ភ្នំពេញ៖ កាលពីម្សិលមិញនេះ ជាថ្ងៃអបអរសាទរទិវា ៧មករា  មានរៀបចំនូវការប្រកួតកីឡាកងយោធពលខេមរភូមិន្ទឆ្នាំ២០១៧ និងមានការប្រគំតន្ត្រីយ៉ាងធំសម្បើម នៅឯមជ្ឈមណ្ឌលកោះពេជ្រ និងមានការអញ្ចើញចូលរួមពីសំណាក់កំពូលតារាចម្រៀងល្បីៗជាច្រើនរូប ប្រចាំព្រះរាជាណាចក្រកម្ពុជាផងដែរ។

ក្នុងនោះគេសង្កេតឃើញមានវត្តមានកំពូលតារាចម្រៀងប្រុស ប្រចាំប្រទេសកម្ពុជា លោក ព្រាប សុវត្ថិ  នៅទីនោះផងដែរ។  អ្វីដែលពិសេសនោះគឺឃើញមានវត្តមាន កូនប្រុសសង្ហាទាំង៣រូបរបស់លោក  ចូលរួមសម្តែងធ្វើជាអ្នករាំឲ្យឪពុកទៀតផង។

ទន្ទឹមនឹងការចូលរួមនេះផងដែរ កូនប្រុសទាំង៣រូបនេះ ក៏បានស្លៀកឈុតកងយោធពលខេមរភូមិន្ទ យ៉ាងស្រស់សង្ហា និងប្លែកភ្នែកមែនទែន ពីព្រោះជាធម្មតាតែងតែឃើញពួកគេទាំង៣ ស្លៀកសម្លៀកបំពាក់បែបជាយុវវ័យៗ ឬក៏ឈុតអាវធំជាដើម ប៉ុន្តែលើកនេះពួកគេ ក្នុងឈុតជាកងទ័ពវិញម្តង  ពិតជាទាក់ទាញមួយបែបដែរ៕

ចង់ដឹងថាសង្ហាប៉ុណ្ណា តោះមកមើលរូបខាងក្រោមទាំងអស់គ្នា៖  

ទស្សនាការសម្តែង របស់ លោក ព្រាប សុវត្ថិ ខាងក្រោម ៖

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយទៀត៖

កម្លោះរូបស្អាត សុវត្ថិ មុន្នីវណ្ណ ដែលត្រូវជាកូនប្រុសច្បងគេប្រចាំគ្រួសាររបស់លោក ព្រាប សុវត្ថិ កំពូលតារាចម្រៀងលំដាប់ថ្នាក់លេខ១ នៅក្នុងប្រទេសយើង ត្រូវបានគេដឹងថាកំពុងតែមានទំនាក់ទំនងគ្នាជាមួយនឹងស្រីស្អាតដូចតារាបង្ហាញម៉ូតម្នាក់ និងត្រូវបានអ្នកគាំទ្រសង្ស័យថា ពួកគេទាំងពីរនាក់គឺជាសង្សារនឹងគ្នាទៀតផង។ 

កន្លងមក សុវត្ថិ មុន្នីវណ្ណ បានក្លាយទៅជា អាយដល (Idol) របស់ក្រមុំមិនតិចនាក់ទេ ព្រោះក្រៅពីជាកូនកំពូលតារាចម្រៀងដ៏ល្បីល្បាញលោក ព្រាប សុវត្ថិហើយ គេនៅចេះដេញហ្គីតា លេងឧបករណ៍តន្រី្តទាំងបុរាណ និងសម័យផ្សេងៗជាច្រើនមុខ។ ជាពិសេសជាងនេះទៅទៀតនោះគឺ កម្លោះវ័យក្មេងរូបនេះ ចេះច្រៀងចម្រៀងជាភាសាជាតិ និងអន្តរជាតិបានយ៉ាងពិរោះ និងត្រូវបានមិត្តៗយុវវ័យសរសើរថា ច្រៀងបទអង់គ្លេសស្រដៀងនឹង Justine Bieber ផងដែរ។

ក្រោយលេចឮព័ត៌មានថា សុវត្ថិ មុន្នីវណ្ណ មានសង្សារហើយតាមរយៈរូបថតផ្អែមល្ហែមមួយសន្លឹករវាងកញ្ញាដ៏ស្រស់ស្អាតដែលគេស្គាល់ឈ្មោះនៅហ្វេសប៊ុកថា សួគ៌ា (Sour Kea) និង សុវត្ថិ មុន្នីវណ្ណ កូនប្រុសច្បងរបស់លោក ព្រាប សុវត្ថិ បានធ្វើឱ្យនារីជាច្រើនដែលកំពុងតែមានចិត្តលួច Crush ទៅលើ សុវត្ថិ មុន្នីវណ្ណ បានបង្ហាញអារម្មណ៍ខូចចិត្តយ៉ាងខ្លាំង ហើយច្រណែននឹងកញ្ញា សួគ៌ា ដែលបានស្និទ្ធស្នាលជាមួយនឹងកម្លោះសង្ហាវ័យក្មេងរូបនេះ យ៉ាងដូច្នេះ។ ពិតជាមិនធម្មតាមែន ស្រីស្អាត និងប្រុសសង្ហា ចាប់ផ្តើមបានមកជួបគ្នាហើយ។

ប៉ុន្តែយ៉ាងណាមិញ ការពិតច្បាស់លាស់បែបណានោះ គឺនៅមិនទាន់បានដឹងនៅឡើយទេថា តើកញ្ញា សួគ៌ា និង សុវត្ថិ មុន្នីវណ្ណ គឺជាសង្សារនឹងគ្នាពិតឬយ៉ាងណានោះទេ? សូមអ្នកដែលលួច Crush ទាំងអស់កុំទាន់អាលអស់សង្ឃឹមអី។ ពេលនេះមានតែរង់ចាំមើលការបកស្រាយ ពីសំណាក់សាមីខ្លួនទាំងសងខាងតែប៉ុណ្ណោះ៕

តោះមកមើល Comment ខ្លះៗពីអ្នកដែលបាន Crush លើកូនប្រុសលោកព្រាប សុវត្ថិបន្តិចមើលពួកគេបង្ហាញអារម្មណ៍បែបណាខ្លះ ពេលដឹងរឿងនេះ? 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុវត្ថិ មុនីនាគ