ជារឿងដ៏កម្រមួយ ដែលតួឯកប្រុសស្រីដ៏ល្បីល្បាញ ក្នុងវិស័យភាពយន្តភាគរបស់មិចស៊ីកូ លោក Die Rivas David និងនាង Olvido ដែលប្រជាជនទូទាំងទ្វីបអឺរ៉ុប និងក្នុងតំបន់អាស៊ីស្គាល់យ៉ាងច្បាស់ថា ជាតួអង្គឯក និងជាគូស្នេហ៍ដ៏សាកសមបំផុតក្នុងកំពូលខ្សែភាពយន្តភាគដ៏ល្បីកក្រើក គឺរឿង ទឹកភ្នែកភរិយា ពួកគេនឹងមកបង្កើតភាពភ្ញាក់ផ្អើល ប្លែកភ្នែក ប្លែកអារម្មណ៍ សម្រាប់ពលរដ្ឋកម្ពុជា។

ជាមួយនឹងវត្តមានដ៏ពិសេស របស់កំពូលតារាឯកទាំងពីរដួង ទស្សនិកជនកម្ពុជាប្រាកដជារំភើប និងរឹតតែស្រឡាញ់ពេញចិត្តចំពោះអ្វីដែលពួកគេបានធ្វើ នោះគឺសេចក្ដីស្នេហាដ៏ផ្អែមល្ហែម តស៊ូចំពោះឧបសគ្គគ្រប់បែបយ៉ាង ដើម្បីបញ្ជាក់ពីភក្ដីភាព។ ជីវិតស្នេហារបស់អ្នកទាំងពីរ អាចធ្វើឱ្យយើងរំភើប ជួនកាលក៏កម្សត់ ស្រក់ទឹកភ្នែក និងភ័យរន្ធត់ផងដែរ។ គ្រប់យ៉ាងហាក់បីដូចជាបង្កប់នូវចម្ងល់រាប់រយពាន់សំណួរ ដែលធ្វើឱ្យយើងគ្រប់គ្នា ចង់តាមដានពីដំណើរជីវិតរបស់ពួកគេ ថាតើនឹងបញ្ចប់ទៅដោយរបៀបណា? 

ដូច្នេះ មានតែរង់ចាំជួបពួកគេទាំងពីរ នៅក្នុងកំពូលខ្សែភាពយន្តភាគដ៏ល្អផ្ដាច់របស់ Mexico រឿង ទឹកភ្នែកភរិយា ដែលកំពុងចាក់ផ្សាយជូនទស្សនារៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ចាប់ពីម៉ោង១១ ដល់ម៉ោង១២ថ្ងៃត្រង់ នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV។ សូមទស្សនាវីដេអូខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]