ក្រុងព្រះសីហនុ៖ ការដែលជិះម៉ូតូជ្រេតាមដងផ្លូវ វាគឺជារឿងមួយដែលគួរឲ្យហួសចិត្តណាស់ទៅហើយ ផ្ទុយទៅវិញកាលពីរាត្រីថ្ងៃអាទិត្យ ទី៩ ខែមករា ២០១៧នេះ នៅតាមបណ្ដោយផ្លូវជាតិលេខ៤ មានហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលមួយ ដោយសារ ឡានកុងតឺន័រមួយគ្រឿង បានបើកជ្រេពេញថ្នល់ ប្រៀបដូចជាអន្ទង់ក្នុងភក់ ធ្វើឲ្យផ្អើលអស់អ្នកដំណើរ។ 

ដោយយោងទៅតាមគណនីហ្វេសប៊ុកលោក Huy Bunleng ដែលជាអ្នកបង្ហោះវីដេអូសកម្មភាពដ៏ភ្ញាក់ផ្អើលនេះ បានសរសេរនៅលើគណនីហ្វេសប៊ុករបស់ខ្លួនថា៖ «ក្រុងព្រះសីហនុ-អ្នកបើកឡានកុងតឺន័រមួយ គ្រឿងនេះ បើករេ ពេញផ្លូវនៅផ្លូវជាតិលេខ៤ម្ដុំមុខសាលាសង្កាតើលេខ១ កាលពីម៉ោងជាង១១យប់ ថ្ងៃ៩មករា២០១៧នេះ ក្នុងទិសដៅចូលក្រុងព្រះសីហនុ!!! »។

យ៉ាងណាមិញ សកម្មភាពដែលបានបង្ហាញ តាមរយៈវីដេអូនេះ ពិតជាសកម្មភាពដែលអាចបង្កគ្រោះថ្នាក់ដល់អ្នកធ្វើចរាចរណ៍រួមផ្លូវជាមួយមែន ខណៈដែលឡានកុងតឺន័រទំហំស្ទើរប៉ុនផ្លូវបើកបររេទៅ រេមកបែបនេះ៕

វីដេអូខាងក្រោម៖

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖ មានរឿងអ្វីកើតឡើង ពេលពួកអ្នកទោស ដែលគ្រោះថ្នាក់បំផុត ប្រយុទ្ធគ្នាក្នុងគុក...!

អាមេរិក៖ អំពើហិង្សាដ៏ខ្លាំងក្លាមួយ បានកើតឡើងនៅក្នុងគុកព្រហ្មទណ្ឌកម្រិតធ្ងន់នៃរដ្ឋឈីកាហ្គោ ដែលបង្កឡើងដោយក្រុមអ្នកទោស៥នាក់ បណ្ដាលឲ្យ២នាក់ផ្សេងទៀតរងរបួសយ៉ាងធ្ងន់ធ្ងរ។

កាមេរ៉ាសុវត្ថិភាពក្នុងគុក បានបង្ហាញពីសកម្មភាពប្រតាយប្រតប់ ខណៈពេលដែលអ្នកទោសប្រមាណជិត៣០នាក់ផ្សេងទៀត កំពុងតែស្ថិតនៅក្នុងហេតុការណ៍នេះផងដែរ និងព្យាយាមគេចខ្លួនកុំឲ្យពាក់ព័ន្ធ។ ជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យពីរផ្សេងគ្នា ប៉ុន្តែគ្មាននរណាម្នាក់មានគ្រោះថ្នាក់ដល់ជីវិតឡើយ។

តាមការស៊ើបអង្កេតរបស់មន្ត្រីជំនាញបានបង្ហាញថា ជនរងគ្រោះត្រូវបានរងរបួសដោយសារអាវុធកែច្នៃពីឧបករណ៍ហ៊ឺតយកខ្យល់ សម្រាប់អ្នកកើតជំងឺហ៊ឺត ។ មន្ត្រីស៊ើបអង្កេតក៏កំពុងតែមានចម្ងល់ទាក់ទងទៅនឹងមូលហេតុ ក្នុងការកែច្នៃអាវុធនេះផងដែរ។

អំពើហិង្សាបានចាប់ផ្ដើមកើតឡើង នៅពេលដែលបុរសដែលឈរនៅកណ្ដាលបរិវេណអគារ បានត្រៀមខ្លួនវាយទៅលើបុរសម្នាក់ទៀត ចំផ្នែកខាងក្រោយក្បាល និងបក្សពួកម្នាក់ទៀត ស្ទុះទៅវាយបុរសដែលឈរក្បែរសសរអគារពីក្រោយ និងបុកទៅចំសសរ សន្លប់ស្ដូកស្ដឹងរហូតមានគេមកជួយទើបដឹងខ្លួន។

យ៉ាងណាមិញ តាមរយៈឃ្លីបវីដេអូបានបង្ហាញថា អ្នកនៅជុំវិញអំពើហិង្សានេះបានត្រៀមខ្លួនក្នុងការវាយតប់ ប្រសិនបើវាកើតឡើងមកលើខ្លួន និងខ្លះទៀតបានព្យាយាមគេចពីការវាយប្រហារដោយអាវុធកែច្នៃ ស្របពេលដែលក្រុមបង្ក៤នាក់ ក្នុងចំណោម៥នាក់ ដែលធ្វើសកម្មភាពយ៉ាងខ្លាំងក្លា ហើយពេលនេះពួកគេកំពុងតែត្រូវបានជាប់ចោទពីបទមនុស្សឃាត៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]