះ​រាវរក​សង្គ្រោះ​ភ្លាម​ៗ​ដែរ តែ​នៅ​រក​មិនឃើញ ។

ប្រភព​នៅ​កន្លែង​កើតហេតុ​ បាន​និយាយ​ថា ក្រោយ​ពី​ក្រុម​គ្រួសារ​ និង​សាច់ញាតិ​ចុះ​រាវរក​អស់​ជាង​៦​ម៉ោង ក៏​បាន​នាំ​គ្នា​ឡើង​លើគោក​វិញ មួយ​រំពេច​នោះ ស្រាប់តែ​នាង​ផុស​ឡើង​វិញ​ដោយ​ឯកឯង ហាក់បីដូច​មនុស្ស​ចុះ​មុជទឹក​ធម្មតា ដោយ​ពុំ​មាន​អ្វី​កើតឡើង​សោះ​។ បន្ទាប់​ឃើញ​នាង​ផុស​មក​វិញ គ្រួ​សារបាន​ស្ទុះ​ទៅ​ស្រង់​មក​លើគោក ហើយ​បញ្ជូន​ទៅ​មណ្ឌល​សុខភាព ។

ប្រភព​បន្ត​ថា តាម​ផ្លូវ​ទៅ​កាន់​មណ្ឌល​សុខភាព ត្រូវ​នាង​បាន​រៀបរាប់​ប្រាប់​គេឯង​ថា មាន​សត្វ​ពស់​ពីរ​ក្បាល​ធំ​ៗ ហៅ​នាង​ទៅ​មុជ ទឹក​លេង​ដោយ​សន្យា​ថា នឹង​ជូន​នាង​ត្រឡប់​មក​វិញ ហើយ​នាង​បាន​ហែល​ក្នុង​ទឹក​លេង​ ជាមួយ​សត្វ​ពស់​ទាំង​ពីរ​ក្បាល​នោះ​វែង​ឆ្ងាយ​ណាស់ ។

លុះ​សប្បាយ​អស់ចិត្ត ទើប​សត្វ​ពស់​ទាំងនោះ ជូន​នាង​ត្រឡប់​មក​វិញ ដូច​ការ​សន្យា​មែន​។ ស្ថិត​ក្នុង​ហេតុការណ៍​ដ៏​ចម្លែក​នោះ នាង​បាន​រៀបរាប់​ប្រាប់​អំពី​សត្វ​ពស់​ធំ​ពីរ​ក្បាល​នាំ​នាង​ទៅ​មុជទឹក ស្រប​ពេល​នាង​ផុស​ពី​ទឹក​វិញ ក៏​មាន​សត្វ​ពស់​ចំនួន​ពីរ ។

ដោយឡែក ស្ត្រី​ជា​ម្តាយ​បាន​ប្រាប់​ឱ្យ​ដឹង​ដែរ​ថា នាង​ឈ្មោះ​ថង ថេ​ង​ជី​ឡា អាយុ​១៧​ឆ្នាំ មាន​ជំងឺ​ប្រចាំ​ខ្លួន នាង​ឧស្សាហ៍​ភ្លឹក​បាត់ ស្មារតី និង​មាន​សភាព​មិន​ហ្នឹង​ហ្ន៎​ដែរ ។

នេះ​ជា​រឿង​ដ៏​ចម្លែក​បំផុត ដែល​នាងរង​គ្រោះ​បាត់​ក្នុង​ទឹក​អស់​ច្រើន​ម៉ោង​ហើយ នៅ​តែ​ពុំ​មាន​អ្វី​កើតឡើង ។ បច្ចុប្បន្ន​នាង​មាន​ស្មារតី​ធម្មតា ក្រោយ​ផុស​ពី​ទឹក​វិញ ។

ប្រភព៖ កោះសន្តិភាព

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកព័ត៌មានចាស់ដែរថា នាង​ក្រមុំ​ម្នាក់​ជំងឺ​ស្ក​ន់​រើ​ឡើង លោតទឹក​ទន្លេ​បាត់​ឈឹង។

សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា រហូត​មក​ទល់​នឹង​រសៀល​ថ្ងៃ​ទី​៩ មក​រា ២០១៧​ ប្រជាពលរដ្ឋ​ក្រុម​គ្រួសារ និង​សមត្ថកិច្ច​រាប់​សិប​នាក់​ប្រើប្រាស់​ទូក​ជា​ច្រើន​គ្រឿង​ចុះ​រាវរក​នារី​ម្នាក់​លិច​ក្នុង ទឹក បន្ទាប់​បាត់​ខ្លួន​ជា​ច្រើន​ម៉ោង ដោយ​សង្ស័យ​ជំងឺ​ចាស់​រើ​ឡើង​បណ្តា​ជា​ស្ក​ន់​ជាន់​លោត​ទៅ​ក្ន​ង​ទឹក​។

នារី​រង​គ្រោះ​ត្រូវ​បាន​ សាច់ញាតិ​បញ្ជាក់​ថា មានឈ្មោះ ថង ថេ​ង​ជី​ឡា អាយុ​១៧ ឆ្នាំ​រស់នៅ​ភូមិ​ភ្លុក ឃុំ​ភ្លុក​ស្រុក​សេ​សាន ខេត្តស្ទឹងត្រែង​។ តាម​ប្រភព​ព័ត៌មាន​បន្ត​ថា ជន​រង​គ្រោះ​មាន​ជំងឺ​ប្រចាំ​ខ្លួន ហើយ​នៅ​មុន​កើតហេតុ​នាង​រួម និង​មិត្ត​ម្នាក់​ទៀត​នាំ​គ្នា​ទៅ​រក​បេះ​ផ្លែ​ល្វា​មក​ធ្វើ​ ជា​គ្រឿង​ម្ជូរ​ហូប ពេល​ដើរ​រក​តាម​ច្រាំង​ទន្លេ​សុខ​ៗ​ ក៏​ស្រាប់តែ​រត់​សំដៅ​ទៅ​ទន្លេ​លោតទឹក​លិច​បាត់​តែ​ម្តង​។ ភ្លាម​នោះ​ដែរ​មិត្ត​របស់​នាងរ​ត់ទៅ​រក​អ្នក​ក្បែរ​នោះ​មក​រាវ​ស្រង់​ តែ​មក​ទល់​រសៀល​ម្សិលមិញនេះ​ នៅ​រក​មិន​ទាន់​ឃើញ​នៅឡើយ​ទេ​៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]