ភ្នំពេញ៖ កម្លោះរូបស្អាត សុវត្ថិ មុន្នីវណ្ណ ដែលត្រូវជាកូនប្រុសច្បងគេប្រចាំគ្រួសាររបស់លោក ព្រាប សុវត្ថិ កំពូលតារាចម្រៀងលំដាប់ថ្នាក់លេខ១ នៅក្នុងប្រទេសយើង ពេលនេះត្រូវបានគេដឹងថា កំពុងតែមានទំនាក់ទំនងគ្នាជាមួយនឹងស្រីស្អាតដូចតារាបង្ហាញម៉ូតម្នាក់ និងត្រូវបានអ្នកគាំទ្រសង្ស័យថា ពួកគេទាំងពីរនាក់គឺជាសង្សារនឹងគ្នាទៀតផង។

កន្លងមក សុវត្ថិ មុន្នីវណ្ណ បានក្លាយទៅជា អាយដល (Idol) របស់ក្រមុំមិនតិចនាក់ទេ ព្រោះក្រៅពីជាកូនកំពូលតារាចម្រៀងដ៏ល្បីល្បាញលោក ព្រាប សុវត្ថិហើយ គេនៅចេះដេញហ្គីតា លេងឧបករណ៍តន្រី្តទាំងបុរាណ និងសម័យផ្សេងៗជាច្រើនមុខ។ ជាពិសេសជាងនេះទៅទៀតនោះគឺ កម្លោះវ័យក្មេងរូបនេះ ចេះច្រៀងចម្រៀងជាភាសាជាតិ និងអន្តរជាតិបានយ៉ាងពិរោះ និងត្រូវបានមិត្តៗយុវវ័យសរសើរថា ច្រៀងបទអង់គ្លេសស្រដៀងនឹង Justine Bieber ផងដែរ។

ក្រោយលេចឮព័ត៌មានថា សុវត្ថិ មុន្នីវណ្ណ មានសង្សារហើយតាមរយៈរូបថតផ្អែមល្ហែមមួយសន្លឹករវាងកញ្ញាដ៏ស្រស់ស្អាតដែលគេស្គាល់ឈ្មោះនៅហ្វេសប៊ុកថា សួគ៌ា (Sour Kea) និង សុវត្ថិ មុន្នីវណ្ណ កូនប្រុសច្បងរបស់លោក ព្រាប សុវត្ថិ បានធ្វើឱ្យនារីជាច្រើនដែលកំពុងតែមានចិត្តលួច Crush ទៅលើ សុវត្ថិ មុន្នីវណ្ណ បានបង្ហាញអារម្មណ៍ខូចចិត្តយ៉ាងខ្លាំង ហើយច្រណែននឹងកញ្ញា សួគ៌ា ដែលបានស្និទ្ធស្នាលជាមួយនឹងកម្លោះសង្ហាវ័យក្មេងរូបនេះ យ៉ាងដូច្នេះ។ ពិតជាមិនធម្មតាមែន ស្រីស្អាត និងប្រុសសង្ហា ចាប់ផ្តើមបានមកជួបគ្នាហើយ។

ប៉ុន្តែយ៉ាងណាមិញ ការពិតច្បាស់លាស់បែបណានោះ គឺនៅមិនទាន់បានដឹងនៅឡើយទេថា តើកញ្ញា សួគ៌ា និង សុវត្ថិ មុន្នីវណ្ណ គឺជាសង្សារនឹងគ្នាពិតឬយ៉ាងណានោះទេ? សូមអ្នកដែលលួច Crush ទាំងអស់កុំទាន់អាលអស់សង្ឃឹមអី។ ពេលនេះមានតែរង់ចាំមើលការបកស្រាយ ពីសំណាក់សាមីខ្លួនទាំងសងខាងតែប៉ុណ្ណោះ៕

តោះមកមើល Comment ខ្លះៗពីអ្នកដែលបាន Crush លើកូនប្រុសលោកព្រាប សុវត្ថិបន្តិចមើលពួកគេបង្ហាញអារម្មណ៍បែបណាខ្លះ ពេលដឹងរឿងនេះ? 

សុវត្ថិ មុន្នីវណ្ណ និងកញ្ញា សួគ៌ា ថតជាមួយគ្នា
សុវត្ថិ មុន្នីវណ្ណ (អង្គុយលើឡាន)
កញ្ញា សួគ៌ា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុវត្ថិ មុនីវណ្ណ