ក្រុមការងារម៉េកណូលា គីងកុ ភ្លឹស ទទួលបានរូបថតអនុស្សាវរីយ៍ល្អៗជាច្រើន ដែលបានបន្សល់ទុកនៅក្នុងទូរស័ព្ទដៃរបស់សុជាតិ ក្នុងអំឡុងពេលថតស្ពតពាណិជ្ជកម្មនៅប្រទេសថៃ។

រូបទាំងអស់នោះ គឺជាសកម្មភាពផ្សេងៗនៃការថត ដែលបានស្តែងឲ្យឃើញនូវភាពអត់ធ្មត់ខ្ពស់ និងអត្តចរិតល្អ របស់គូចម្រៀង ពន្លឺ និងសុជាតិ ដែលធ្វើឲ្យក្រុមការងារមិនស្ងើចសរសើរមិនបាន និងសហការគ្នាដល់ទីបញ្ចប់ ផ្តល់នូវស្ពតពាណិជ្ជកម្មមួយដ៏គួរឲ្យទាក់ទាញចង់ទស្សនា។

ផុសចេញពីការយកចិត្តទុកដាក់លើការងារ ដែលខ្លួនស្រឡាញ់ ការជំរុញចិត្ត តាំងចិត្តខ្ពស់ និង ការខំប្រឹងដោយមិនត្អូញត្អែរ ទោះជាក្រុមការងារតម្រូវឲ្យថតសំឡេងច្រើនដង ឲ្យសម្តែងម្តងហើយម្តងទៀតយ៉ាងណា ក៏តារាទាំងពីរនៅតែញញឹមធ្វើការយ៉ាងស្និទ្ធស្នាល និងព្រមទាំងមានការទទួលខុសត្រូវខ្ពស់។

នៅក្នុងរយៈពេល 3ថ្ងៃនៅចុងឆ្នាំ 2016 នៃការថតស្ពតពាណិជ្ជកម្មរបស់ ក្មេងខ្មែរ តារាចម្រៀងនិពន្ធបទភ្លេង Original និងជាអ្នកតំណាងផលិតផល ទឹកដោះគោឆៅ ម៉េកណូលា គីងកុ ភ្លឹស បានប្រមូលផ្តុំអនុស្សាវរីយ៍នៅពីក្រោយឆាក តាមរយៈរូបថតមួយចំនួនដែលរក្សាទុកនៅក្នុងទូរស័ព្ទដៃ។ នេះធ្វើឲ្យអ្នកទស្សនាមួយចំនួនធំចង់ដឹង ចង់ឃើញ បន្ទាប់ពីពួកគេបានមើលស្ពតពាណិជ្ជកម្មគីងកុ ដ៏គួរឲ្យចាប់អារម្មណ៍នៅដើមឆ្នាំ 2017 រួចមកហើយនេះ។

តោះយើងមើលទាំងអស់គ្នា ខាងក្រោមនេះជារូបភាព នៅពីក្រោយឆាកនៃសកម្មភាពថតស្ពតពាណិជ្ជកម្ម ទឹកដោះគោឆៅម៉េកណូលា គីងកុ ភ្លឹស។ នេះគឺជារូបភាពជ្រើសរើសមួយចំនួនដែលបានមកពី ក្រុមក្មេងខ្មែរ៖ 

ក្រុមការងារថតកំពុងពន្យល់បន្ថែម ក្រោយពីសុជាតិសម្តែងលើឆាក ថតខុសរាប់សិបដង
ពន្លឺ កំពុងត្រូវបានអ្នកដឹកនាំថត ឲ្យលើកដៃចាប់ ដែលហាក់បីដូចជាចាប់យកកំប៉ុងទឹកដោះគោ គីងកុ មកញ៉ាំ ប៉ុន្តែ ទម្រាំថតត្រូវ ពន្លឺត្រូវប្រឹងធ្វើម្តងហើយម្តងទៀត
ពន្លឺ និងសុជាតិ កំពុងទទួលយកយោបល់កែសម្រួលអត្ថបទស្ពតទូរទស្សន៍គីងកុ ឲ្យស៊ីសង្វាក់ជាមួយសាច់ភ្លេង ដែលគ្រានោះមានទាំងអ្នកដឹកនាំ ផលិតករ និងក្រុមការងារទាំងជនជាតិខ្មែរ និងជនជាតិថៃផងដែរ
ក្មេងខ្មែរ កំពុងយកចិត្តទុកដាក់ថតសំឡេងសាកល្បងនៅក្នុងស្ទីឌីយូ
ក្មេងខ្មែរ កំពុងមើលការសម្តែងរបស់ខ្លួនដែលទើបតែថតរួច និងរង់ចាំការកែលម្អរបស់ក្រុមការងារ ថាត្រូវថតម្តងទៀត ឬដូរប្លង់ថតថ្មី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]