ភ្នំពេញ៖ ចរាចរណ៍ក្នុងរាជធានីភ្នំពេញ កាន់តែមានភាពមមាញឹកពីមួយថ្ងៃទៅមួយថ្ងៃ  ហេតុនេះហើយអ្នកធ្វើដំណើរ តាមដងផ្លូវតែងតែមានអារម្មណ៍មួម៉ៅ ជាពិសេសខណៈពេលដែលពួកគេស្ថិត ក្នុងស្ថានភាពប្រញាប់ប្រញាល់ទៅបំពេញការងារ ឬការសិក្សាផ្សេងៗ ដែលធ្វើឲ្យអារម្មណ៍អ្នកបញ្ជាយានយន្ដទាំងអស់ កាន់តែមានអារម្មណ៍ធុញថប់។

ស្របពេលជាមួយនឹងអារម្មណ៍មួម៉ៅ ក្នុងពេលស្ទះចរាចរណ៍នេះ ប្រសិនបើអ្នកជួបនឹងរឿងដែលធ្វើឲ្យអ្នកឃ្នើសចិត្ត នោះវានឹងធ្វើឲ្យអារម្មណ៍មួម៉ៅកើនឡើងទ្វេដង។

ក៏ដូចជាកាលពីល្ងាចមិញនេះ គណនីហ្វេសប៊ុករបស់តារាស្រី ដែលជីវិតរបស់នាងកំពុងតែជួបរឿងល្អៗ នាឱកាសឆ្នាំថ្មី កញ្ញា នៅ សូនីតា បានជួបនូវរឿងដែលធ្វើឲ្យនាងមិននិយាយមិនបាន ក៏បញ្ចេញមតិលើគណនីខ្លួនថា៖ សុំទោសពូដែលថតពូគ្មានការអនុញ្ញាត ព្រោះខ្ញុំមិនអាចមើលនូវទង្វើពូធ្វើបែបនេះបានទេ បើម្ដងមិនថាអីទេ តែនេះពូធ្វើច្រើនដងពេក ពូដឹងអត់ថាទង្វើរបស់ពូគឺវាអាចនាំឲ្យមានហានិភ័យដល់មនុស្សដែលនៅជុំវិញពូ ព្រោះសុទ្ធតែឡាន និងម៉ូតូដែលប្រើប្រាស់ដោយសាំង ព្រោះតែកំទេចនៃភ្លើងបារីពូ អាចមានបញ្ហាអ្វីមួយដោយចៃដន្យ? យើងមិនអាចមើលឃើញទេ តើពូមានវិប្បដិសារិឬអត់? បើពេលហ្នុងផ្លូវកំពុងស្ទះខ្លាំង បើអាចបានពូគួរតែមានប្រដាប់គោះបារីក្នុងឡានមួយទៅ សុំទោសបើខ្ញុំនិយាយប៉ះពាល់អារម្មណ៍អ្នកទាំងអស់គ្នា

ទាំងនេះជាអ្វីដែលកញ្ញា នៅ​ សូនីតា បានលើកឡើង! ចុះអ្នកទាំងអស់គ្នាគិតយ៉ាងណាដែរ ចំពោះបញ្ហានេះ?

ព័ត៌មានចាប់អារម្មណ៍ពីតារាសិល្បៈខ្មែរក្នុងថ្ងៃទី១០​ មករានេះ៖

យ៉ែម សំអូន និង យ៉ាន លីនដា ចូលរួមកម្មវិធីតែមួយ ប៉ុន្តែធ្វើដូចអ្នកដទៃ !

ភ្នំពេញ៖ ប្រិយមិត្តប្រាកដជាជ្រាបហើយ ទាក់ទងទៅនឹងផ្លូវជីវិតគូរវាង លោក យ៉ែម សំអូន និង អ្នកនាង យ៉ាន លីនដា ដែលឈានដល់ដំណាក់កាលបែកបាក់គ្នា។

ការពិតណាស់ ថ្វីត្បិតតែផ្លូវជីវិតជាគូស្វាមីភរិយារបស់អ្នកទាំងពីរ ដល់ផ្លូវបំបែកមិនអាចរស់នៅជាមួយគ្នា តទៅមុខទៀតយ៉ាងណាក្តី ប៉ុន្តែអ្នកទាំងពីរ នៅតែផ្តល់ក្តី ស្រលាញ់យ៉ាងជ្រាលជ្រៅចំពោះកូនស្រី តំណក់ឈាមតែមួយគត់ របស់ពួកគេដូចដើម។

ជាក់ស្តែងក៏ដូចជាថ្មីៗនេះ អ្នកទាំងពីរនាក់ ត្រូវបានអញ្ជើញចូលរួមក្នុងពិធីមង្គលការ កូនប្រុស ម្ចាស់ហាងកាត់ដេរល្បីឈ្មោះ ប៉ារ៉ាឌី ដែលក្នុងនោះយើងឃើញថា បើទោះបីជា លោក យ៉ែម សំអូន និង អ្នកនាង យ៉ាន លីនដា ត្រូវបានគេអញ្ជើញចូលរួមក្នុងកម្មវិធី តែមួយជាមួយគ្នាយ៉ាងណាក្តី ប៉ុន្តែបើយោងតាមការបង្ហោះរូបនៅលើបណ្តាញសង្គម របស់ពួកគេគឺហាក់បីដូចជាចូលរួមកម្មវិធីផ្សេងគ្នា និងធ្វើដូចអ្នកដទៃមិនធ្លាប់ស្គាល់គ្នា ដូច្នោះដែរ ដោយពួកគេបានថតរូបជាមួយនឹងកូនស្រីផ្សេងៗពីគ្នា៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]