(ក្រចេះ)៖ នគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ បញ្ជូនជនសង្ស័យ១នាក់ ទៅតុលាការនៅព្រឹក​ថ្ងៃទី១១ ខែមករា ឆ្នាំនេះ ក្រោយកម្លាំងនគរបាលស្រុកស្នូល ឃាត់ខ្លួនពាក់ព័ន្ធករណីរំលោភសេពសន្ថវៈលើក្មេង ស្រី​វ័យអនីតជន អាយុ១៤ឆ្នាំម្នាក់ បានសម្រេចរហូត​ដល់ទៅ៣ដង ក្នុងរយៈពេលជាង១ម៉ោង កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០១៧ នៅភូមិក្រញូងសែនជ័យ ឃុំក្រញូង ស្រុកស្នួល។

មន្ដ្រីនគរបាល​ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានឲ្យដឹងថា ជន​សង្ស័យរូបនេះ ឈ្មោះ ស៊ុ ឡឹម អាយុ៥១ឆ្នាំ ស្នាក់នៅបណ្តោះអាសន្ន ស៊ី​ឈ្មួល​ដកដំឡូង នៅភូមិក្រញូងសែនជ័យខាងជើង ឃុំក្រញូងសែនជ័យ ស្រុកស្នួល និងមានស្រុកកំណើតនៅភូមិអញ្ចាញ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង​។

លោកកែវ ចាន់ធី ប្រធានការិយាលយ័ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានបញ្ជាក់ថា ជនសង្ស័យត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌស្រុកស្នួល ចុះចាប់​ឃាត់ខ្លួនបានភ្លាមៗ កាលពីថ្ងៃទី​៨ ខែមករា ក្រោយពីទទួលបានពាល្យបណ្តឹង​ពីឪពុកក្មេងស្រីរងគ្រោះ​។

ក្នុងរបាយការណ៍នគរបាលបន្ថែមថា ជន​សង្ស័យ និងគ្រួសារក្មេងស្រីរងគ្រោះជាអ្នកក្បែរខាងនិងគ្នា ហើយផ្ទះជីដូនក្មេងស្រីរងគ្រោះមានលក់គ្រឿងទេស នៅថ្ងៃកើតហេតុ ព្រឹកថ្ងៃទី៨ ខែមករា ជនសង្ស័យបាន ដើរមកទិញស្រាស២លីត្រ យកទៅផឹកនៅរោងកម្មករ លុះមួយសន្ទុះក្រោយមក ជនល្មើសបានហៅក្មេងស្រីរងគ្រោះ ឲ្យយកស្រា​បៀរ​ចំនួន៣កំប៉ុង ទៅឲ្យរូបគេនៅរោងកម្មករ​ ខណៈដែលក្មេងស្រីរងគ្រោះដើរយកស្រាបៀរទៅ​ឲ្យជននេះដល់រោង ស្រាប់តែជនសង្ស័យបានចាប់ក្មេងស្រីរងគ្រោះ ធ្វើ​សកម្មភាពរំលោភតែមិនបានសម្រេច ដោយសារជីដូនក្មេងស្រីរងគ្រោះស្រែកហៅ​។

របាយការណ៍ដដែលបញ្ជាក់ថា ​ក្រោយពីធ្វើសកម្មភាពជននេះបានគំរាមក្មេងស្រីរងគ្រោះ និងសម្លាប់ចោលមួយពូជ បើសិនជាយករឿងនេះ ប្រាប់គេ។ យោងតាមចម្លើយ​សារភាព របស់ជនជាប់សង្ស័យបានប្រាប់នគរបាលថា រូបគេពិតជាបានធ្វើសកម្មភាព ចាប់រំលោភសេពសន្ថវៈក្មេងស្រីរងគ្រោះបានសម្រេចរហូតដល់ទៅ៣ដង ពិតប្រាកដមែន​៕

ប្រភព៖ Fresh News

ព័ត៌មានស្រដៀងគ្នានេះដែរ ករណីមួយផ្សេងទៀត៖ សាហាវខ្លាំង! អូសនាងពីក្នុងផ្ទះ ទៅ​រំលោភ​នៅ​ព្រៃ

បុរស​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ភ្លាម​ៗ កាលពី​រសៀល​ថ្ងៃ​ទី​០៧ មក​រា កន្លងទៅ ស្ថិត​នៅ​ភូមិ​ចាម​រអា ឃុំ​ព្រៃ​ស្វាយ ស្រុក​មោង​ប្ញ​ស្សី បន្ទាប់​ពី​ម្ដាយ​ក្មេង​ស្រី​រង​គ្រោះ​ប្ដឹង​ចោទ​ថា បាន​ចាប់​កូនស្រី​គាត់​អូស​ចេញពីក្នុងផ្ទះ​ទាំង​កំរោល យក​ទៅ​រំលោភ​រហូត​បាន​សម្រេច ខណៈ​ជីដូន​កំពុង​ដេក​នៅ​ក្នុងផ្ទះ ។

លោក​អធិការ​ស្រុក​មោង​ប្ញ​ស្សី​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ​សាន វឌ្ឍនៈ អាយុ​៣២​ឆ្នាំ រស់នៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ។ រីឯ​ក្មេង​ស្រី​រង​គ្រោះ​អាយុ​១៣​ឆ្នាំ រស់នៅ​ក្នុងភូមិ​-​ឃុំ​ជាមួយ​គ្នា ។

លោក​ថា ម្ដាយ​ក្មេង​ស្រី​ឈ្មោះ​ហម សា​វី អាយុ​៣៧​ឆ្នាំ បាន​ប្ដឹង​ចោទប្រកាន់​បុរស​នោះ ក្រោយ​ពី​សំណុំរឿង​នេះ​បាន​បែកធ្លាយ​។ ម្តាយ​បញ្ជាក់ ករណី​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៨ និង​៣០​នាទី​យប់​ថ្ងៃ​ទី​០៥ មក​រា កន្លង​មក ប៉ុន្តែ​នៅ​រសៀល​ថ្ងៃ​ទី​០៧​មក​រា ទើប​ម្ដាយ​ក្មេង​ស្រី​ដាក់​ពាក្យបណ្ដឹង ដោយសារ​គាត់​ជាប់រវល់​ធ្វើការ​នៅ​ព្រំដែន ហើយ​សមត្ថកិច្ច​របស់​លោក​ក៏​បាន​ឃាត់ខ្លួន​ជនសង្ស័យ ក្រោយ​ពី​ទទួល​បាន​ស្នើ​សុំ​យោបល់​ពី​លោកស្នងការ​ខេត្ត​។

នៅ​ក្នុង​បណ្ដឹង​អ្នកស្រី​ហម សា​វី បាន​និយាយ​ថា អ្នកស្រី​បានដឹង​រឿង​នេះ ក្រោយ​ពេល​កើតហេតុ​មួយ​ថ្ងៃ ដោយសារ​កូន​ទូរស័ព្ទ​ប្រាប់ ។ អ្នកស្រី​បន្ត​ថា ដោយសារ​ជីវភាព​ខ្វះខាត គាត់​បាន​ផ្ញើ​កូនស្រី​ទុក​នៅ​ជាមួយ​ជីដូន​ជួយ​ថែទាំ ហើយ​អ្នកស្រី​បាន​ធ្វើ​ចំណាក ស្រុក ទៅ​ធ្វើ​កម្មករ​នៅ​ព្រំដែន​ខ្មែរ​-​ថៃ ។ ក្រោយ​ពី​ទ​ទូល​ដំណឹង​នេះ រំលង​បាន​មួយ​ថ្ងៃ​ទើប​អ្នកស្រី​ត្រឡប់​មក​ស្រុក​វិញ ដើម្បី​សួរនាំ​កូនស្រី​និង​ដាក់​ពាក្យ​ប្ដឹង​ឲ្យ​សមត្ថកិច្ច​ជួយ​ចាត់វិធានការ​ទៅ​លើ​ជន​តេ​រិ​ច្ឆា​ន​នោះ​។

បើ​តាម​ចម្លើយ​ក្មេង​ស្រី​រង​គ្រោះ​វិញ​ប្រាប់​សមត្ថកិច្ច​ថា ជន​នោះ​បាន​ចាប់​នាង នៅ​ពេល​នាង​កំពុង​បិទទ្វារ​ផ្ទះបាយ​ខាងក្រោយ ខណៈ​ជីដូន​សំរាន្ត​ក្នុងផ្ទះ​នៅ​ខាង​មុខ ។ នាង​ប្រាប់​ថា ជន​នេះ​បាន​ចាប់​អូស​នាង​ទៅ​ខាងក្រោយ​ផ្ទះ​ប្រហែល​១០០​ម៉ែត្រ រួច​ចាប់ រំលោភ​នាង​រហូត​បាន​សម្រេច បើ​ទោះជា​នាង​ឈឺចាប់​យ៉ាងណា ក៏​ជន​នេះ​មិន​លើកលែង និង​មិន​ស្ដាប់​ការ​អង្វរ​.​ក​របស់​នាង​ឡើយ​។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]