ភ្នំពេញ៖ ពិធីការិនី និងតារាសម្តែងស្រី ដែលបាត់មុខពីសង្គមសិល្បៈមួយរយៈមកហើយ កញ្ញា នេត សុចរិយា ក្នុងមួយរយៈពេលចុងក្រោយនេះ ហាក់ដូចជាធ្វើដំណើរកម្សាន្តតាមបណ្តាប្រទេសនានាច្រើន និងរស់នៅក្រៅប្រទេសផង ជាមួយនឹងគូស្នេហ៍ហើយនាងមិនសូវបង្ហាញមុខក្នុងសង្គមសិល្បៈប៉ុន្មាននោះទេ។

ប៉ុន្តែកាលពីយប់មិញ តាមរយៈគណនីហ្វេសប៊ុករបស់កញ្ញា ទឹម វត្តី ប្អូនស្រីរបស់កញ្ញា ទឹម រដ្ឋា បានបង្ហាញឱ្យដឹងថា នេត សុចរិយា បានកាត់ពីនាយធ្លាក់ដល់អាយ ដោយ ជិះយន្តហោះតាំងពីស្រុកគេ មកដល់ស្រុកខ្មែរ ដើម្បីយកអំណោយ និងមកSurprise មុនថ្ងៃកំណើតឱ្យ កញ្ញាម៉ូដែល រាងខ្ពស់ស្រឡះ ទឹម រដ្ឋា ដែលជាមិត្តនឹងគ្នា តែស្រលាញ់គ្នាដូចបងប្អូន។

គួរឱ្យដឹងដែរថា កញ្ញា នេត សុចរិយា មានសង្សារជាបុគ្គលិករបស់ ក្រុមស្រាCHIVAS ជនជាតិខ្មែរ សញ្ជាតិអូស្រ្តាលី ប៉ុន្តែមិនចេះនិយាយខ្មែរឡើយ។ ជាពិសេស គឺជាមនុស្សប្រុសម្នាក់ ដែលរួសរាយ រាក់ទាក់ ចេះគោរពចាស់ទុំ មិនចេះធ្វើចរិតឆ្មើងឆ្មៃ ដាក់នរណាម្នាក់ឡើយ និងចេះគោរពគ្នាទៅវិញទៅមក៕

កញ្ញា នេ​ត សុចរិយា និងគូស្នេហ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទឹម រដ្ឋា