ខេត្តបាត់ដំបង ៖ បុរស​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ភ្លាម​ៗ កាលពី​រសៀល​ថ្ងៃ​ទី​០៧ មក​រា ស្ថិត​នៅ​ភូមិ​ចាម​រអា ឃុំ​ព្រៃ​ស្វាយ ស្រុក​មោង​ប្ញ​ស្សី បន្ទាប់​ពី​ម្ដាយ​ក្មេង​ស្រី​រង​គ្រោះ​ប្ដឹង​ចោទ​ថា បាន​ចាប់​កូនស្រី​គាត់​អូស​ចេញពីក្នុងផ្ទះ​ទាំង​កំរោល យក​ទៅ​រំលោភ​រហូត​បាន​សម្រេច ខណៈ​ជីដូន​កំពុង​ដេក​នៅ​ក្នុងផ្ទះ ។

លោក​អធិការ​ស្រុក​មោង​ប្ញ​ស្សី​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ​សាន វឌ្ឍនៈ អាយុ​៣២​ឆ្នាំ រស់នៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ។ រីឯ​ក្មេង​ស្រី​រង​គ្រោះ​អាយុ​១៣​ឆ្នាំ រស់នៅ​ក្នុងភូមិ​-​ឃុំ​ជាមួយ​គ្នា ។

លោក​ថា ម្ដាយ​ក្មេង​ស្រី​ឈ្មោះ​ហម សា​វី អាយុ​៣៧​ឆ្នាំ បាន​ប្ដឹង​ចោទប្រកាន់​បុរស​នោះ ក្រោយ​ពី​សំណុំរឿង​នេះ​បាន​បែកធ្លាយ​។ ម្តាយ​បញ្ជាក់ ករណី​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៨ និង​៣០​នាទី​យប់​ថ្ងៃ​ទី​០៥ មក​រា កន្លង​មក ប៉ុន្តែ​នៅ​រសៀល​ថ្ងៃ​ទី​០៧​មក​រា ទើប​ម្ដាយ​ក្មេង​ស្រី​ដាក់​ពាក្យបណ្ដឹង ដោយសារ​គាត់​ជាប់រវល់​ធ្វើការ​នៅ​ព្រំដែន ហើយ​សមត្ថកិច្ច​របស់​លោក​ក៏​បាន​ឃាត់ខ្លួន​ជនសង្ស័យ ក្រោយ​ពី​ទទួល​បាន​ស្នើ​សុំ​យោបល់​ពី​លោកស្នងការ​ខេត្ត​។

នៅ​ក្នុង​បណ្ដឹង​អ្នកស្រី​ហម សា​វី បាន​និយាយ​ថា អ្នកស្រី​បានដឹង​រឿង​នេះ ក្រោយ​ពេល​កើតហេតុ​មួយ​ថ្ងៃ ដោយសារ​កូន​ទូរស័ព្ទ​ប្រាប់ ។ អ្នកស្រី​បន្ត​ថា ដោយសារ​ជីវភាព​ខ្វះខាត គាត់​បាន​ផ្ញើ​កូនស្រី​ទុក​នៅ​ជាមួយ​ជីដូន​ជួយ​ថែទាំ ហើយ​អ្នកស្រី​បាន​ធ្វើ​ចំណាក ស្រុក ទៅ​ធ្វើ​កម្មករ​នៅ​ព្រំដែន​ខ្មែរ​-​ថៃ ។ ក្រោយ​ពី​ទ​ទូល​ដំណឹង​នេះ រំលង​បាន​មួយ​ថ្ងៃ​ទើប​អ្នកស្រី​ត្រឡប់​មក​ស្រុក​វិញ ដើម្បី​សួរនាំ​កូនស្រី​និង​ដាក់​ពាក្យ​ប្ដឹង​ឲ្យ​សមត្ថកិច្ច​ជួយ​ចាត់វិធានការ​ទៅ​លើ​ជន​តេ​រិ​ច្ឆា​ន​នោះ​។

បើ​តាម​ចម្លើយ​ក្មេង​ស្រី​រង​គ្រោះ​វិញ​ប្រាប់​សមត្ថកិច្ច​ថា ជន​នោះ​បាន​ចាប់​នាង នៅ​ពេល​នាង​កំពុង​បិទទ្វារ​ផ្ទះបាយ​ខាងក្រោយ ខណៈ​ជីដូន​សំរាន្ត​ក្នុងផ្ទះ​នៅ​ខាង​មុខ ។ នាង​ប្រាប់​ថា ជន​នេះ​បាន​ចាប់​អូស​នាង​ទៅ​ខាងក្រោយ​ផ្ទះ​ប្រហែល​១០០​ម៉ែត្រ រួច​ចាប់ រំលោភ​នាង​រហូត​បាន​សម្រេច បើ​ទោះជា​នាង​ឈឺចាប់​យ៉ាងណា ក៏​ជន​នេះ​មិន​លើកលែង និង​មិន​ស្ដាប់​ការ​អង្វរ​.​ក​របស់​នាង​ឡើយ​។

នាង​បញ្ជាក់​ថា ក្រោយ​រំលោភ​នាង​ហើយ ជន​នេះ​បាន​ដើរទៅ​ផ្ទះ ហើយ​នាង​ក៏​ដើរទៅ​ប្រាប់​ជីដូន​ឱ្យ​ដឹង​រឿង​នេះ​ទាំង​យប់​ភ្លាម​ៗ​ដែរ។ 

ប្រភព៖ កោះសន្តិភាព

ក្រឡេកមកព័ត៌មាន ចាប់អារម្មណ៍មួយផ្សេងទៀត៖

ស្ងាត់ៗ មាស សុខសោភា ទទួលបាន គ្រឿងឥស្សរិយយស មុនីសោភ័ណ្ឌ ថ្នាក់មហាសេនាពីព្រះមហាក្សត្រ!

ភ្នំពេញ៖ តារាចម្រៀងស្រីល្បីឈ្មោះ កញ្ញា មាស សុខសោភា នៅដើមខែមករាឆ្នាំ២០១៧ថ្មីៗនេះ បានទទួលគ្រឿងឥស្សរិយយស មុនីសោភ័ណ្ឌ ថ្នាក់ មហាសេនា ដ៏ថ្លៃថ្លាពីព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី។

ក្រោយពីទទួលបានគ្រឿងឥស្សរិយយសដ៏មានតម្លៃមិនអាចកាត់ថ្លៃបាននេះ បានធ្វើឱ្យតារាចម្រៀងប្រចាំនៅក្នុងផលិតកម្មថោន អ្នកនាង មាស សុខសោភា ពិតជាមានអារម្មណ៍រំភើបរីករាយខ្លាំងមែនទែន រហូតដល់គេងមិនលក់ ខណៈដែលខ្លួនបានទទួលនូវរបស់កិត្តិយសដ៏កម្រមួយនេះ។

អ្នកនាង មាស សុខសោភា បានបង្ហាញអារម្មណ៍របស់ខ្លួនទាំងស្រុងយ៉ាងដូច្នេះថា៖ «Can't sleep-hands still shaking. I will do my best, to serve the Royal Family and to better our Kingdom»។

គួរឱ្យដឹងផងដែរថា បច្ចុប្បន្ននេះបទចម្រៀងរបស់ អ្នកនាង មាស សុខសោភា មួយបទៗ កំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជន ជាពិសេសគឺការធ្វើបទចម្រៀងដោយខ្លួនឯង មិនចម្លងពីបរទេស។

ក្រៅពីនេះ តារាចម្រៀង មាស សុខសោភា ក៏មានឈ្មោះថាជាមនុស្សម្នាក់ ដែលសកម្មជាមួយនឹងការងារជួយសង្គមផងដែរ។ ជាក់ស្តែងគឺនៅក្នុងការចូលរួម យុទ្ធនាការនៃការជួយផ្តល់ជើងសិប្បនិមិត្តឱ្យជនពិការជាច្រើននាក់ នៅទូទាំងប្រទេសកម្ពុជា ក្នុងរយៈពេលចុងក្រោយកន្លងទៅថ្មីៗនេះ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]