ខេត្តតាកែវ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា មានការភ្ញាក់​​ផ្អើល​មួយ ​កាលពី​ព្រឹក​ថ្ងៃ​ទី​១១ មក​រា ស្ថិត​នៅ​​ចំណុច​ភូមិ​យុល​ចេក ឃុំ​ជី​ខ្មា ខេត្តតាកែវ មាន​​ករណី​រំលោភ​​សម្លាប់ស្ត្រី​យ៉ាង​ព្រៃផ្សៃ​បំផុត ហើយ​យក​​សាកសពចោល​​នៅ​ក​ម្ពោ​ធ​ព្រៃរបោះ​​វាលស្រែ ។

ប្រភពឱ្យដឹងថា សាកសព​នារី​រង​គ្រោះ​ នៅ​មិន​ទាន់​មាន​អ្នក​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ​មាន​អាយុ​ប្រហែល​៣៥​ឆ្នាំ ។ បច្ចុប្បន្ន សមត្ថ​កិច្ច​កំពុង​ដុតដៃដុតជើងចំពោះ​ករណីដ៏ក្តៅនេះ ។

ប្រភព៖ កោះសន្តិភាព

ដោយឡែកក្រឡេក មកមើលព័ត៌មានកំពុងតែ ចាប់អារម្មណ៍មួយផ្សេងទៀត៖

តើពិតមែនទេ សមត្ថកិច្ចរកឃើញថា ភរិយា ថៃ នរៈពិទូ កុហករឿងមានផ្ទៃពោះ ដើម្បីចង់គេចពីទោស?

ភ្នំពេញ៖ ក្រោយពីលេចលឺដំណឹងថា ភរិយា របស់លោក ថៃ នរៈពិទូ កំពុងជាប់ពន្ធនាគារ ទាំងដែលខ្លួនកំពុងពពោះកូន២ ខែក្នុងផ្ទៃ និងមានការអះអាងពីសំណាក់ឪពុកក្មេក លោក ថៃ នរៈសត្យា ដែលលើកឡើងថា កូនប្រសារស្រីរបស់ខ្លួនមិនមានការជាប់ពាក់ព័ន្ធ ជាមួយកូនប្រុស ទាក់ទងទៅនឹងករណីមួយនេះ បានធ្វើឲ្យខាងសមត្ថកិច្ចនៃខេត្តបាត់ដំបង ដុតដៃដុតជើងសើុបអង្កេតពីករណីមួយនេះយ៉ាងសស្រាក់សស្រាំមែនទែន ។

នេះបើយោងតាម ការបង្ហោះរបស់ម្ចាស់គណនីហ្វេសប៊ុកមួយរូប ដែលបានផ្ញើសារឆ្លងឆ្លើយ ផ្ទាល់ជាមួយនឹងខាងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប ប្រចាំខេត្តបាត់ដំបង បានឲ្យដឹងថា ការលើកឡើងរបស់ភរិយាថៃ នរៈពិទូ ដែលថាខ្លួនកំពុងមាន ទម្ងន់២ខែនៅក្នុងផ្ទៃនេះ គឺវាមិនមែនជាការពិតនោះទេ ហើយមកទល់ពេលនេះ ខាងក្រុមសមត្ថកិច្ច ក៏បានបញ្ជូនជនសង្ស័យទាំង៦រូប ទៅកាន់តុលាការដើម្បីចាត់វិធានការតាមផ្លូវច្បាប់ផងដែរ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]