ភ្នំពេញ៖ ប្រិយមិត្តប្រាកដជាជ្រាបហើយ ទាក់ទងទៅនឹងផ្លូវជីវិតគូរវាង លោក យ៉ែម សំអូន និង អ្នកនាង យ៉ាន លីនដា ដែលឈានដល់ដំណាក់កាលបែកបាក់គ្នា។

ការពិតណាស់ ថ្វីត្បិតតែផ្លូវជីវិតជាគូស្វាមីភរិយារបស់អ្នកទាំងពីរ ដល់ផ្លូវបំបែកមិនអាចរស់នៅជាមួយគ្នា តទៅមុខទៀតយ៉ាងណាក្តី ប៉ុន្តែអ្នកទាំងពីរ នៅតែផ្តល់ក្តី ស្រលាញ់យ៉ាងជ្រាលជ្រៅចំពោះកូនស្រី តំណក់ឈាមតែមួយគត់ របស់ពួកគេដូចដើម។

ជាក់ស្តែងក៏ដូចជាថ្មីៗនេះ អ្នកទាំងពីរនាក់ ត្រូវបានអញ្ជើញចូលរួមក្នុងពិធីមង្គលការ កូនប្រុស ម្ចាស់ហាងកាត់ដេរល្បីឈ្មោះ ប៉ារ៉ាឌី ដែលក្នុងនោះយើងឃើញថា បើទោះបីជា លោក យ៉ែម សំអូន និង អ្នកនាង យ៉ាន លីនដា ត្រូវបានគេអញ្ជើញចូលរួមក្នុងកម្មវិធី តែមួយជាមួយគ្នាយ៉ាងណាក្តី ប៉ុន្តែបើយោងតាមការបង្ហោះរូបនៅលើបណ្តាញសង្គម របស់ពួកគេគឺហាក់បីដូចជាចូលរួមកម្មវិធីផ្សេងគ្នា និងធ្វើដូចអ្នកដទៃមិនធ្លាប់ស្គាល់គ្នា ដូច្នោះដែរ ដោយពួកគេបានថតរូបជាមួយនឹងកូនស្រីផ្សេងៗពីគ្នា៕

គួររំលឹកផងដែរថា ក្រោយពីលែងលះគ្នា អ្នកនាងយ៉ាន លីនដា បានចាកចេញទៅរស់នៅក្នុងប្រទេសអូស្រ្តាលី ដោយទុកឱ្យលោក យ៉ែម សំអូន រស់នៅស្រុកខ្មែរយ៉ាងកំសត់ម្នាក់ឯងក្នុងអារម្មណ៍ឈឺចាប់ និងស្តាយកំហុសរបស់ខ្លួន លើសពីនេះ អ្នកនាងក៏បានបញ្ជាក់ថា រវាងអ្នកនាងលោក យ៉ែម សំអូន មិនអាចបន្តទៅមុខជាមួយគ្នាបានទៀតឡើយ ៕

កំណត់ហេតុខ្មែរឡូត៖ 

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា បន្ទាប់ពីបានចាប់ដៃ អស់រយៈពេល១៤ឆ្នាំកន្លងទៅ រឿងរ៉ាវស្នេហារបស់តារាពីរដួង នៅក្នុងពិភពសិល្បៈ គឺលោក យ៉ែម សំអូន និងអ្នកនាងយ៉ាន លីនដា បានដើរដល់ផ្លូវបំបែកជិត២ឆ្នាំមកហើយ ក្រោមហេតុផលខ្វែងគំនិតគ្នា ការប្រើប្រាស់អំពើហិង្សា និងការកើតមានបញ្ហាផ្សេងៗទៀតជាច្រើន ក្នុងជីវិតអាពាហ៍ពិពាហ៍របស់ពួកគេ។

រឿងរ៉ាវនៃការបែកបាក់គ្នានេះ ក៏បានធ្វើឱ្យមានការកក្រើកទៅដល់បណ្តាសិល្បករ-សិល្បការិនី និងមហាជនស្ទើរតែគ្រប់ទិសទី ពីព្រោះមិននឹកស្មានថាចំណងស្នេហាដ៏យូរអង្វែងមួយ អាចឈានដល់ដំណាក់កាលនៃការព្រាត់ប្រាស់គ្នាដូច្នេះសោះ។

ស្ថិតនៅក្នុងការងឿងឆ្ងល់ ចង់ដឹងចង់ឮរបស់មហាជន ទើបអ្នកនាងយ៉ានលីនដា និងកូនស្រីក៏បានចូលខ្លួនមកបកស្រាយនៅលើកម្មវិធី «តុបំភ្លឺ» របស់ស្ថានីយ៍ទូរទស្សន៍ MY TV។ ក្នុងពេលនោះដែរ ក៏បានធ្វើឱ្យម្តាយកូន ស្រក់ទឹកភ្នែកផងដែរ ពេលរំលឹកទៅដល់អតីតកាលនៃការបែកបាក់គ្រួសារ និងការរស់នៅមិនជួបជុំឪពុកកូនដូចគេឯង។ 

ខាងក្រោមជាវីដេអូទាំងស្រុងពីកម្មវិធី «តុបំភ្លឺ»៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យ៉ាន លីនដា