ចិន៖ មហាជនជាច្រើនហួសចិត្ត និងនឹកស្មានមិនដល់ ចំពោះទង្វើក្មេងប្រុសម្នាក់ ដែលហ៊ានលើកជើង ហក់ធាក់ម្តាយរបស់គេទាំងកំរោល បន្ទាប់ពីម្តាយរបស់គេ បដិសេធមិនឲ្យលេងទូរស័ព្ទ បានធ្វើឲ្យអ្នកនិយមលេងអ៊ីនធើណែតជាច្រើន ប្រតិកម្មរិះគន់យ៉ាងខ្លាំងៗ។

វីដេអូឃ្លីបខ្លីដែលមានរយៈពេលប្រមាណជា ៨វិនាទីនេះ បានបង្ហាញឲ្យឃើញថា ជីដូនរបស់ក្មេងប្រុសនេះព្យាយាមយកខ្លួនឈរពាំង ការពារស្រ្តីជាម្តាយ ពីការហក់ធាក់របស់ចៅប្រុស។

ប្រភពបានឲ្យដឹងថា វីដេអូឃ្លីបនេះ ត្រូវបានថតឡើងនៅក្នុងមន្ទីរពេទ្យមួយកន្លែង ស្ថិតនៅក្នុងទីក្រុង Guangzhou ខេត្ត Guangdong ប្រទេសចិន។ ក្មេងប្រុសមិនត្រូវបានបង្ហាញអត្តសញ្ញាណនេះ ត្រូវបានគេជឿជាក់ថា មានអាយុប្រហែលជា ១០ឆ្នាំ។ ចំពោះមូលហេតុដែលបណ្តាលឲ្យ កើតមានរឿងរ៉ាវយ៉ាងដូច្នេះឡើងនោះ ក៏ដោយសារតែក្មេងប្រុសនេះ បានខឹងនឹងម្តាយរបស់គេជាខ្លាំង ដែលហាមប្រាមមិនឲ្យគេលេងទូរស័ព្ទស្មាតហ្វូន។

ទោះបីជាយ៉ាងក្តី អ្នកលេងបណ្តាញសង្គមមួយចំនួន ក៏បានបញ្ចេញនៅលើបណ្តាញសង្គមដែរថា៖

«វាគឺជាកំហុសរបស់ឪពុកម្តាយ មិនមែនជាកំហុសរបស់កូនទេ។ ឪពុកម្តាយត្រូវតែចេះ បង្រៀនណែនាំពីឥរិយាបថរបស់កូន» ។ រីឯអ្នកផ្សេងទៀត បានបញ្ចេញមតិដែរថា «ប្រសិនបើក្មេងប្រុសនេះ ជាកូនរបស់ខ្ញុំ ហើយធ្វើចឹងវិញនោះ ខ្ញុំប្រាកដជាទះឲ្យហូរសំបោរតែម្តង»

គួរឲ្យដឹងដែរថា បន្ទាប់ពីទស្សនាវីដេអូនេះហើយ អ្នកជំនាញម្នាក់ក៏បានឲ្យដឹងដែរថា វាមិនមែនជាលើកទីមួយ ដែលទើបតែកើតមានឡើងនោះទេ ព្រោះថាមានរឿងរ៉ាវជាច្រើន ដូចគ្នានេះដែរ ដែលតែងតែកើតឡើងជាញឹកញាប់ក្នុងប្រទេសចិន។ អ្វីដែលគួរធ្វើនោះ ឪពុកម្តាយគ្រប់រូប គួរណាស់ត្រូវតែចេះ ប្រៀនប្រដៅ ឬដាក់វិន័យលើកូនៗរបស់ពួកគេ តាមវិធីសាស្រ្តមួយដែលល្អ ចៀសវាងកូនៗរបស់ខ្លួនចេញមក មានភាពច្រងាងកាងបែបនេះ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនាវីដេអូ៖    

ប្រភព៖ Shanghaiist

ក្រឡេកមកមើលព័ត៌មាន ចាប់អារម្មណ៍មួយផ្សេងទៀត៖

នាយព្រែក ទទួលបានកាដូសុទ្ធតែនាឡិកាដៃកំពុងល្បីមួយគ្រឿង ក្នុងថ្ងៃខួបកំណើត ពីគូដណ្តឹងរបស់ខ្លួន!

ភ្នំពេញ៖ ពិធីករដ៏មានប្រជាប្រិយភាពនៅក្នុងកម្មវិធី ពេញចិត្តឬអត់? របស់ស្ថានីយ៍ទូរទស្សន៍ MYTV កាលពីថ្ងៃម្សិលមិញ ត្រូវបានគូដណ្តឹងរបស់ខ្លួនគឺ កញ្ញា ជា ស្រីតី ព្រមជាមួយនិងបងស្រីនាង និងមិត្តភក្តិប៉ុន្មាននាក់ទៀត ធ្វើSurpriseថ្ងៃកំណើតឱ្យយ៉ាងភ្ញាក់ផ្អើលជាងរាល់ឆ្នាំ។

អ្វីដែលរឹតតែពិសេសជាងនេះទៅទៀតនោះគឺ លោក ខេង រតនៈ ហៅនាយព្រែកបានទទួលនូវកាដូជានាឡិកាដៃ Apple Watch ដ៏ល្បី យ៉ាងស្រស់ស្អាត ពីគូដណ្តឹងសំណព្វចិត្តរបស់ខ្លួននៅថ្ងៃខួបកំណើតនេះផងដែរ។

នៅក្នុងឱកាសនោះដែរ នាយព្រែកក៏បានបង្ហាញពីចំណាប់អារម្មណ៍នៅលើបណ្តាញសង្គមដូច្នេះថា៖ «ចង់និយាយថាសូមអរគុណមនុស្ស ជាទីស្រលាញ់ទាំងអស់ ដែលបានរៀបចំនូវអ្វីៗគ្រប់យ៉ាងសំរាប់ខ្ញុំនៅថ្ងៃកំណើតរបស់ខ្ញុំ 09 01 2017 មានទាំងអ្នកម្តាយមានគុណ មនុស្សជាទីស្រលាញ់ បងស្រីដ៏ល្អ បងប្រុស ប្អូនស្រី មានទាំងទឹកចិត្ត មានទាំងកាដូ ដែលរាល់ធ្នាំធ្លាប់តែគេងផ្ទះមើលទូរទស្សន៍ តែឥទ្បូវខ្ញុំមានមនុស្សជុំវិញខ្លួនល្អៗ ដែលតែងតែនៅក្បែរ និងយកចិត្តទុកដាក់រៀបចំការ Surprise ដ៏រីករាយជាមួយគ្នានៅថ្ងៃនេះ»។

គួរឱ្យដឹងដែរថា កាលពីលើកមុននាយព្រែកក៏បានធ្លាប់ទៅធ្វើSurpriseថ្ងៃកំណើត ឱ្យគូដណ្តឹងរបស់ខ្លួន កញ្ញា ជា ស្រីតី ដល់ផ្ទះនាងយ៉ាងភ្ញាក់ផ្អើលផងដែរ ដោយមានការយល់ព្រមពីសំណាក់ចាស់ទុំទាំងសងខាង។

នាយព្រែក និគូដណ្តឹងវ័យក្មេងរបស់ខ្លួន បានភ្ជាប់ពាក្យជាមួយគ្នា កាលពីថ្ងៃទី៥ខែកញ្ញា ឆ្នាំ២០១៦ កន្លងទៅ បន្ទាប់ពីពួកគេទាំងពីរបានស្រលាញ់ ស្គាល់ចិត្តគ្នា អស់រយៈពេលជាយូរឆ្នាំមកហើយ។ គិតមកដល់ពេលនេះ នាយព្រែក និងកញ្ញា ជា ស្រីតី គឺជាគូដណ្តឹងនឹងគ្នា ដែលនៅរង់ចាំតែថ្ងៃចូលរោងការប៉ុណ្ណោះ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]