អ្នកគេងយ៉ាងតិច ៦ទៅ៨ម៉ោងជារៀងរាល់យប់ ចុះអ្នកដឹងទេថា មានអ្វីកើតឡើងខ្លះនៅពេលដែលអ្នកគេងនោះ? ចំនុចខាងក្រោមនេះនឹងបង្ហាញអ្នក៖

១. Sleep Paralysis 

អ្នកងើបពីដំណេកនៅពេលព្រឹក តែបែរជាយល់ថាមិនអាចកម្រើក ឬនិយាយបាន និងត្រូវការពេលប្រហែលជាប៉ុន្មានវិនាទី ឬច្រើននាទី ដើម្បីអាចងើបរួចពីលើគ្រែ នេះបើតាមអបិយជំនឿ គេយល់ថាមានខ្មោចសង្កត់ពីលើ។ នៅក្នុងនោះ អ្នកក៏មានអារម្មណ៍ថា ពិបាកដកដង្ហើម និងមានមនុស្សមួយចំនួនក៏បានរៀបរាប់ថា ដូចជាមានដំរីអង្គុយពីលើដើមទ្រូង។

យ៉ាងណាមិញ មូលហេតុដែលបណ្ដាលឲ្យមានរឿងបែបនេះ មិនមែនមកពីខ្មោចសង្កត់ ឬមានអ្វីម្យ៉ាងមកអង្គុយពីលើនោះទេ នោះដោយសារតែសាច់ដុំទាំងអស់ ដែលគ្រប់គ្រងលើការដកដង្ហើមអ្នក លើកលែងតែសម្រាប់សន្ទះដើមទ្រូង គឺកំពុងតែស្ពឹក ឬមិនអាចកម្រើកបាន។

២. អ្នកមានអារម្មណ៍ថា ដូចជាកំពុងតែធ្លាក់

នេះត្រូវបានគេស្គាល់ថាជា hypnagogic jerk វាបានកើតឡើងនៅពេលដែលអ្នក កំពុងតែគេងលង់លក់។ នេះបើតាមអ្នកស្រាវជ្រាវ បានជឿជាក់ថា មនុស្សធ្លាប់យល់សប្ដិឃើញបែបនេះយ៉ាងតិច ៥ដងក្នុងមួយឆាកជីវិតរបស់ពួកគេ។ ហេតុអ្វីបានធ្លាក់បែបនេះ? យ៉ាងណាមិញអ្នកស្រាវជ្រាវក៏មិនច្បាស់ដែរ តែពួកគេបានលើកឡើងថា វាអាចបណ្ដាលមកពីអ្នក ហត់នឿយខ្លាំងពេក ស្ដ្រេស ឬគេងមិនគ្រប់គ្រាន់ ហើយអ្នកខ្លះវិញ ក៏ធ្លាប់មានបទពិសោធន៍គេងនិយាយ ដែលវាភាគច្រើនកើតឡើងលើមនុស្សប្រុស និងកូនក្មេង។

 ៣. ភ្នែកធ្វើសកម្មភាពមិនឈប់

“REM sleep” គឺជាដំណាក់កាលមួយដែលអ្នកកំពុងតែយល់សប្ដិ ពីអ្វីដែលធ្វើសកម្មភាពខ្លាំង និងបានធ្វើឲ្យភ្នែករបស់អ្នកកម្រើក ទៅគ្រប់ទិសដៅ។ សម្រាប់ទំនាក់ទំនងរវាងសកម្មភាពនេះ និងការគេង ពុំមាននរណាដឹងនោះទេ។

៤. ដេកមមើ ដូចជា ដើរ និងនិយាយនៅពេលកំពុងគេង

ការដើរមមើ ភាគច្រើនកើតឡើងនៅពេលដែល អ្នកស្ថិតនៅក្នុងវ័យកុមារ ចន្លោះអាយុពី ៤ទៅ៨ឆ្នាំ ប៉ុន្ដែមនុស្សពេញវ័យ ក៏អាចកើតឡើងបានផងដែរ។ ការដើរមមើ និងដេកនិយាយនេះ មានភាពស្មុគស្មាញក្នុងការវិភាគ ដែលអ្នកខ្លះវិញគ្រាន់តែរអ៊ូៗ ខណៈដែលអ្នកខ្លះវិញគឺនិយាយជាលក្ខណៈសន្ទនាតែម្ដង។ នេះបើតាមកម្រិតមូលដ្ឋាននៃការគេង បានបង្ហាញឲ្យដឹងថា ការនិយាយក្នុងពេលគេងនេះ គឺមិនមែនជាការនិយាយឡើងដោយដឹងខ្លួន ឬពីគំនិតផ្ទាល់នោះទេ ដូចនេះនៅក្នុងតុលាការ គេមិនទទួលស្គាល់ពាក្យសម្ដីដែលនិយាយ ក្នុងពេលគេងនោះទេ។

៥. សាច់ដុំរបស់អ្នកបង្កើតឡើងវិញ

ការគេងលក់យ៉ាងស្កប់ស្កល់ អាចជាគន្លឹះមួយដែលអនុញាតឲ្យខ្លួនប្រាណរបស់អ្នក បង្កើនការផលិតអ័រម៉ូន ដែលជួយព្យាបាលអ្នកពីភាពចាស់ជ្រីជ្រួញ។

៦. បំពង់ក អ្នកបានផ្លាស់ប្ដូរទៅជាតូច

ខណៈដែលអ្នកកំពុងតែគេង សាច់ដុំបំពង់ក អ្នកក៏សម្រាកដូចគ្នា ហើយអណ្ដាតអ្នកក៏រាងធ្លាក់ថយក្រោយដែរ និងបំពង់ក ក៏រាងតូចចង្អៀតជាងមុន។ នៅពេលដែលអ្នកដកដង្ហើម ជញ្ជាំងនៃបំពង់កអ្នក ចាប់ផ្ដើមញ័រ ដែលជាទូទៅនៅពេលដែលអ្នកដកដង្ហើមចូល ប៉ុន្ដែវានឹងធូរស្រាលទៅវិញ នៅពេលដែលអ្នកដកដង្ហើមចេញវិញ។

៧. អ្នកកកិតធ្មេញ

យ៉ាងណាមិញ មូលហេតុដែលបណ្ដាលឲ្យ អ្នកកកិតធ្មេញពេលគេងនេះ ពុំទាន់មាននរណាម្នាក់ដឹងច្បាស់នោះទេ តែតាមការសិក្សាមួយបានភ្ជាប់ទំនាក់ទំនងនេះជាមួយនឹងកត្តាជាច្រើន ដូចជាភាពភ័យខ្លាច ស្ដ្រេស ការទទួលទានជាអាកុល ការជក់បារី ការទទួលទានកាហ្វេអ៊ីន ស្រមុក និងការនឿយហត់ខ្លាំង។

៨. ទឹកនោមអ្នកមានពណ៌ក្រាស់ខ្លាំងនៅពេលព្រឹក ដោយសារតែតម្រងទឹកនោមអ្នក ដំណើរការយឺតនៅពេលយប់

ក្នុងអំឡុងពេលគេង សីតុណ្ហភាព និងសំពាធឈាមរបស់អ្នកធ្លាក់ចុះ ដែលឧទាហរណ៍ដូចជា តួនាទីរបស់តម្រងនោមអ្នកក៏ដំណើរការយឺត និងផលិតទឹកនោមបានតិចជាងមុន៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]