ស្ទឹងត្រែង៖ បើយើងអាចគិតឲ្យដល់ទៅ ខេត្តស្ទឹងត្រែង ក៏ជាខេត្តមួយសម្បូរទៅដោយ កន្លែងដើរកំសាន្តបែបធម្មជាតិ ស្រស់បំព្រងជាច្រើនផងដែរ មិនចាញ់ខេត្តនានាប៉ុន្មានទេ។

បើយោងតាមទំព័រហ្វេសប៊ុករបស់ ស្ទឹងត្រែង Sweet Home បានបង្ហាញពីរូបថតជាច្រើនសន្លឹក ជាមួយនឹងតំបន់ទេសចរណ៍ថ្មីមួយកន្លែង ដែលស្រស់ស្អាតខ្លាំងដូចជាគំនូរ តែមិនសូវមានអ្នកណាទាន់ស្គាល់នោះទេ។

មិនតែប៉ុណ្ណោះ ទំព័រហ្វេសប៊ុកស្ទឹងត្រែង Sweet Home ក៏បានសរសេររៀបរាប់បន្ថែមពីលើរូបផងដែរថា "តំបន់ទេសចរណ៍ធម្មជាតិ ដែលទើបនឹងបង្កើតថ្មី នៅក្នុងទឹកដីខេត្ត ស្ទឹងត្រែង ស្ថិតនៅភូមិខេ ជិះស្ពានសេកុងប្រហែល១៦គីឡូ កុំភ្លេចមកលេងទាំងអស់គ្នាណា សូមបងប្អូនទាំងអស់គ្នា ទាំងអ្នកលក់ ទាំងអ្នកលេង ជួយសម្អាតបរិស្ថានផង"

ក្រោយពីរូបថតទាំងនេះ ត្រូវបានសាយភាយពេញបណ្តាញសង្គមហ្វេសប៊ុករួចមក ក៏មានអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើននាក់ ចាប់អារម្មណ៍លើតំបន់ទេសចរណថ្មីមួយនេះ ជាពន់ពេក ហើយពួកគេក៏បាននាំគ្នា Mention ទៅកាន់មិត្តភក្តិដទៃទៀត ដើម្បីឲ្យបានស្គាល់ផងដែរ៕

ចុះចំណែកប្រិយមិត្ត គិតថា តំបន់ទេសចរណ៍ថ្មី នៅឯខេត្ត ស្ទឹងត្រែង មួយនេះ តើគួរឲ្យចាប់អារម្មណ៍ដែរទេ? 

កំណត់ហេតុខ្មែរឡូត៖

ទាក់ទងនឹងតំបន់ទេសចរណ៍ នៅប្រទេសកម្ពុជារបស់យើងនេះដែរក៏មានតំបន់ទេសចរណ៍មួយចំនួន ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង និងល្បីល្បាញមិនធម្មតា។

ខ្មែរឡូត នឹងនាំប្រិយមិត្តទៅទស្សនា តំបន់ទេសចរណ៍ដ៏ ល្បីៗប្រចាំប្រទេសកម្ពុជា ដែលជាគោលដៅ ភ្ញៀវអន្តរជាតិមាន បំណងមកលេង ដែលមានទាំង តំបន់ប្រវតិ្តសាស្រ្ត រមណីយដ្ឋានផ្សេងៗជាដើម។ ចង់ដឹងថាតើ តំបន់ទាំងនោះស្ថិតនៅឯណា ខ្លះសូមទស្សនារូបភាពខាងក្រោម៖

១.មកទស្សនាចម្លាក់ បុរាណនៅឯ ប្រាសាទអង្គរ

វាស្ថិតនៅក្នុង ខេត្តសៀមរាបនៃ ប្រទេសកម្ពុជា អង្គរធ្លាប់ជាទីក្រុង សម័យបុរាណហើយ មានភាពរុងរឿងជាខ្លាំង ដែលមានប្រាសាទបុរាណ ជាច្រើននៅទីនោះ ដូចជាប្រាសាទអង្គរវត្ត ដែលជាប្រាសាទដ៏ល្បីល្បាញ ជុំវិញពិភពលោក មានបង្កប់ទៅដោយ ចម្លាក់បុរាណយ៉ាងអស្ចារ្យ។ មិនទាន់អស់នៅឡើយទេ នៅមានប្រាសាទជាច្រើនទៀត ដូចជា ប្រាសាទតាព្រហ្ម, បន្ទាយស្រី ជាដើម។

២.ទស្សនាទិដ្ឋភាព នាទីក្រុងភ្នំពេញ

ភ្នំពេញជាទីក្រុង ដ៏សកម្មគ្រប់វិស័យ ហើយមានកន្លែងកំសាន្ត ជាច្រើនដូចជា សារមន្ទីរជាតិ, ព្រះបរមរាជវាំង, វត្តភ្នំ, ផ្សារធំថ្មី, មាត់ទន្លេ, ព្រមទាំងមានភោជនីយដ្ឋាន ដ៏អស្ចារ្យជាច្រើនទៀត។

៣.រីករាយជាមួយនឹង ធម្មជាតិដ៏ស្ងាត់ជ្រងំ នាបឹងទន្លេសាប

បឹងទន្លេសាបជាបឹង ដ៏អស្ចារ្យក្នុងប្រទេសកម្ពុជា ដែលមានប្រព័ន្ធទឹក ហូរបញ្ច្រាសទៅមក ធ្វើអោយបឹងនេះ ក្លាយជាបឹងដ៏ធំ ជាងគេបំផុត ដែលមានផ្ទុកទៅដោយ ត្រីនិងសត្វបក្សីដែល ជិតផុតពូជ ជាច្រើនប្រភេទ នៅទីនោះ។

៤.ដេកហាលថ្ងៃ នៅឯកោះជាច្រើន ក្នុងព្រះរាជាណាចក្រកម្ពុជា

ប្រសិនបើអ្នក ចូលចិត្តជ្រមុជទឹករាក់ៗ បោះជម្រុំ ដេកហាលថ្ងៃ ក្នុងអាកាសធាតុ តំបន់ត្រូពិច នោះគ្មានកន្លែងណាល្អជាង កោះដែលនៅក្នុង ខេត្តព្រះសីហនុឡើយ ក៏នៅមានកោះជាច្រើនទៀត ក្នុងខេត្តកោះកុងផងដែរ។

៥.ទៅលេង ប្រាសាទព្រះវិហារ

ស្ថិតនៅក្នុងខេត្តព្រះវិហារ ព្រះរាជាណាចក្រ កម្ពុជា។ នៅទីនោះមាន ប្រាសាទដ៏ស្រស់ស្អាតដែល សំកាំងនៅលើកំពូល ច្រាំងចោតដ៏ធំសម្បើម។

៦.ជិះលេងតាម ទន្លេមេគង្គនៅឯ ខេត្តក្រចេះ

ក្រចេះជាខេត្ត ដាច់ស្រយ៉ាលមួយ នៃព្រះរាជាណាចក្រ កម្ពុជា ដែលកាលពីមុន កម្រមានភ្ញៀវទេសចរ ទៅលេងនៅទីនោះ។ តែវាជារមណីយដ្ឋាន ដ៏អស្ចារ្យមួយបែបធម្មជាតិ ហើយយើងក៏អាច ធ្វើដំណើរតាមទឹក ដើម្បីមើលទេសភាព ទន្លេមេគង្គក៏ដូចជា ត្រីផ្សោតដ៏គួរអោយ ចាប់អារម្មណ៍ផងដែរ។

៧.ទៅលេងនៅ ខេត្តព្រះសីហនុ

ខេត្តនេះជាតំបន់ ដ៏ពេញនិយម លំដាប់ទីបីក្នុង ប្រទេសយើង។ ដោយសារតែខេត្តនេះ សំបូរកន្លែងកំសាន្តជាច្រើន សម្រាប់ភ្ញៀវទេសចរកំសាន្ត។ ព្រមទាំងមាន ឆ្នេរខ្សាច់យ៉ាងស្អាត រួមផ្សំនឹងទឹកសមុទ្រ ខៀវស្រងាត់ទៀតផងនោះ បានធ្វើអោយភ្ញៀវទេសចរ ជាច្រើនតែងតែចង់ ទៅលេងនៅទីនោះ ម្តងហើយម្តងទៀត។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]