ខេត្តបាត់ដំបង ៖ ​បុរស​ម្នាក់​​ចង​.​ក​សម្លាប់​ខ្លួន បង្ក​ការ​ភ្ញាក់​ផ្អើល​​វេលា​ម៉ោង​០៥​ព្រឹក​ថ្ងៃ​ទី​៣០ ​ធ្នូ នេះ ​ស្ថិតនៅ​ភូមិ​ទូល​តា​ឯក សង្កាត់​ទូល​តា​ឯក ក្រុង​បាត់ដំបង ​។

ជនរងគ្រោះ​ដែលស្លាប់​​ឈ្មោះ​ស៊ូ សា​រិ​ទ្ធ អាយុ​៥០​ឆ្នាំ រស់នៅ​ចំណុច​​កើតហេតុ​ខាងលើ​ ។ ជន​រង​គ្រោះ​បាន​យក​ខ្សែ​នីឡុង​ចង​.​ក​ខ្លួន​ឯងភ្ជាប់​នឹង​បង្កាន់ដៃ​​ជណ្ដើរ​ផ្ទះ ​​បង្ក​ឱ្យ​ក្រុម​គ្រួសារ​ភ្ញាក់ផ្អើល​ទាំង​ព្រឹ​ង​តែ​ម្ដង ​។

បើ​តាម​ក្រុម​គ្រួ​សារ​អះអាង​ថា ជន​រង​គ្រោះ​បាន​សម្រេច​ធ្វើ​អត្តឃាត​ខ្លួនឯងនេះ ដោយសារ​តែ​មាន​វិបត្តិ​ ។ សមត្ថកិច្ច​ក៏​បាន​ចុះ​ទៅ​កាន់​កន្លែង​កើតហេតុ ​។

ប្រភព៖ កោះសន្ដិភាព

ព័ត៌មានចាប់អារម្មណ៍ក្នុងថ្ងៃទី ៣០ធ្នូនេះ៖

ជា​និស្សិត​ផ្នែក IT ម្នាក់​ត្រូវ​បាន​មិត្តភក្តិ​ចូល​ទៅ​កាប់​ដល់​ ក្នុងផ្ទះ​រហូត​ស្លាប់​​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨ និង​៥០​នាទី​យប់ ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្ទះ​លេខ​11Eoz តាម​បណ្តោយ​ផ្លូវឌឿងហែម ស្ថិត​ក្នុងភូមិ​៦ សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មក​រា ។

ជន​រង​គ្រោះ​ឈ្មោះ អៀង ម៉េ​ង​ឃាង ភេទ​ប្រុស អាយុ​២០​ឆ្នាំ Ca​និស្សិត​ឆ្នាំ​ទី​៣ ផ្នែក IT នៅ​វិទ្យាស្ថាន​ស៊ី​តិច ស្នាក់​នៅផ្ទះ​កើតហេតុ​ខាងលើ មានស្រុក​កំណើត​នៅ​ឃុំ​ធ្លុ​ក​ជ្រៅ ស្រុក​កងមាស ខេត្តកំពង់ចាម ចំណែក​ជន​បង្ក​រត់គេច​ខ្លួន​បាត់ គ្រាន់តែ​ដឹង​ថា មានឈ្មោះ បញ្ញា ត្រូវជា​មិត្តភក្តិ​របស់​ជន​រង​គ្រោះ​ដែរ ។

ប្រភព​ព័ត៌មាន​ពី​ស្ត្រី​ម្នាក់​ជា​អ្នក​ជិតខាង​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គាត់​បានឮ​សំឡេង​ស្រែក​ចេញ​មក​ពី​ក្នុងផ្ទះ​ជន​រង​គ្រោះ​យ៉ាង​ខ្លាំង​ថា អា បញ្ញា អញ​សង​លុយ​ឯង​តើ កុំ​វ៉ៃ​អញ​អី បន្ទាប់​មក​ឮ​សូរ​សំឡេង​ប្រតាយប្រតប់​គ្នា មួយសន្ទុះ​ក្រោយមក​ស្ងាត់ឈឹង ពេល​នោះ​គាត់​ក៏​ទៅ​អើត​មើល​ស្រាប់តែ​ឃើញ​ជន​រង​គ្រោះ​បាន​ដេក​ផ្កាប់មុខ​ហូរ​ឈាម​លើ​ការ៉ូ និង​លើ​ពូក ព្រមទាំង​មានកាំបិត​បុ័ងតោ​នៅ​ក្បែរ​នោះ​ផង​ដែរ ចំណែក​របស់របរ​រាយ​ប៉ាយ​ពេញ​ក្នុងផ្ទះ ភ្លាម​ៗ​នោះ​គាត់​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច ។

តាម​ការ​បញ្ជាក់​របស់​ស្ត្រី​ជា​អ្នក​ជិតខាង​បាន​ឲ្យ​ដឹង​ថា ករណី​ខាងលើ​នេះ​បណ្តាល​មក​ពី​រឿង ជំពាក់​លុយ​អត់​សង ទើប​ជន​ដៃដល់​តាម​មក​កាប់សម្លាប់​ដល់​ក្នុងផ្ទះ​តែ​ម្តង ។

តាម​សម្តី​របស់​បងប្រុស​បង្កើត​ជន​រង​គ្រោះ​មានឈ្មោះ ម៉េ​ង​សៀង អាយុ​២៥​ឆ្នាំ ជា​និស្សិត​ពេទ្យ​ឆ្នាំ​ទី​៦ ស្នាក់​នៅ​ជាមួយ​គ្នា បាន​ឲ្យ​ដឹង​ថា ផ្ទះ​នេះ​ជា​ផ្ទះ​របស់​ពួក​គេ​រស់នៅ​ជាមួយ​ឪពុក​ម្តាយ​ជាង​៣០​ឆ្នាំ​មក​ហើយ ប៉ុន្តែ​បច្ចុប្បន្ន​ឪពុក​ម្តាយ​បាន​ទៅ​រស់នៅ​ខេត្តកំពង់ចាម​អស់ ហើយ​ទុក​ឲ្យ​ពួក​គេ​២​នាក់​បងប្អូន​ស្នាក់​នៅ ។ កន្លង​មក​ជន​រង​គ្រោះជា​ប្អូនប្រុស​គាត់​មិន​ដែល​មានរឿង​ជាមួយ​នរណា​ម្នាក់​ទេ ប៉ុន្តែ​ប្អូនប្រុស​គាត់​ឧស្សាហ៍​ហៅ​មិត្តភក្តិ​មាន​ស្រី​មាន​ប្រុស​មក​ផឹកស៊ី​នៅ​លើ​ផ្ទះ​ជា​ញឹកញាប់ ។

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន ព្រមទាំង​លោក​អធិការ​ខណ្ឌ​៧​មក​រា​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ហើយ​បាន​ត្រួតពិនិត្យ​ជុំវិញ​កន្លែង​កើតហេតុ ក៏​ឃើញ​ស្នាម​ដំណក់ឈាម​នៅ​លើ​កាំជណ្តើរ​តាំងពី​ជាន់​ទី​៣​រហូត​ដល់​ជាន់​ផ្ទាល់​ដី និង​មាន​ក្រណាត់​រុំ​ឈាម​របស់​ជន​បង្ក​ទុក​ចោល​នៅ​ជាន់​ទី​២​ទៀត​ផង ។ តាម​ការ​ពិនិត្យ​របស់​សមត្ថកិច្ច​ជន​ដៃដល់​ក៏​រង​របួស​ដែរ ចំណែក​ជន​រង​គ្រោះ​ពិនិត្យ​ឃើញ​ស្នាម​កាប់​ចំ​កញ្ចឹងក​ខាងក្រោយ​បាន​ពាក់កណ្តាល និង​កាប់​ចំ​ដៃ​ឆ្វេង ។ ក្រោយ​ពី​ពិនិត្យ​កន្លែង​កើតហេតុ​រួច សព​ជន​រង​គ្រោះ​ត្រូវ​បាន​ប្រគល់​ជូន​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​នៅ​ឯ​ស្រុក​កំណើត​តាម​ប្រពៃណី ។

ទាក់ទិន​ករណី​ឃាតកម្ម​សម្លាប់​ដល់​ក្នុងផ្ទះ​នេះ សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​តាម​ចាប់​ជន​ដៃដល់​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]