ភ្នំពេញ ៖ ដោយសារតែអាងអំណាចនិង ទឹកលុយរបស់ខ្លួន បានធ្វើឱ្យម្ចាស់រថយន្ដ លុច្សស៊ីសស៊េរីទំនើប ពាក់ស្លាកលេខខ.ម ប្រព្រឹត្ដកំហុស ដោយមិនខ្លាចច្បាប់អ្វីបន្ដិច ឡើយ នោះគឺ បង្កគ្រោះថ្នាក់ចរាចរទាំង កំរោល ហើយថែមទាំងចុះទៅវាយភាគីរង គ្រោះនិងបង្ខំឱ្យសងថ្លៃបែកស្ដុបរថយន្ដរបស់ ខ្លួនទៀត ។ ដោយឡែកក្រុមសមត្ថកិច្ចមូល ដ្ឋាននិងក្រុមមន្ដ្រីនគរបាល ចរាចរណ៍ជើង គោក ដែលបានចុះទៅវាស់វែងនឹងរកខុសរក ត្រូវ ចំពោះគ្រោះថ្នាក់ចរាចរនេះ ត្រូវបាន ម្ចាស់រថយន្ដលុច្សស៊ីស រួមទាំងអង្គរក្សពីរ នាក់ អមដោយស្រីស្នេហ៍វ័យក្មេង ធ្វើការ ជេរ ប្រមាថយ៉ាងចាស់ដៃ រួចហើយជិះរថយន្ដ ចេញពីកន្លែងកើតហេតុធ្វើព្រងើយ ដោយមិន ទទួលខុស ត្រូវនូវទោសកំហុសរបស់ខ្លួននោះ ទេ ។

យោងតាមសាក្សីដែលបានឃើញហេតុ ការណ៍គ្រោះថ្នាក់ចរាចរ បង្កឡើងដោយអ្នក មានអំណាចរូបនេះ បានប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលឱ្យដឹងថា កាលពីវេលា ម៉ោង១០ យប់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១២ នៅចំណុចផ្លូវលេខ៥១ កែងផ្លូវលេខ២០៨ សង្កាត់បឹងរាំង ខណ្ឌដូនពេញ មានគ្រោះថ្នាក់ ចរាចរមួយ បានកើតឡើងរវាងរថយន្ដលុច្ស ស៊ីស មួយគ្រឿង ស៊េរីទំនើប ពាក់ស្លាកលេខ ខ.ម ២-៦៧៨៨ និងរថយន្ដកូរ៉ូឡា ពណ៌ទឹក ប៊ិច មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2C-9012 ។

សាក្សីបានបន្ដថា គ្រោះថ្នាក់ចរាចរដែល ធ្វើឱ្យអ្នកដំណើរតាមផ្លូវ ចោមរោមមើលនិង រិះគន់ម្ចាស់រថយន្ដលុច្សស៊ីស រួមទាំងអង្គរក្ស និងស្រីស្នេហ៍វ័យក្មេងរបស់ខ្លួននោះបានកើតឡើង ដោយបង្កពីសំណាក់ម្ចាស់រថយន្ដលុច្ស ស៊ីសតែម្ដង ប៉ុន្ដែមិនដឹងថា ជាមន្ដ្រីនគរបាល ឬមន្ដ្រីយោធា បម្រើការងារនៅអង្គភាពណា នោះឡើយ ដោយសារតែសមត្ថកិច្ចមូលដ្ឋាន ក៏មិនហ៊ានសួរនាំនោះផងដែរ ។

យោងតាមប្រភពព័ត៌មានពីសាក្សីបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរខាងលើនេះបាន កើតឡើង ខណៈដែលរថយន្ដកូរ៉ូឡា ដែល បើកបរដោយពីរនាក់ប្ដីប្រពន្ធ បើកតាមផ្លូវ លេខ៥១ ពីជើងទៅ ត្បូង ស្រាប់តែមកដល់ កន្លែងកើតហេតុ មានរថយន្ដលុច្សស៊ីសពណ៌ ខ្មៅ ស៊េរីទំនើប ពាក់ស្លាកលេខ ខ.ម ២-៦៧៨៨ បើកបរតាមផ្លូវលេខ២០៨ពីលិច ទៅកើត រួចបុករថយន្ដកូរ៉ូឡា ទាំង កំរោល បណ្ដាលឱ្យកំពិតរថយន្ដលុច្សស៊ីស បែកស្ដុប ខាងឆ្វេង។ ភ្លាមៗនោះ ម្ចាស់រថយន្ដកូរ៉ូឡា រួមទាំងភរិយារបស់ខ្លួន បានចុះពីលើរថយន្ដ ដើម្បីពិនិត្យមើល ប៉ុន្ដែមិនទាន់បានពិនិត្យ ស្រួលបួលផង ស្រាប់តែម្ចាស់រថយន្ដលុច្ស ស៊ីសដ៏ទំនើង រួមទាំងអង្គរក្ស អាម៉ីអាថោង របស់ខ្លួន បានចុះមកវាយម្ចាស់រថយន្ដកូរ៉ូ ឡា ពីរបីដៃ ។ ដោយឃើញសភាពការណ៍ មិនស្រួល ម្ចាស់រថយន្ដកូរ៉ូឡា បានរត់ចូល ទៅក្នុងរថយន្ដរបស់ខ្លួន ដើម្បីបើកទៅមុខ បន្ដទៀតខ្លាចថា ភាគីរថយន្ដលុច្សស៊ីសអាច នឹងវាយបន្ថែមឬក៏បាញ់ ប្រហារ ដោយហេតុ ថា មានរថយន្ដ ស៊េរី ទំនើបជិះ នោះច្បាស់ជា មានកាំភ្លើងកាន់មើលទៅ ។ ប៉ុន្ដែការបើក រថយន្ដចេញពី កន្លែងកើតហេតុ មិនទាន់បាន ប៉ុន្មានផង ពោលមកដល់ផ្លូវកែង ក្នុងសង្កាត់ ចតុមុខស្រាប់តែ ភាគីរថយន្ដ លុច្សស៊ីស តាម មកទាន់ ហើយជេរប្រមាថទៅលើភាគី រថយន្ដកូរ៉ូឡាសុទ្ធតែប្រើពាក្យអាមឹង ដោយ អាងអំណាចរបស់ខ្លួន ព្រមទាំងឱ្យម្ចាស់ រថយន្ដកូរ៉ូឡា សងថ្លៃការ ខូចខាតស្ដុបស៊ីញ៉ូ ខាងឆ្វេងរបស់ខ្លួនទៀតផង ។ ភ្លាមៗនោះ ការភ្ញាក់ផ្អើលបានចាប់ផ្ដើមដោយមាន កម្លាំង សមត្ថកិច្ចនិងមន្ដ្រីមូលដ្ឋាននិងក្រុមមន្ដ្រីនគរ បាលចរាចរជើងគោកជាច្រើននាក់ មកអន្ដរា គមន៍ និងធ្វើការវាស់ វែងសួរនាំពីគ្រោះថ្នាក់ ចរាចរនេះ ប៉ុន្ដែផ្ទុយទៅវិញ ក្រុមសមត្ថកិច្ច ទាំងនេះបានទទួលរងការជេរប្រទិចផ្ដាសារ និងការប្រមាថនិន្ទាយ៉ាងចាស់ដៃពី សំណាក់ ភាគីរថយន្ដ លុច្សស៊ីស ។ ក្រោយពីការរិះ គន់មួយមាត់ មួយក ពីអ្នកធ្វើដំណើរជាច្រើន ដែលកំពុងចោមរោមមើលហេតុការណ៍ខាង ភាគីរថយន្ដលុច្សស៊ីសទំនងជាដឹងខ្លួនខុស ហើយខ្មាសគេ ក៏បើករថយន្ដចេញពីកន្លែង កើតហេតុធ្វើព្រងើយ ហើយសមត្ថកិច្ចនៅ ទីនោះ ក៏មិនហ៊ានឃាត់ផងដែរ ដោយសារ តែខ្លាច អំណាចនិងបុណ្យសក្ដិពួកគេ ។

ប្រជាពលរដ្ឋជាអ្នកធ្វើដំណើរ ដែលបាន ឃើញទិដ្ឋភាពគ្រោះថ្នាក់ចរាចរ ពីសំណាក់ អ្នកមានអំណាចរូបនេះ បានអំពាវនាវនិង  ទទូច សុំឱ្យសមត្ថកិច្ចពាក់ព័ន្ធ គួរចាត់វិធាន ការឱ្យបានតឹងរឹង ចំពោះគ្រោះថ្នាក់ចរាចរ ខាងលើនេះ៕

ដោយ ៖ គឹម ចន្ថា

ផ្តល់សិទ្ធដោយ ដើមអម្ពិល

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]