(ភ្នំពេញ)៖ ជារឿងដ៏គួរឲ្យកោតសរសើរ ខណៈដែលអតីតតារាចម្រៀងប្រុស របស់ផលិតកម្មសាន់ដេ លោក ជុំ លីណូបានបង្កការភ្ញាក់ផ្អើលខ្លាំង ដល់មហាជននឹងផ្ទុះសំណើចពេញឆាកតន្រ្តីរាត្រីកំសាន្ត របស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍ CTN ក្រោយពីតារាប្រុសរូបនេះ បានបង្ហាញវត្តមានជាតារាកិត្តិយស កាលពីថ្ងៃសៅរ៍ ទី៣១ ខែ ធ្នូថ្មីៗកន្លងមកនេះ។ ពិសេសការបញ្ចេញសមត្ថភាពប្លែកៗដូចជា បញ្ចូលសម្លេងដូចទៅនឹង កំពូលតារាសម្ដែងល្បី ទិនហ្វី និង ច្រៀងចាប៉ីជាដើម។

ជាមួយគ្នានៃការផ្តល់សម្ភាសន៍ និងការច្រៀងចម្រៀងបទ Original Song នៅក្នុងកម្មវិធី «រាត្រីកំសាន្ត» ហើយនោះ តារាចម្រៀងប្រុសរូបសង្ហាលោក ជុំ លីណូ ក៏បានធ្វើការបង្ហាញសមត្ថភាពចម្រៀង និងធ្វើសម្លេងត្រាបតារាសម្តែងបរទេសល្បី ឈ្មោះ ទិន ហ្វី យ៉ាងល្អទៀតផង។

ដូច្នេះដើម្បីចង់ដឹងថា តើតារាចម្រៀងប្រុសលោក ជុំ លីណូ បានអ្វីខ្លះប្លែកហើយមានសត្ថភាពពិសេសអ្វីខ្លះ ដែលអាចនាំអារម្មណ៍ទស្សនិកជន ឲ្យប្លែកនោះ សូមប្រិយមិត្តទស្សនាឃ្លីបវីដេអូ ខាងក្រោមនេះទាំងអស់គ្នា៖

ប្រភព៖ Khmertalking

ដោយឡែកព័ត៌មានគួរឲ្យចាប់អារម្មណ៍មួយផ្សេងទៀត៖ អីុណូ បទ«អូនកុំយំកុំយំ» មិនខ្វល់ពីការបាញ់ សំខាន់ កើបលុយដោយសារបទហ្នឹង និងមានគេច្រៀងតាមច្រើន

ប្រិយមិត្តមួយភាគធំប្រាកដជាស្គាល់ហើយ នូវបទចម្រៀង«អូនកុំយំកុំយំ» របស់ លោក អីុណូ(Eno) តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ ដែលបានផ្ទុះល្បីសុះសាយ ស្ទើរតែពេញប្រទេស កាលពីអំឡុងឆ្នាំ២០១៥កន្លងទៅនេះ។

ជាក់ស្តែង បើទោះបីជាបទចម្រៀងមួយបទនេះ ចេញមកដំបូង ទទួលបានការរិះគន់យ៉ាងចាស់ដៃពីសំណាក់មហាជន ទាក់ទងទៅនឹងការច្រៀងរបស់លោក យ៉ាងណាក៏ដោយ ប៉ុន្តែលោក អីុណូ ក៏មិនបានអាក់អន់ស្រពន់ចិត្តអ្វីដែរ ដោយលោក ព្រមទទួលទាំងអស់នូវរាល់ពាក្យរិះគន់ ដើម្បីស្ថាបនា។

ម៉្យាងវិញទៀត បើតាមការអះអាងផ្ទាល់ពី លោក អីុណូ ប្រាប់មកកាន់ខ្មែរឡូត លោកបានលើកឡើងថា បើទោះបីជាទទួលមតិរិះគន់ពីប្រិយមិត្តយ៉ាងណាក្តី ប៉ុន្តែឲ្យតែរាល់ពេលដែលលោកមានការប្រគុំតន្ត្រីតាមខេត្តម្តងៗ បងប្អូនអ្នកគាំទ្រដែលនៅទីនោះ តែងតែសំណូមពរឲ្យលោកច្រៀងបទនេះរហូត មិនដាច់ឡើយ ហើយភាគច្រើនបំផុតគឺ លោកតែងតែបកស្រាយចម្រៀង ដោយសម្លេងខ្លួនឯងផ្ទាល់ ពោលគឺមិនចាំបាច់ចាក់ឌីសជំនួយអ្វីទេ លុះត្រាតែលោកមានបញ្ហាសុខភាព(ផ្តាសាយ ឬក៏ ឈឺបំពងក ជាដើម) ទើបលោកប្រើការចាក់ឌីសជំនួយ ។

ដោយឡែក ក្រោយពីបទចម្រៀង«អូនកុំយំកុំយំ» នេះ បានល្បីសុះសាយ និងបានធ្វើឲ្យមហាជនកាន់តែស្គាល់លោកបានច្រើនជាងមុនមក លោក អីុណូ ក៏ត្រូវបាន ខាងប្រទេសថៃ អញ្ជើញលោកទៅសម្តែងនៅឯទីនោះជាញឹកញាប់ផងដែរ ដោយសារតែលោក ទទួលបានការគាំទ្រស្រលាញ់និងពេញចិត្តខ្លាំង ពីសំណាក់ពលករ ខ្មែរដែលធ្វើការនៅទីនោះ។ បន្ថែមពីនេះទៅទៀត នាពេលឆាប់ៗខាងមុខនេះ ពោលគឺនៅក្នុងអំឡុងខែមករានេះ លោក ក៏ត្រូវបានគេអញ្ជើញទៅសម្តែង នៅឯប្រទេសកូរ៉េខាងត្បូងផងដែរ ហើយអ្វីរឹតតែពិសេសជាងនេះទៅទៀតនោះ បន្ទាប់ពីការសម្តែងនៅឯប្រទេសកូរ៉េបានបញ្ចប់រួចរាល់ លោកនឹងបន្តទៅសម្តែងនៅឯអាមេរិក បន្តទៀត ប៉ុន្តែមិនថាយ៉ាងណា រង់ចាំការសម្ភាសន៍ជាមុនសិន។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]