ថៃ៖ បន្ទាប់ពីបានរៀបចំចាត់ចែង ធ្វើសួនច្បារនៅខាងក្រោយផ្ទះរួចរាល់ហើយ កាលពីមុនថ្ងៃដាច់ឆ្នាំ២០១៦ប៉ុន្មានថ្ងៃ តារាឯកស្រីកាលីបលើ លំដាប់ខ្ពស់ប្រចាំប្រទេសថៃ នាង Aum Patcharapa បានតុបតែងលម្អសួនច្បារនោះក្នុងគេហដ្ឋានដ៏ធំស្កឹមស្កៃរបស់ខ្លួនយ៉ាងស្រស់ស្អាតប្រៀបបាន ដូចជាឋានសួគ៌ ដើម្បីធ្វើពិធីជប់លៀងផ្តាច់ឆ្នាំចាស់ ទទួលឆ្នាំថ្មី២០១៧ដ៏អស្ចារ្យ។

នៅក្នុងពិធីជប់លៀង ក្នុងសួនបរិវេណភូមិគ្រឹះរបស់នាង Aum Patcharapa យើងឃើញថា តារាស្រីរូបនេះបានដេគ័រម៉ូតយ៉ាងស្រស់ស្អាត បំពាក់ទៅដោយអំពូលភ្លើងតូចធំនៅតាមដើមឈើលម្អក្នុងគេហដ្ឋាន ព្រមទាំងនៅលើតុ ទទួលទានអាហារពេលល្ងាចក៏មានតុបតែង រៀបចំលម្អល្អស្រស់ឥតខ្ចោះ ជាមួយនឹងផ្កាពណ៌សជាច្រើនទង។ ជាពិសេសអ្នកមកចូលរួម ក៏សុទ្ធតែស្លៀកពាក់ពណ៌សទាំងអស់គ្នាទៀត។

មិនតែប៉ុណ្ណោះ ក៏មានវង់ភ្លេងចាំប្រគុំកំដរអារម្មណ៍ អ្នកដែលបានមកចូលរួមកម្មវិធីនេះផងដែរ យ៉ាងពិរោះ និងប្រកបទៅដោយភាពសប្បាយរីករាយក្រៃលែង។ គួរឱ្យដឹងដែរថា ពិធីជប់លៀងអបអរសិរីសួស្តីឆ្នាំថ្មី ២០១៧ កាលពីយប់មិញ របស់កំពូលតារាស្រីល្បីឈ្មោះនាង Aum Patcharapa បានអញ្ជើញភ្ញៀវកិតិ្តយសមកចូលរួមលេងកម្សាន្តជាមួយគ្នា សុទ្ធតែជាអ្នកលំដាប់ៗកាលីបហៃសូរដូចគ្នា ដែលគេឃើញរួមមានដូចជា នាង Ning Panita នាងPooklook fonthip លោក Chai Anandadvip នាង Pakkaramai និងមិត្តភក្តិប្រុស-ស្រី ដទៃៗទៀតជាច្រើននាក់៕

តោះទស្សនារូបភាព ពិធីជប់លៀងនៅផ្ទះរបស់នាង Aum Patcharapa ដូចខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]