(ភ្នំពេញ)៖​ ​នៅម៉ោង១១៖៤០នាទី រសៀលថ្ងៃត្រង់ ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧នេះ លោកប្រធានធិបតីសិង្ហបុរី និងគណៈប្រតិភូ បានបញ្ចប់ទស្សនកិច្ច ពិនិត្យគម្រោងមួយចំនួនរបស់មន្ទីរពេទ្យសិង្ហបុរី និងចុះហត្ថលេខាលើឯកសារមួយចំនួន ព្រមទាំងប្រគល់ការបណ្ដុះបណ្ដាលជំនាញសង្គ្រោះដោយគ្រោះថ្នាក់ប៉ះទង្កិច ជាមួយមន្ទីរពេទ្យកាល់ម៉ែតរួចរាល់ហើយ ដោយលោក និងគណៈប្រតិភូ បាន​ធ្វើដំណើរទៅសម្រាក នៅសណ្ឋាគារ​សូហ្វីតែលភូកេត្រាវិញ មុននឹងចាក់ចេញពីរាជធានីភ្នំពេញ ទៅកាន់ខេត្តសៀមរាប នារសៀលថ្ងៃនេះ។​

សូមបញ្ជាក់ថា នៅវេលាម៉ោង១៥៖០០នាទី លោកប្រធានាធិបតីសិង្ហបុរី និងគណៈប្រតិភូ នឹងចាកចេញពីរាជធានីភ្នំពេញ តាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ធ្វើដំណើរ​ទៅ​កាន់ខេត្តសៀមរាប ដើម្បីទស្សនាកំសាន្ត នៅតំបន់ប្រាសាទបុរាណនានារបស់ខ្មែរ ជាពិសេសប្រាសាទអង្គរវត្ត។ ដំណើរទស្សនកិច្ចនៅខេត្តសៀមរាប ត្រូវបានទទួលបដិសណ្ឋាកិច្ចដោយ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប។ បន្ទាប់ពីបញ្ចប់ដំណើរទស្សនាកំសាន្តប្រាសាទបុរាណនានា នៅតំបន់​អង្គរ លោកប្រធានាធិបតីសិង្ហបុរី និងគណៈប្រតិភូ នឹងទទួលទានអាហារពេលល្ងាច រៀបចំនិងស្វាមន៍ដោយអភិបាលខេត្តសៀមរាប។

លោកប្រធានាធិបតី និងភរិយា នឹងស្នាក់នៅខេត្តសៀមរាបមួយរាត្រី លុះដល់ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ នៅវេលាម៉ោង១០៖៥០នាទីព្រឹក លោកប្រធានា​ធិបតី​សិង្ហបុរី និងគណៈប្រតិភូ នឹងអញ្ជើញទស្សនា កន្លែងផលិតរូបចម្លាក់បុរាណអង្គរនានា (Artisan Angkor) នៅខេត្តសៀមរាប។

នៅរសៀលម៉ោង១៦៖២៥នាទីថ្ងៃដដែល លោកប្រធានាធិបតីសិង្ហបុរី និងគណៈប្រតិភូ នឹងចាកចេញពីខេត្តសៀមរាប មកកាន់អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ហើយបន្តដំណើរចាកចេញពីកម្ពុជា ទៅកាន់ប្រទេសឡាវ ជាបន្តទៀត៕

ប្រភព៖ Fresh News

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖ ពិធីលៀងសាយភោជន៍ នៅក្នុងព្រះបរមរាជវាំងទទួលស្វាគមន៍ប្រធានាធិបតីសិង្ហបុរី

នៅម៉ោង៩៖០០យប់ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៧នេះ ប្រធានាធិបតីសិង្ហបុរី លោក តូនី តាន់ កេងយាំ បានអញ្ជើញចាកចេញពីព្រះបរមរាជវាំង ត្រឡប់ទៅកាន់សណ្ឋាគារសូហ្វីតែលភូកេត្រាវិញហើយ បន្ទាប់ពីពិធីលៀងសាយភោជន៍ នៅក្នុងព្រះបរមរាជវាំងបានបញ្ចប់ ក្រោមព្រះរាជអធិបតីភាពរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ព្រមទាំងមន្រ្តីជាន់ខ្ពស់មួយចំនួនទៀត។

សម្រាប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង១១៖០០នាទី លោកប្រធានាធិបតីសិង្ហបុរី និងគណៈប្រតិភូ នឹងអញ្ជើញទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ពិនិត្យគម្រោងមួយចំនួន របស់សិង្ហបុរី នៅមន្ទីរពេទ្យកាល់ម៉ែត។

នៅវេលាម៉ោង១៥៖០០នាទី លោកប្រធានាធិបតីសិង្ហបុរី និងគណៈប្រតិភូ នឹងចាកចេញពីរាជធានីភ្នំពេញ តាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ធ្វើដំណើរទៅកាន់ខេត្តសៀមរាប ដើម្បីទស្សនាកំសាន្ត នៅតំបន់ប្រាសាទបុរាណនានារបស់ខ្មែរ ជាពិសេសប្រាសាទអង្គរវត្ត។ ដំណើរទស្សនកិច្ចនៅខេត្តសៀមរាប ត្រូវបានទទួលបដិសណ្ឋាកិច្ចដោយ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប។ បន្ទាប់ពីបញ្ចប់ដំណើរទស្សនាកំសាន្តប្រាសាទបុរាណនានា នៅតំបន់អង្គរ លោកប្រធានាធិបតីសិង្ហបុរី និងគណៈប្រតិភូ នឹងទទួលទានអាហារពេលល្ងាច រៀបចំនិងស្វាមន៍ដោយអភិបាលខេត្តសៀមរាប។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]