ថៃ៖ ទោះបែកគ្នាជាមួយលោក យ៉ែម សំអូន ដែលជាស្វាមី ក៏អ្នកនាងយ៉ាន លីនដា អតីតតារាចម្រៀង និងជាតារាបង្ហាញម៉ូតដ៏ល្បីនៅក្នុងស្រុកក៏ដូចជាក្រៅស្រុក នៅតែរក្សាបាន ជំហរដ៏រឹងមាំទាំងផ្លូវកាយ និងផ្លូវចិត្ត មិនងាយនឹងចុះចាញ់ក្នុងឆាកជីវិតឡើយ។

ជាក់ស្តែងក្នុងឱកាសឆ្នាំថ្មី ឆ្នាំ២០១៧នេះ អ្នកនាង និងកូនស្រីសំណព្វចិត្ត បាននាំគ្នាទៅដើរលេងកម្សាន្ត លំហែអារម្មណ៍ ប្តូរបរិយាកាស នៅក្នុងទឹកដីខេត្តឈៀងរ៉ៃប្រទេសថៃ យ៉ាងសប្បាយរីករាយ ដោយគ្មានវត្តមានរបស់លោក យ៉ែម សំអូន ដែលជាអតីតស្វាមីនោះឡើយ។

ក្នុងនោះតារាស្រី អ្នកនាង យ៉ាន លីនដា បានបង្ហោះរូបភាពស្អាតប៉ុន្មានប៉ុស្តិ៍ ចូលទៅអ៊ីនស្តារក្រាមរបស់ខ្លួន។ ជាពិសេស ក៏មានរូបថតសន្លឹក ដែលបានថតជាមួយនិងកូនស្រីនៅក្នុងចំការតែ ដែលបានបង្ហាញពីសេចក្តីសុខរបស់ម្តាយកូនអ្នកទាំងពីរ មានឱ្យគ្នាទៅវិញទៅមក ទោះបីជាគ្មានបុគ្គលម្នាក់ទៀត ដែលត្រូវបានគេហៅថាជាស្វាមី និងជាឪពុកនៅជាមួយគ្នាក៏ដោយ។

នៅលើរូបថតមួយប៉ុស្តិ៍នោះ អ្នកនាង យ៉ាន លីនដា ដែលបច្ចុប្បន្នមានឈ្មោះជាស្រ្តីមេម៉ាយ ក៏បានប្រាប់ឱ្យដឹងថា វាគឺជា «ពេលវេលាមិនអាចកាត់ថ្លៃបាន» ពេលបានរស់នៅជាមួួយកូនស្រីយ៉ាងមានសេចក្តីសុខ។ ភាពសប្បាយរីករាយ ដែលនៅតែកើតមានឡើងចំពោះម្តាយកូនអ្នកទាំងពីរ បានធ្វើឱ្យអ្នកគាំទ្រទាំងអស់ក៏នៅតែស្រលាញ់ចូលចិត្តពួកគេ និងជូនពរពួកគេឱ្យជួបតែសេចក្តីសុខច្រើនជាង ទុក្ខសោកតទៅថ្ងៃអនាគត៕

ទស្សនារូបភាពរបស់ម្តាយកូន អ្នកនាង យ៉ាន លីនដា ទាំងអស់គ្នា៖

អ្នកនាង យ៉ាន លីនដា និងកូនស្រី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យ៉ាន លីនដា