តាមការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រកាលពីពេលថ្មីៗនេះ បានបង្ហាញថា គេបានរកឃើញនូវប្រភេទកោសិកាម្យ៉ាងដែលជា ផ្នែកមួយនៃកោសិកា DNA របស់មនុស្ស ដែលមានលទ្ធភាពទប់ទល់ប្រឆាំងនឹង កោសិកាជំងឺមហារីកបានយ៉ាងល្អបំផុត។

អ្នកវិទ្យាសាស្ត្រក៏បានបញ្ជាក់ទៀតថា កោសិកាប្រភេទនោះគឺមានគ្រប់សារពាង្គកាយរបស់មនុស្សទាំងអស់ ហើយការស្រាវជ្រាវក៏កំពុងបន្តធ្វើ។ ទោះជាយ៉ាងណា គេបានបញ្ជាក់ថា កោសិកាដែលមានលទ្ធភាពប្រឆាំងកោសិកាមហារីក គឺត្រូវការការជួយពង្រឹងបន្ថែម ដើម្បីអោយវារឹងមាំកាន់តែខ្លាំងក្នុងការប្រឆាំងមេរោគមហារីក។ ដូចនេះ ថ្មីៗនេះ នៅតាមមន្ទីពសោធន៍នានាគឺកំពុងស្រាវជ្រាវរកបន្ថែមនូវប្រភេទវ៉ាក់សាំងដែលអាចជួយពង្រឹងកោសិកាកំណើតសម្រាប់កាពារជំងឺមហារីកអោយរឹងមាំ។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះ ជំងឺមហារីកជាជំងឺមួយដ៏កាចសាហាវដែលបានសម្លាប់មនុស្សជាច្រើននាក់ ហើយមិនទាន់ត្រូវបានរកឃើញនូវការការពារ ឬ ការព្យាបាលណាមួយទេ។ គេសង្ឃឹមថា អ្នកវិទ្យាសាស្ត្រនឹងរកឃើញនូវ វ៉ាក់សាំងសម្រាប់ការពារ ក៏ដូចជាការព្យាបាលនូវជំងឺមហារីកនេះ។

Sokunthea

Khmerload

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]