អាមេរិក៖ សារព័ត៌មាន CNN បានចុះផ្សាយកាលពីយប់ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៧ថា ដើមឈើប្រវត្តិសាស្ត្រដ៏ធំ ដែលត្រូវបានគេចោះប្រហោងនៅនឹងគល់ ឲ្យរថយន្តបើកកាត់បាននោះ ពេលនេះបានបាក់រលំដល់ដីបាត់ហើយ បន្ទាប់ពីរងការវាយប្រហារដោយខ្យល់ព្យុះ។

ដើមឈើប្រវត្តិសាស្រ្តមួយដើមនេះ មានឈ្មោះថា The Pioneer Cabin tree វាស្ថិតនៅក្នុងឧទ្យាន Calaveras Big Trees State Park ភាគកណ្តាលរដ្ឋកាលីហ្វ័រញ៉ា (California) បានដួលរលំ អំឡុងពេលដែលមានភ្លៀងព្យុះកាលពីថ្ងៃអាទិត្យ ទី០៨ ខែមករា ២០១៧ នេះបើយោងតាមសម្តីរបស់មន្ត្រីអនុរក្សឧទ្យាន។ 

មន្ត្រីអនុរក្សឧទ្យាន បានប្រាប់ក្រុមអ្នកយកព័ត៌មានថា ការហូរច្រោះដីដែលធ្វើឲ្យឬស មានសភាពទន់ខ្សោយ ក៏ជាមូលហេតុមួយដែលធ្វើឲ្យដើមឈើមួយដើមនេះរលំផងដែរ។ ដើមឈើ The Pioneer Cabin Tree បានដួលរលំនៅអំឡុងម៉ោងប្រមាណជា ២រសៀល ថ្ងៃអាទិត្យ។

គួររំឮកថា ដើមឈើប្រវត្តិសាស្ត្រមួយនេះមានទំហំប្រមាណជាង១០ម៉ែត្រ ហើយកម្ពស់ជាង ៤៥ម៉ែត្រ។ វាត្រូវបានគេកាប់លុងគល់ធ្វើជាប្រហោងមួយសម្រាប់រថយន្តបើកឆ្លងកាត់ កាលពីអំឡុងឆ្នាំ ១៨៨០ និងត្រូវបានគេប៉ានប្រមាណថា មានអាយុកាលជាង១០០០ឆ្នាំមកហើយ៕

ប្រភព៖ CNN

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖ តំបន់ទេសចរណ៍ថ្មី នៅខេត្តស្ទឹងត្រែង ទេសភាពស្រស់ស្អាតខ្លាំងដូចគំនូរ ឃើញហើយចង់ទៅលេងតែម្តង!

បើយើងអាចគិតឲ្យដល់ទៅ ខេត្តស្ទឹងត្រែង ក៏ជាខេត្តមួយសម្បូរទៅដោយ កន្លែងដើរកំសាន្តបែបធម្មជាតិ ស្រស់បំព្រងជាច្រើនផងដែរ មិនចាញ់ខេត្តនានាប៉ុន្មានទេ។

បើយោងតាមទំព័រហ្វេសប៊ុករបស់ ស្ទឹងត្រែង Sweet Home បានបង្ហាញពីរូបថតជាច្រើនសន្លឹក ជាមួយនឹងតំបន់ទេសចរណ៍ថ្មីមួយកន្លែង ដែលស្រស់ស្អាតខ្លាំងដូចជាគំនូរ តែមិនសូវមានអ្នកណាទាន់ស្គាល់នោះទេ។

មិនតែប៉ុណ្ណោះ ទំព័រហ្វេសប៊ុកស្ទឹងត្រែង Sweet Home ក៏បានសរសេររៀបរាប់បន្ថែមពីលើរូបផងដែរថា "តំបន់ទេសចរណ៍ធម្មជាតិ ដែលទើបនឹងបង្កើតថ្មី នៅក្នុងទឹកដីខេត្ត ស្ទឹងត្រែង ស្ថិតនៅភូមិខេ ជិះស្ពានសេកុងប្រហែល១៦គីឡូ កុំភ្លេចមកលេងទាំងអស់គ្នាណា សូមបងប្អូនទាំងអស់គ្នា ទាំងអ្នកលក់ ទាំងអ្នកលេង ជួយសម្អាតបរិស្ថានផង"។

ក្រោយពីរូបថតទាំងនេះ ត្រូវបានសាយភាយពេញបណ្តាញសង្គមហ្វេសប៊ុករួចមក ក៏មានអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើននាក់ ចាប់អារម្មណ៍លើតំបន់ទេសចរណថ្មីមួយនេះ ជាពន់ពេក ហើយពួកគេក៏បាននាំគ្នា Mention ទៅកាន់មិត្តភក្តិដទៃទៀត ដើម្បីឲ្យបានស្គាល់ផងដែរ៕

ចុះចំណែកប្រិយមិត្ត គិតថា តំបន់ទេសចរណ៍ថ្មី នៅឯខេត្ត ស្ទឹងត្រែង មួយនេះ តើគួរឲ្យចាប់អារម្មណ៍ដែរទេ? 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]