ភ្នំពេញ៖ ពិធីករដ៏មានប្រជាប្រិយភាពនៅក្នុងកម្មវិធី ពេញចិត្តឬអត់? របស់ស្ថានីយ៍ទូរទស្សន៍ MYTV កាលពីថ្ងៃម្សិលមិញ ត្រូវបានគូដណ្តឹងរបស់ខ្លួនគឺ កញ្ញា ជា ស្រីតី ព្រមជាមួយនិងបងស្រីនាង និងមិត្តភក្តិប៉ុន្មាននាក់ទៀត ធ្វើSurpriseថ្ងៃកំណើតឱ្យយ៉ាងភ្ញាក់ផ្អើលជាងរាល់ឆ្នាំ។

អ្វីដែលរឹតតែពិសេសជាងនេះទៅទៀតនោះគឺ លោក ខេង រតនៈ ហៅនាយព្រែកបានទទួលនូវកាដូជានាឡិកាដៃ Apple Watch ដ៏ល្បី យ៉ាងស្រស់ស្អាត ពីគូដណ្តឹងសំណព្វចិត្តរបស់ខ្លួននៅថ្ងៃខួបកំណើតនេះផងដែរ។

នៅក្នុងឱកាសនោះដែរ នាយព្រែកក៏បានបង្ហាញពីចំណាប់អារម្មណ៍នៅលើបណ្តាញសង្គមដូច្នេះថា៖ «ចង់និយាយថាសូមអរគុណមនុស្ស ជាទីស្រលាញ់ទាំងអស់ ដែលបានរៀបចំនូវអ្វីៗគ្រប់យ៉ាងសំរាប់ខ្ញុំនៅថ្ងៃកំណើតរបស់ខ្ញុំ 09 01 2017 មានទាំងអ្នកម្តាយមានគុណ មនុស្សជាទីស្រលាញ់ បងស្រីដ៏ល្អ បងប្រុស ប្អូនស្រី មានទាំងទឹកចិត្ត មានទាំងកាដូ ដែលរាល់ធ្នាំធ្លាប់តែគេងផ្ទះមើលទូរទស្សន៍ តែឥទ្បូវខ្ញុំមានមនុស្សជុំវិញខ្លួនល្អៗ ដែលតែងតែនៅក្បែរ និងយកចិត្តទុកដាក់រៀបចំការ Surprise ដ៏រីករាយជាមួយគ្នានៅថ្ងៃនេះ»

គួរឱ្យដឹងដែរថា កាលពីលើកមុននាយព្រែកក៏បានធ្លាប់ទៅធ្វើSurpriseថ្ងៃកំណើត ឱ្យគូដណ្តឹងរបស់ខ្លួន កញ្ញា ជា ស្រីតី ដល់ផ្ទះនាងយ៉ាងភ្ញាក់ផ្អើលផងដែរ ដោយមានការយល់ព្រមពីសំណាក់ចាស់ទុំទាំងសងខាង។ 

នាយព្រែក និគូដណ្តឹងវ័យក្មេងរបស់ខ្លួន បានភ្ជាប់ពាក្យជាមួយគ្នា កាលពីថ្ងៃទី៥ខែកញ្ញា ឆ្នាំ២០១៦ កន្លងទៅ បន្ទាប់ពីពួកគេទាំងពីរបានស្រលាញ់ ស្គាល់ចិត្តគ្នា អស់រយៈពេលជាយូរឆ្នាំមកហើយ។ គិតមកដល់ពេលនេះ នាយព្រែក និងកញ្ញា ជា ស្រីតី គឺជាគូដណ្តឹងនឹងគ្នា ដែលនៅរង់ចាំតែថ្ងៃចូលរោងការប៉ុណ្ណោះ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយ ព្រែក