ខេត្តព្រះសីហនុ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា កាលពី​ព្រឹក​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​០៧ មក​រា នេះ ស្ថិត​ត្រង់​ចំណុច​ភូមិ​បឹង​វែង ឃុំ​វាលរ​រេញ ស្រុក​ព្រៃ​នប់ (​ក្នុង​ទិស​ដៅ​ស្រប​ពី​កំពង់សោម​-​ភ្នំពេញ​) មាន​ករណី​រថភ្លើង​និង​រថភ្លើង​ បាន​បុក​គ្នាខណៈ​រថភ្លើង​មួយ​គ្រឿង កំពុង​​​ឈប់​សំចត​នៅ​ចំណុច​រ៉ា​រថភ្លើង បណ្តាល​ឱ្យ​ស្ត្រី​ជា​បុគ្គលិក​រថភ្លើង​អង្គុយ​ខាង​មុខ រង​របួស​ត្រង់​ចិញ្ចើម​មធ្យម ។

ប្រភព​ឱ្យ​ដឹង​ថា ចំពោះ​មូលហេតុ គឺ​បណ្តាល​មក​ពី​រថភ្លើង​មួយ​គ្រឿង​នៅ​ពីក្រោយ​ហ្វាំ​ង​មិន​ស៊ី (​អត់​ខ្យល់​) ក៏​ជ្រុល​ទៅ​បុក​គូទ​រថ ភ្លើង ​ដែល​កំពុង​ឈប់​នោះ​។

អ្នកបើកបរ​រថភ្លើង​ត្រូវ​គេ​ស្គាល់ឈ្មោះ​យូ គឹ​ម​សាន អាយុ​៥០​ឆ្នាំ មាន​ទីលំនៅ​នៅ​ភូមិ​-​ឃុំ​ប្រទះ​ឡា​ង ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

រីឯ​ស្ត្រី​ដែល​រង​របួស​ឈ្មោះ​សៅ សុផល អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​ប្រាសាទ​ឃុំ​លាយ​បូ ត្រាំកក់ ខេត្តតាកែវ ។

ប្រភព៖ កោះសន្តិភាព

ក្រឡេកមកមើលព័ត៌មាន ចាប់អារម្មណ៍មួយវិញទៀត៖

យន្តហោះទម្លាក់គ្រាប់បែកអាមេរិក ហោះសុខៗ ស្រាប់តែជ្រុះម៉ាស៊ីន។

សារព័ត៌មាន Business Insider បានចុះផ្សាយនៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៧ នេះថា យន្តហោះទម្លាក់គ្រាប់បែករបស់អាមេរិកមួយគ្រឿង Boeing B-52 បានដាច់ម៉ាស៊ីនមួយ ក្នុងចំណោមម៉ាស៊ីនចំនួន៨ ចេញពីតួយន្តហោះ ខណៈកំពុងហោះហើរពីលើមូលដ្ឋានកងទ័ពអាកាស Minot Air Force Base កាលពីថ្ងៃពុធ កន្លងទៅនេះ។

យន្តហោះទម្លាក់គ្រាប់បែកមួយគ្រឿងនេះ មិនមានផ្ទុកគ្រាប់នោះទេ ក្នុងពេលដែលវាកំពុងធ្វើការហោះហើរហ្វឹកហាត់ នៅក្នុងរដ្ឋ North Dakota ហើយបានចុះចតដោយសុវត្ថិភាព និងគ្មាននរណាម្នាក់នៅលើយន្តហោះបានរងរបួសនោះឡើយ។ នេះបើយោងតាមសម្តីរបស់អ្នកនាំពាក្យកងទ័ពអាកាស។

ប្រភពព័ត៌មានបានឲ្យដឹងថា ដោយសារតែយន្តហោះ B-52 ដំណើរការដោយ ម៉ាស៊ីន Pratt & Whitney TF33-P-3/103 ចំនួន៨គ្រឿង អ្នកបើកយន្តហោះ អាចចុះចតយន្តហោះនេះដោយសុវត្ថិភាព ដោយគ្មានការរងរបួសណាមួយដល់មនុស្សទាំងប្រាំនាក់ដែលនៅលើនោះទេ។

មន្ត្រីអ្នកនាំពាក្យកងទ័ពអាកាស បានឲ្យដឹងថា បន្ទាប់ពីកើតហេតុភ្លាម កងយោធាអាកាស បានបញ្ជូនឧទ្ធម្ភាគចក្រ UH-1N Huey មួយគ្រឿង ទៅកាន់ទីតាំងកើតហេតុ ដើម្បីតាមរកម៉ាស៊ីនដែលដាច់ជ្រុះនោះ ដោយរកឃើញត្រង់កន្លែងដែលមិនសូវមានមនុស្សរស់នៅ ចម្ងាយប្រមាណ៤៦គីឡូម៉ែត្រ ភាគឦសានមូលដ្ឋានកងទ័ពអាកាស Minot Air Force។

ប្រភពព័ត៌មានបានឲ្យដឹងថា មកទល់ពេលនេះ គេនៅមិនទាន់រកឃើញពីមូលហេតុដែលធ្វើឲ្យម៉ាស៊ីនរបស់យន្តហោះទម្លាក់គ្រាប់បែកធន់ធំមួយនេះ ដាច់ជ្រុះនោះទេ ប៉ុន្តែការស៊ើបអង្កេតដើម្បីសុវត្ថិភាពជាដំបូងកំពុងត្រូវបានធ្វើឡើង។

គួរបញ្ជាក់ថា យន្តហោះទម្លាក់គ្រាប់បែក B-52 មួយនេះ ត្រូវបានដាក់ឲ្យហោះហើរតាំងពីឆ្នាំ១៩៥២មកម្ល៉េះ ហើយត្រូវបានគេរំពឹងថា វានឹងនៅតែប្រតិបត្ដិការរហូតដល់ឆ្នាំ ២០៤០ អាស្រ័យលើពេលវេលាដែលវាត្រូវជំនួសដោយ យន្តហោះជំនាន់ថ្មី Northrop Grumman’s B-21៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]