ព្រៃវែង៖​ បុរសម្នាក់ត្រូវបាន រថយន្តដឹកទឹកផ្លែឈើកិនបែកក្បាលស្លាប់ភ្លាមៗ​ នៅម៉ោងប្រមាណ១០៖០០នាទី ថ្ងៃទី១១​ ខែមករា​ ឆ្នាំ២០១៧នេះ​ ស្ថិតនៅចំណុចភូមិព្រៃខ្លា ឃុំកំពង់សឹង​ ស្រុកព្រះស្តេច លើផ្លូវជាតិលេខ១​ ចន្លោះគីឡូម៉ែត្រលេខ៦៩-៧០។

បើតាមមន្ត្រីនគរបាល​ បានឲ្យដឹងថា​ រថយន្តបង្កហេតុម៉ាក KiA ពណ៌ស​ ពាក់ស្លាកលេខ ភ្នំពេញ 2W-6342 បើកដោយជនមិនស្គាល់ឈ្មោះ (គេចបាត់)​ បើកក្នុងទិសដៅពីលិចទៅកើតបញ្ច្រាស់ទិសគ្នា មកដល់ចំណុចខាងលើ បានបត់ឆ្វេងកៀរម៉ូតូម៉ាក HONDA គុបមូល ពណ៌ស្លែ ពាក់ស្លាកលេខ ព្រៃវែង 1A-1614 បើកដោយឈ្មោះ​ ស្ងួន​ នឿន​ ភេទប្រុស អាយុ៥៧ឆ្នាំ​ នៅភូមិព្រៃផ្តៅ ឃុំស្តៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង។ ជនរងគ្រោះ​ ត្រូវបានរថយន្ត​កិនបែកក្បាលស្លាប់​ នៅកន្លែងកើតហេតុ ទាំងពាក់មួកសុវត្ថិភាព​ ហើយបច្ចុប្បន្នសព ត្រូវបានប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី​ រីឯរថយន្ត​ និងម៉ូតូនៅកន្លែងកើតហេតុ កំពុងធ្វើការស្ទូចយកមករក្សាទុក នៅប៉ុស្តិ៍កំពង់សឹង៕

ប្រភព៖ ដើមអម្ពិល

ព័ត៌មានស្រដៀងគ្នានេះដែរ ករណីមួយផ្សេងទៀត៖ រថយន្តយីឌុបធន់យក្ស បើកមិនបាន​ទំលាក់បែនចុះ ទាក់ខ្សែ​ភ្លើងកាត់​ទទឹងផ្លូវ ធ្វើឲ្យបាក់​បង្គោលភ្លើង​អស់ចំនួន​១០ដើម។

រថយន្តយីឌុបធន់យក្សមួយគ្រឿង បើកបរដោយមិនបានទំលាក់បែនចុះ បណ្តាលឲ្យទាក់និងខ្សែភ្លើងកាត់ទទឹងផ្លូវ ធ្វើឲ្យបាក់បង្គោលភ្លើងអស់ចំនួន១០ដើម បង្កឱ្យមានការភ្ញាក់ផ្អើលទាំងព្រឹកនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧នេះ ស្ថិតតាមផ្លូវទំនប់កប់ស្រូវ ភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

សមត្ថកិច្ចបានឱ្យដឹងថា រថយន្តដឹកដីធន់យក្សបង្កខាងលើ ម៉ាកហ៊ីយ៉ាន់ដាយយីឌុកប្រភេទដឹកដី មានក្បាលពណ៌ស ទ្រុងដាក់ដីពណ៌ខ្មៅពាក់ស្លាក់លេខភ្នំពេញ3C1753 បើកបរក្នុងទិសដៅ ពីត្បូងទៅជើង។

សមត្ថកិច្ចដដែលបានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុ គេឃើញរថយន្តបង្ករខាងលើ បានបើកបរក្នុងទិសដៅពីត្បូងទៅជើង តាមផ្លូវទំនប់កប់ស្រូវ ដោយមិនបាន

ទំលាក់បែនចុះស្រាប់ តែមកដល់ចំណុចកើតហេតុ រថយន្តនោះបើកក្នុងល្បឿនលឿនផងនោះ ក៏បណ្តាលឲ្យទាក់ទៅ និងខ្សែភ្លើងដែលកាត់ទទឹង ផ្លូវបណ្តាលឲ្យ​បាក់​បង្គោលភ្លើងអស់ចំនួន១០ដើម ទាំងព្រលឹមអុលតែម្តង ផ្អើលសមត្ថកិច្ចដេញចាប់ព្រោងព្រាត តែតៃកុងបើករថយន្តបង្ករនោះបានព្យាយាម បើកទ្វារត់បាត់ស្រមោល​សូន្យឈឹងតែម្តង។

ក្រោយកើតហេតុសមត្ថកិច្ច ជំនាញចរាចរណ៍ជើងគោកនៃស្នងការរាជធានីភ្នំពេញ ចុះមកវាស់វែង និងនាំយករថយន្តបង្កទៅរក្សាទុកនៅការយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាល​រាជធានីភ្នំពេញ ដើម្បីរង់ចាំម្ចាស់ចូលខ្លួនដោះស្រាយទៅតាមផ្លូវច្បាប់៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]