ភ្នំពេញ៖ ប្រិយមិត្តមួយភាគធំប្រាកដជាស្គាល់ហើយ នូវបទចម្រៀង«អូនកុំយំកុំយំ» របស់ លោក អីុណូ(Eno) តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ ដែលបានផ្ទុះល្បីសុះសាយ ស្ទើរតែពេញប្រទេស កាលពីអំឡុងឆ្នាំ២០១៥កន្លងទៅនេះ។

ជាក់ស្តែង បើទោះបីជាបទចម្រៀងមួយបទនេះ ចេញមកដំបូង ទទួលបានការរិះគន់យ៉ាងចាស់ដៃពីសំណាក់មហាជន ទាក់ទងទៅនឹងការច្រៀងរបស់លោក យ៉ាងណាក៏ដោយ ប៉ុន្តែលោក អីុណូ ក៏មិនបានអាក់អន់ស្រពន់ចិត្តអ្វីដែរ ដោយលោក ព្រមទទួលទាំងអស់នូវរាល់ពាក្យរិះគន់ ដើម្បីស្ថាបនា។

ម៉្យាងវិញទៀត បើតាមការអះអាងផ្ទាល់ពី លោក អីុណូ ប្រាប់មកកាន់ខ្មែរឡូត លោកបានលើកឡើងថា បើទោះបីជាទទួលមតិរិះគន់ពីប្រិយមិត្តយ៉ាងណាក្តី ប៉ុន្តែឲ្យតែរាល់ពេលដែលលោកមានការប្រគុំតន្ត្រីតាមខេត្តម្តងៗ បងប្អូនអ្នកគាំទ្រដែលនៅទីនោះ តែងតែសំណូមពរឲ្យលោកច្រៀងបទនេះរហូត មិនដាច់ឡើយ ហើយភាគច្រើនបំផុតគឺ លោកតែងតែបកស្រាយចម្រៀង ដោយសម្លេងខ្លួនឯងផ្ទាល់ ពោលគឺមិនចាំបាច់ចាក់ឌីសជំនួយអ្វីទេ លុះត្រាតែលោកមានបញ្ហាសុខភាព(ផ្តាសាយ ឬក៏ ឈឺបំពងក ជាដើម) ទើបលោកប្រើការចាក់ឌីសជំនួយ ។

ដោយឡែក ក្រោយពីបទចម្រៀង«អូនកុំយំកុំយំ» នេះ បានល្បីសុះសាយ និងបានធ្វើឲ្យមហាជនកាន់តែស្គាល់លោកបានច្រើនជាងមុនមក លោក អីុណូ ក៏ត្រូវបាន ខាងប្រទេសថៃ  អញ្ជើញលោកទៅសម្តែងនៅឯទីនោះជាញឹកញាប់ផងដែរ ដោយសារតែលោក ទទួលបានការគាំទ្រស្រលាញ់និងពេញចិត្តខ្លាំង ពីសំណាក់ពលករ ខ្មែរដែលធ្វើការនៅទីនោះ។ បន្ថែមពីនេះទៅទៀត នាពេលឆាប់ៗខាងមុខនេះ ពោលគឺនៅក្នុងអំឡុងខែមករានេះ លោក ក៏ត្រូវបានគេអញ្ជើញទៅសម្តែង នៅឯប្រទេសកូរ៉េខាងត្បូងផងដែរ ហើយអ្វីរឹតតែពិសេសជាងនេះទៅទៀតនោះ បន្ទាប់ពីការសម្តែងនៅឯប្រទេសកូរ៉េបានបញ្ចប់រួចរាល់ លោកនឹងបន្តទៅសម្តែងនៅឯអាមេរិក បន្តទៀត ប៉ុន្តែមិនថាយ៉ាងណា រង់ចាំការសម្ភាសន៍ជាមុនសិន។

នេះបើតាមការបញ្ជាក់ពីលោក អីុណូ ទាក់ទងទៅនឹងលំនាំនៃការច្រៀងបទ«អូនកុំយំកុំយំ»នេះ លោកបានលើកឡើងថា មានតែការច្រៀងលំនាំបែបស្រែកសម្លេងរ៉កបែបនេះទេ ទើបអាចច្រៀងនិងអាចបត់បែន តាមបទចម្រៀងបាន៕      

កំណត់ហេតុខ្មែរឡូត៖ 

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថាតារាចម្រៀង ប្រចាំផលិតកម្ម សាន់ដេ លោក អ៊ីណូ បានប្រតិកម្មយ៉ាងខ្លាំង ចំពោះអ្នករិះគន់ ដែលបានថាឲ្យ និងជេរត្មេះដៀល ដល់លោក កប់ៗមាត់ បន្ទាប់ពីលោក បានបកស្រាយ ចម្រៀងមួយបទ ដែលមានចំណងជើងថា “អូនកុំយំកុំយំ”។

ជាមួយគ្នានេះដែរ លោក អ៊ីណូ បានបញ្ជាក់ថា បទចម្រៀង “អូនកុំយំកុំយំ” មួយបទនេះ គឺជា Melody ថ្មី និងពិបាកច្រៀងណាស់ ហើយក៏ជាការ ខិតខំប្រឹងប្រែង របស់លោក ទាំងកំលាំងកាយ និងកំលាំងចិត្ត ផងដែរ ក្នុងការបង្កើត និងស្រែកច្រៀង បទចម្រៀងថ្មីនេះ។

ទោះបីជាយ៉ាងណាក៏ដោយ គេសង្កេតឃើញថា មានមនុស្សជាច្រើន បានរិះគន់ និងត្មេះដៀល ដល់ការស្រែកច្រៀង បទ “អូនកុំយំកុំយំ” នេះ ខណៈតារាចម្រៀង ប្រចាំផលិតកម្ម សាន់ដេ រូបនេះ បានលើកឡើងថា នេះគឺជាសំឡេង និងស្ទាយច្រៀងផ្ទាល់ របស់លោក ដោយមិនមានចាក់ឌីស អ្វីនោះទេ ហើយក៏ការបញ្ចេញ អស់ពីកំលាំងកាយ កំលាំងចិត្តដែរ ហេតុអ្វីបែរជាមក ជេរត្មេះដៀលលោក បែបនេះ។

បន្ទាប់ពីមានការរិះគន់ យ៉ាងចាស់ដៃ ទៅលើលោក អ៊ីណូ រួចមក លោកក៏បាន បង្ហោះសារមួយ នៅលើបណ្តាញសង្គម ហ្វេសប៊ុក ដោយមានខ្លឹងសារ ដូចតទៅ៖

«សំលេងខ្ញុំ ស្ទាយខ្ញុំ ស្ទាយសំលេងរបស់ខ្ញុំ គឺជាការប្រើសំលេង ច្រៀងផ្ទាល់ ទៅលើបទ Melody ថ្មី ដែលពិបាកច្រៀង សំរាប់បទមួយបែបនេះ គឺចេញពីកំលាំងពិត ដោយមិនមានចាក់ឌីសសោះ សំរាប់បទស្រែកមួយនេះ... ខំធ្វើអ្វីដោយអស់ពីកំលាំងចិត្ត កំលាំងកាយ ចុងក្រោយ បែរជាយើង ជាកូនខ្មែរដូចគ្នា មិនផ្តល់កំលាំងចិត្តទេ បែរមក Post ជេរលើរូបខ្ញុំ ដែលជាសិល្បៈករខ្មែរ ជាកូនខ្មែរ យ៉ាងចាស់ដៃបែបនេះ... សួរថា តើអ៊ីណូ បានទៅច្រៀង ជេរដៀល បងប្អូន ហើយរឺនៅ? នេះជាស្ទាយរបស់ខ្ញុំ អ៊ីណូ សូមកុំយកខ្ញុំ ទៅប្រៀបនឹងសិល្បៈករ ដទៃទៀត ព្រោះជាស្ទាយខុសគ្នា ហើយ អ៊ីណូ ព្រមទទួល រាល់ការរិះគន់ ដោយលើកយក ពាក្យសម្តីយ៉ាងល្អ អោយសមរម្យ អោយសមជាកូនខ្មែរ រស់លើទឹកដីខ្មែរ ផងចុះ បើមានអ្នកណាម្នាក់ ជេរត្មេះដៀល លើរូបយើងវិញ តើអារម្មណ៏ពួកយើង អាចទទួលបានអត់? ខ្ញុំសង្ឃឹមថា សាររបស់ខ្ញុំ នឹងជូនទៅមិត្តៗ ទាំងអស់គ្នា អោយចេះគិតពិចារណា ម្តងទៀត តើពាក្យសម្តី ដែលបានជេរ ដៀលត្មេះ មកលើខ្ញុំ ត្រូវ រឺខុស ចំពោះបុគ្គលម្នាក់ ដែលមិនដឹងអីសោះ... សូមអរគុណ សូមជួយពិចារណាផង សារពិតពីខ្ញុំបាទ អ៊ីណូ»៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អ៊ីណូ