(បាត់ដំបង)៖ បុរសពីរនាក់បងប្អូនបង្កើតនាំគ្នាផឹកស៊ី ហើយបានទាស់សម្តីគ្នាបន្តិចបន្តួចសោះ សម្រេចចិត្តទៅចង-ក សម្លាប់ខ្លួន នឹងដើមពុទ្រាចម្ងាយពីផ្ទះ១៥០ម៉ែត្រ ហើយត្រូវបានគេប្រទះឃើញ នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦នេះ នៅចំណុចក្រុមទី៧ ភូមិកំពង់ឆ្លង ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង។​

​បើតាមរបាយការណ៍សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថា កាលពីល្ងាចថ្ងៃម្សិលមិញ ពួកគេទាំង២នាក់បានផឹកស៊ីជាមួយគ្នា រហូតដល់ទាស់សម្តីជជែកគ្នា​យ៉ាងខ្លាំងផ្អើល​អ្នកផ្ទះទាំងយប់ ហើយក៏នាំគ្នាឈប់ផឹកទៅដេករៀងខ្លួនបាត់ទៅ។ លុះព្រឹកឡើងស្រាប់តែក្រុមគ្រួសារដើរទៅ ស្រាប់តែប្រទះឃើញមនុស្សស្លាប់បាត់ទៅហើយ ក៏មានការ​ផ្អើលឆោឡោ រួចប្តឹងសមត្ថកិច្ចឲ្យមកត្រួតពិនិត្យ។

បន្ទាប់ពីសមត្ថកិច្ចជំនាញបានទទួលព័ត៌មាន បានចុះមកកន្លែងកើតហេតុភ្លាម ដើម្បីធ្វើកោសលវិច័យរួចបានសន្និដ្ឋានថា ជនរងគ្រោះពិតជាបានធ្វើអត្តឃាតចង-ក សម្លាប់ខ្លួនឯងពិត​ប្រាកដមែន ដោយពុំមានករណី​ឃាតកម្ម​អ្វីឡើយ។ សមត្ថកិច្ចថា ជនរងគ្រោះឈ្មោះ ​លាង ចន្ថា ហៅវ៉ិត ​អាយុ២១ឆ្នាំ មុខរបរជាងថតរូប​។

ក្រោយពិនិត្យរួចរាល់ សមត្ថកិច្ចបានប្រគល់សពជនរងគ្រោះទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

ប្រភព៖ FRESH NEWS

កំណត់ត្រាខ្មែរឡូត៖

ក៏ដូចជាថ្ងៃម្សិលមិញទី ៣០ធ្នូ ក៏មានបុរស​ម្នាក់​​ចង​.​ក​សម្លាប់​ខ្លួន បង្ក​ការ​ភ្ញាក់​ផ្អើល​​វេលា​ម៉ោង​០៥​ព្រឹក​ថ្ងៃ​ទី​៣០ ​ធ្នូ នេះ ​ស្ថិតនៅ​ភូមិ​ទូល​តា​ឯក សង្កាត់​ទូល​តា​ឯក ក្រុង​បាត់ដំបង ​។

ជនរងគ្រោះ​ដែលស្លាប់​​ឈ្មោះ​ស៊ូ សា​រិ​ទ្ធ អាយុ​៥០​ឆ្នាំ រស់នៅ​ចំណុច​​កើតហេតុ​ខាងលើ​ ។ ជន​រង​គ្រោះ​បាន​យក​ខ្សែ​នីឡុង​ចង​.​ក​ខ្លួន​ឯងភ្ជាប់​នឹង​បង្កាន់ដៃ​​ជណ្ដើរ​ផ្ទះ ​​បង្ក​ឱ្យ​ក្រុម​គ្រួសារ​ភ្ញាក់ផ្អើល​ទាំង​ព្រឹ​ង​តែ​ម្ដង ​។

បើ​តាម​ក្រុម​គ្រួ​សារ​អះអាង​ថា ជន​រង​គ្រោះ​បាន​សម្រេច​ធ្វើ​អត្តឃាត​ខ្លួនឯងនេះ ដោយសារ​តែ​មាន​វិបត្តិ​ ។ សមត្ថកិច្ច​ក៏​បាន​ចុះ​ទៅ​កាន់​កន្លែង​កើតហេតុ ​។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]