ជប៉ុន៖ ស្ត្រីជនជាតិជប៉ុនវ័យក្មេងម្នាក់ បានធ្វើឲ្យគ្រប់គ្នាស្ងើចសសើរជាខ្លាំង បន្ទាប់ពីនាងបានញ៉ាំមាន់ដុតមួយទាំងមូល  ភ្លៅមាន់៥ដុំ  សាច់ជ្រូកបំពង៦ដុំ  សាយ៉សាច់ជ្រូក១០ដុំ ហើយថែមបាយ៣ប្រអប់ទៀត តែម្នាក់ឯងអស់គ្មានសល់។

កាលពីមុននាងក៏ធ្លាប់ញ៉ាំនំប៉័ងចំនួន ១០០បន្ទះ តែម្នាក់ឯងអស់គ្មានសល់ដែរ ហើយមិនតែប៉ុណ្ណោះនាងក៏ធ្លាប់ញ៉ាំមី Yakisoba បែបជប៉ុនជិត៤ គីឡូក្រាម អស់ត្រឹមតែរយៈពេល៣នាទីទៀតផង។ ប៉ុន្តែឥឡូវតារា YouTube របសជប៉ុនម្នាក់នេះ បានចាប់ផ្តើម Challenge ថ្មីមួយទៀត ដើម្បីប្រឡងប្រណាំងជាមួយក្រពះរបស់នាង ជាមួយចំណីជាច្រើនឈុតដែលទិញពីហាង KFC វិញម្តង។ 

ស្រីស្អាតរាងស្តើង ក្រពះធំ រូបនេះឈ្មោះ Kinoshita Yuka នាងបានបង្ហោះវីដេអូរបស់នាងទៅក្នុង YouTube ដែលមានរយៈពេលជាង៥នាទី ដោយបង្ហាញពីឈុតអាហាររហ័សជាច្រើនដែលទិញពីហាង KFC ដាក់តម្រៀបពេញលើតុ ដូចជាមាន់ដុតមួយទាំងមូល ភ្លៅមាន់៥ដុំ សាច់ជ្រូកបំពង៦ដុំ សាយ៉សាច់ជ្រូក១០ដុំ ហើយថែមបាយ៣ប្រអប់ទៀត។

តាមរយៈវីដេអូនោះបានបង្ហាញថា បន្ទាប់ពីនាងបានរៀបរាប់ពីមុខម្ហូបនៅលើតុនោះរួចមក នាងក៏បានចាប់ផ្តើមញ៉ាំអ្វីគ្រប់យ៉ាង ដែលមាននៅចំពោះមុខរបស់នាងម្តងមួយៗតែម្នាក់ឯង ដោយគ្មានជំនួយពីនរណាម្នាក់ទាល់តែសោះ។ ញ៉ាំបណ្តើរ សើចបណ្តើរ មើលទៅពិតជាទំនងមែនទែន ដែលអាចធ្វើឲ្យអ្នកដែលចូលទស្សនាវីដេអូនោះកូរពោះភ្លាមមួយរំពេចតែម្តង។

ប្រភពព័ត៌មានបានឲ្យដឹងថា គ្រាន់តែវីដេអូរបស់នាងបង្ហោះភ្លាម មានអ្នកចូលទស្សនារាប់ពាន់ដងទៅហើយ ហើយមកទល់ពេលនេះគឺកើនឡើងទៅដល់ទៅជាង៨០០.០០០ដង ចាប់តាំងពីពេលដែលនាងបង្ហោះ កាលពីថ្ងៃបុណ្យណូអែលកន្លងទៅ៕

តោះចង់ដឹងយ៉ាងណានោះ! ទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]