(ភ្នំពេញ)៖ រថយន្តយីឌុបធន់យក្សមួយគ្រឿង បើកបរដោយមិនបានទំលាក់បែនចុះ បណ្តាលឲ្យទាក់និងខ្សែភ្លើងកាត់ទទឹងផ្លូវ ធ្វើឲ្យបាក់បង្គោលភ្លើងអស់ចំនួន១០ដើម បង្កឱ្យមានការភ្ញាក់ផ្អើលទាំងព្រឹកនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧នេះ ស្ថិតតាមផ្លូវទំនប់កប់ស្រូវ ភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

សមត្ថកិច្ចបានឱ្យដឹងថា រថយន្តដឹកដីធន់យក្សបង្កខាងលើ ម៉ាកហ៊ីយ៉ាន់ដាយយីឌុកប្រភេទដឹកដី មានក្បាលពណ៌ស ទ្រុងដាក់ដីពណ៌ខ្មៅពាក់ស្លាក់លេខភ្នំពេញ3C1753

បើកបរក្នុងទិសដៅ ពីត្បូងទៅជើង។

សមត្ថកិច្ចដដែលបានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុ គេឃើញរថយន្តបង្ករខាងលើ បានបើកបរក្នុងទិសដៅពីត្បូងទៅជើង តាមផ្លូវទំនប់កប់ស្រូវ ដោយមិនបាន

ទំលាក់បែនចុះស្រាប់ តែមកដល់ចំណុចកើតហេតុ រថយន្តនោះបើកក្នុងល្បឿនលឿនផងនោះ ក៏បណ្តាលឲ្យទាក់ទៅ និងខ្សែភ្លើងដែលកាត់ទទឹង ផ្លូវបណ្តាលឲ្យ​បាក់​បង្គោលភ្លើងអស់ចំនួន១០ដើម ទាំងព្រលឹមអុលតែម្តង ផ្អើលសមត្ថកិច្ចដេញចាប់ព្រោងព្រាត តែតៃកុងបើករថយន្តបង្ករនោះបានព្យាយាម បើកទ្វារត់បាត់ស្រមោល​សូន្យឈឹងតែម្តង។

ក្រោយកើតហេតុសមត្ថកិច្ច ជំនាញចរាចរណ៍ជើងគោកនៃស្នងការរាជធានីភ្នំពេញ ចុះមកវាស់វែង និងនាំយករថយន្តបង្កទៅរក្សាទុកនៅការយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាល​រាជធានីភ្នំពេញ ដើម្បីរង់ចាំម្ចាស់ចូលខ្លួនដោះស្រាយទៅតាមផ្លូវច្បាប់៕

ប្រភព៖ Fresh News

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖ បើកឡានកុងតឺន័រជ្រេពេញផ្លូវនៅក្រុងព្រះសីហនុ ផ្អើលអ្នកដំណើរ

ការដែលជិះម៉ូតូជ្រេតាមដងផ្លូវ វាគឺជារឿងមួយដែលគួរឲ្យហួសចិត្តណាស់ទៅហើយ ផ្ទុយទៅវិញកាលពីរាត្រីថ្ងៃអាទិត្យ ទី៩ ខែមករា ២០១៧នេះ នៅតាមបណ្ដោយផ្លូវជាតិលេខ៤ មានហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលមួយ ដោយសារ ឡានកុងតឺន័រមួយគ្រឿង បានបើកជ្រេពេញថ្នល់ ប្រៀបដូចជាអន្ទង់ក្នុងភក់ ធ្វើឲ្យផ្អើលអស់អ្នកដំណើរ។

ដោយយោងទៅតាមគណនីហ្វេសប៊ុកលោក Huy Bunleng ដែលជាអ្នកបង្ហោះវីដេអូសកម្មភាពដ៏ភ្ញាក់ផ្អើលនេះ បានសរសេរនៅលើគណនីហ្វេសប៊ុករបស់ខ្លួនថា៖ «ក្រុងព្រះសីហនុ-អ្នកបើកឡានកុងតឺន័រមួយ គ្រឿងនេះ បើករេ ពេញផ្លូវនៅផ្លូវជាតិលេខ៤ម្ដុំមុខសាលាសង្កាតើលេខ១ កាលពីម៉ោងជាង១១យប់ ថ្ងៃ៩មករា២០១៧នេះ ក្នុងទិសដៅចូលក្រុងព្រះសីហនុ!!! »។

យ៉ាងណាមិញ សកម្មភាពដែលបានបង្ហាញ តាមរយៈវីដេអូនេះ ពិតជាសកម្មភាពដែលអាចបង្កគ្រោះថ្នាក់ដល់អ្នកធ្វើចរាចរណ៍រួមផ្លូវជាមួយមែន ខណៈដែលឡានកុងតឺន័រទំហំស្ទើរប៉ុនផ្លូវបើកបររេទៅ រេមកបែបនេះ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]